ក្រសួងបរិស្ថាន នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» រយៈពេល ៣ថ្ងៃនៅខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពី ការរៀបចំពិធីបុណ្យកោងកាងសន្តិភាព របស់ក្រសួងបរិស្ថា ននៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងបរិស្ថានបានលើកឡើងថាពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងគោលបំណង៖១) លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន ។២) ជំរុញកិច្ចស ហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន ។៣) លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់ នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹ មតែជាធនធានធម្មជាតិ ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ និង ៤) ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេស ព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវ ភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។ សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព» រួមមាន ការដាំដើមកោងកាង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ ក្នុងការដាំកូន កោងកាងនៅតំបន់ ព្រៃកោងកាងដែលបានកំណត់ ការជិះទូកកម្សាន្តនិងទស្សនាព្រៃកោងកាង និងការហែលទឹកលេងកម្សាន្ត។ ពិធី «បុណ្យកោងកាងសន្តិភាព ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើក កម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃ កោងកាង និងបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ សូមអំពាវនាវដល់សា ធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យដ៏មា នអត្ថន័យនេះ ទៅតាមកាលបរិច្ឆេទ និងទីកន្លែង ដូចបានជូនដំណឹង ខាងលើ ដើម្បីរួមគ្នាថែរក្សាព្រៃកោងកាង និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ ប៊ុនរិទ្ធ





