លោក ចៃស្សាន់ការ ជួបពិភាក្សាជាមួយព្រះអង្គម្ចាស់នៃទីក្រុងអាប៊ូដាប៊ី អំពីការរីកចម្រើនបន្ថែមទៀតនៃភាពជាដៃគូឥណ្ឌា-អេមីរ៉ាត់អារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) កាលពីថ្ងៃអង្គារបានជួបជាមួយព្រះអង្គម្ចាស់នៃទីក្រុងអាប៊ូដាប៊ី ព្រះអង្គម្ចាស់ ស្សេក ខាលេដ ប៊ីន ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ (Sheikh Khaled bin Mohamed bin Zayed Al Nahyan) ក្នុងអំឡុងពេលដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅអេមីរ៉ាត់អារ៉ាប់រួម។
លោក ចៃស្សាន់ការ បានគូសបញ្ជាក់ថា ព្រះអង្គម្ចាស់បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសឥណ្ឌាដោយបានគូសបញ្ជាក់អំពីការកើនឡើងនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
ដោយចែករំលែកនៅលើការបង្ហោះលើបណ្តាញសង្គមអ៊ិច (X) លោកចៃស្សាន់ការ បានសរសេរថា «លោករីករាយណាស់ដែលបានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ ស្សេក ខាលេដ ប៊ីន ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់»។
លោកបាននិយាយបន្ថែមថា «ព្រះអង្គម្ចាស់បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់ព្រះអង្គមកកាន់ប្រទេសឥណ្ឌានាពេលថ្មីៗនេះ និងបានពិភាក្សាអំពីការរីកចម្រើនបន្ថែមទៀតនៃភាពជាដៃគូឥណ្ឌា-អេមីរ៉ាត់អារ៉ាប់រួម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





