រដ្ឋបាលខេត្តកណ្ដាលបើកវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
AKP កណ្ដាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសៀវភៅណែនាំការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជូនដល់អាជ្ញាធរក្រុង ស្រុក ទាំង១៣ ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់។

គោលការណ៍ បែបបទ និងនីតិវិធីទាំងនេះក៏ត្រូវបានប្រើប្រាស់ផងដែរ ចំពោះគម្រោងនានាដែលឃុំ សង្កាត់ ជាម្ចាស់គម្រោង ហើយថវិកានៃគម្រោងទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់ គាំទ្រហិរញ្ញប្បទានពីទីភ្នាក់ងារនានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជន ហើយទីភ្នាក់ងារទាំងនោះបានព្រមព្រៀងប្រើប្រាស់សៀវភៅណែនាំនេះ។

សូមបញ្ជាក់ថា ការរៀបចំចងក្រងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់មានគោលបំណងប្រមូលផ្តុំនៅក្នុងឯកសារតែមួយនូវរាល់គោលការណ៍ បែបបទ និងនីតិវិធីទាំងអស់សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ប្រើប្រាស់ក្នុងការរៀបចំ និងការអនុវត្តគម្រោងរបស់ខ្លួនដែលប្រើប្រាស់មូលនិធិឃុំ សង្កាត់ ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





