ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ ១២៤ ០៤៣ នាក់ ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន
AKP សៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥--









យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួនប្រមាណ ១២៤ ០៤៣ នាក់ មានការកើនឡើងប្រមាណ ៨.៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ១១៣ ៨៨៦ នាក់។
រូបថត៖ ឃុត សៅ





