ហ្វីជីចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- សេវាឧតុនិយមរបស់ប្រទេសហ្វីជីបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ សម្រាប់ភាគខាងជើងតំបន់យ៉ាសាវ៉ា (Yasawa) តំបន់លូវ (Lau) និងក្រុម Lomaiviti Group ក៏ដូចជាភាគខាងកើតនៃកោះវីទីឡេវូ (Viti Levu) ដែលជាកោះធំបំផុតរបស់ប្រទេស។
ការិយាល័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានជំរុញឱ្យសាធារណជននៅតំបន់ទាំងនេះ មានការប្រុងប្រយ័ត្ន និងផ្តល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួន។
ការិយាល័យបាននិយាយថា ប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នក្នុងអំឡុងពេលមានភ្លៀងធ្លាក់នាពេលបច្ចុប្បន្ននេះ ដោយសារតែទឹកជំនន់ក្នុងតំបន់អាចកើតឡើងនៅតំបន់ដែលងាយនឹងលិចលង់ ផ្លូវតូច និងផ្លូវបំបែកទាប។ ការិយាល័យបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនឱ្យនៅឆ្ងាយនិងជៀសវាងការព្យាយាមឆ្លង ឬហែលក្នុងទន្លេដែលមានលិចទឹក អូរប្រឡាយ និងផ្លូវដើរដែលទឹកលើសពីជង្គង់។
ការិយាល័យនេះបាននិយាយថា ការណែនាំនេះនឹងធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងកាត់បន្ថយហានិភ័យនៃស្ថានភាពគំរាមកំហែងដល់អាយុជីវិតមិនត្រឹមតែសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកឆ្លើយតបដំបូងផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





