ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍនភាពនៃចង្វាក់ផលិតកម្មរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារតុបតែងផ្ទះ នៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពនៃចង្វាក់ផលិតកម្មរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារ តុបតែងផ្ទះរបស់ក្រុមហ៊ុម CAFFCO INTERNATIONAL DEVELOPMENT (CAMBODIA) COMPANY LIMITED ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក JAMES LAMAR THOMPSON JR នាយកក្រុមហ៊ុន CAFFCO INTERNATIONAL DEVELOPMENT (CAMBODIA) COMPANY LIMITED តំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម បានឱ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការសាងសង់រោងចក្រកាលពីឆ្នាំ២០១៣ លើផ្ទៃដី៥ហិកតា ដែលមានអគារបម្រើការងារចំនួន៩ ក្នុងនោះ៖ ១- អាគាររោងចក្រ 1ជាន់ = 5297.35 m² x 5 floors = 26486.75 m² ២- អន្តេវាសិកដ្ឋាន 1ជាន់ = 388.96 m² x 4 floors = 1555.84 m² ៣- ទំហំផ្លូវទឹក = 514.5 m² ៤- ទំហំអាគារ A&B = 880dm² ៥- វត្ថុធាតុដើម WH1 ទំហំ = 4125.96 m² ៦- វត្ថុធាតុដើម WH2 ទំហំ = 5155.26 m² ៧- ទំហំផ្ទះ = 151.3 m² ៨- ឃ្លាំងទំនិញគ្រោះថ្នាក់ = ១៣២ ម៉ែត្រការ៉េ ៩- អគារផ្ទុកផ្នែកដែក និងម៉ាស៊ីន = 288 m² ដែលមានបុគ្គលិកបម្រើការងារសរុបចំនួន២៩៩នាក់ ហើយរាល់ផលិតផលដែលផលិតមានដូចជា វត្ថុអនុស្សាវរីយ៍ និងសម្ភារតុបតែងផ្ទះ ដោយធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។


ក្នុងឱកាសចុះពិនិត្យវឌ្ឍភាពចង្វាក់ផលិតកម្មរបស់រោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារតុបតែងផ្ទះនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CAFFCO INTERNATIONAL DEVELOPMENT (CAMBODIA) COMPANY LIMITED ដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថេរភាពនយោបាយយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ប្រកបដោយឧត្តមគតិឈ្លាសវៃ និងប៉ិនប្រសប់ និងការបេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីឱ្យកូនចៅប្រជាជនខេត្តព្រះសីហនុ មានការងារធ្វើបង្កើនសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចគ្រួសារបានកាន់តែល្អប្រសើរ។


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តសង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុននឹងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែល្អបន្ថែមទៀតនៅពេលខាងមុខ ហើយរដ្ឋបាលខេត្តនឹងគាំទ្រ និងជួយសម្រប សម្រួលគ្រប់សកម្មភាពការងារនៅក្នុងរោងចក្រ ដើម្បីឱ្យដំណើរការកាន់តែរលូនថែមទៀត៕
ដោយ ងូ សុមុនី





