ខេត្តត្បូងឃ្មុំ រៀបចំព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់
AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ —









រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណប្រចាំឆ្នាំ ដែលជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋតាំងពីយូរណាស់មកហើយ នៅបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជិតឆ្ងាយជាច្រើនកុះករ។
រូបថត៖ AKP-ត្បូងឃ្មុំ





