អាជ្ញាធរជាតិសំបូរព្រៃគុកប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥-- អាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំស្ដីពី «ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងលោក លោកស្រីអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិសំបូរព្រៃគុក ប្រមាណ ៣០រូប ។

ក្នុងកិច្ចប្រជុំនេះបានផ្តល់ឱកាសដល់នាយកដ្ឋានទាំង៦របស់ អាជ្ញាធរជាតិសំបូរព្រៃគុក ធ្វើបទបង្ហាញពីសកម្មភាពការងារសំខាន់ៗដែលបានអនុវត្តក្នុង ឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២៥ ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់អាជ្ញាធរជាតិសំបូរព្រៃគុក ប្រកបដោយរលូន និងជោគជ័យតាមការគ្រោងទុក ។


ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីលទ្ធផលគម្រោងស្រាវជ្រាវសំខាន់ៗរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អង្គប្រជុំទាំងមូល ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





