កំណែទម្រង់អប់រំគឺជាជំហានឆ្ពោះទៅរកបរិយាបន្នឌីជីថលតាមសាលាជនបទ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កំណែទម្រង់អប់រំគឺជាជំហានឆ្ពោះទៅរកបរិយាបន្នឌីជីថលតាមសាលាជនបទ ដោយបច្ចុប្បន្នសិស្សានុសិស្សនៅតាមសាលារៀនជនបទមួយចំនួន មានឱកាសទទួលបានការសិក្សាតាមបែបឌីជីថល ការប្រើប្រាស់ឧបករណ៍ឌីជីថលជំនួយដល់ការរៀន និងបង្រៀន ពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំនួយដល់ការសិក្សាស្រាវជ្រាវទាំងក្នុង និងក្រៅម៉ោងសិក្សា ដែលបានផ្ដល់ឱកាសសិក្សាបែបថ្មីសម្រាប់សិស្សានុសិស្ស ក្នុងការទទួលបាន ធនធានសិក្សាទូលំទូលាយ។


ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កំណែទម្រង់វិស័យអប់រំមានគោលដៅក្នុងការបង្កើតកម្មវិធីសិក្សាតាមបែបឌីជីថលនៅតាមសាលារៀន គឺជាការបោះជំហានឆ្ពោះទៅរកការកាត់បន្ថយគម្លាតឌីជីថលរវាងតំបន់ជនបទ និងទីក្រុង បង្កើតបរិយាកាសសិក្សាឌីជីថល ប្រកបដោយបរិយាបន្ន។

ជាក់ស្តែងរូបភាពខាងក្រោមនេះគឺជាសកម្មភាពនៃការរៀន និងបង្រៀនតាមបែបឌីជីថលនៅអនុវិទ្យាល័យថ្មតាព្រហ្ម ខេត្តស្ទឹងត្រែង ក្រោមការខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកគ្រូ អ្នកគ្រូ បានជួយជំរុញការប្រើប្រាស់ឧបករណ៍ឌីជីថលជំនួយដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្ស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





