អាហ្វហ្គានីស្ថានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងក្នុងខេត្តចំនួន ១៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- ប្រទេសអាហ្វហ្គានីស្ថានបានផ្តួចផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយផ្តោតលើកុមារជាង ៦លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំពីជំងឺស្វិតដៃជើង។
វិទ្យុ និងទូរទស្សន៍ជាតិ ដែលគ្រប់គ្រងដោយរដ្ឋបានដកស្រង់សំដីក្រសួងដែលកំពុងរាយការណ៍ថា គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធយុទ្ធនាការនេះនឹងផ្តល់ថ្នាំប្រឆាំងនឹងជំងឺស្វិតដៃជើងដល់កុមារក្នុងខេត្តចំនួន១៦នៃខេត្តចំនួន ៣៤របស់ប្រទេស។
លោក ណ័រ ចាឡាល់ ចាឡាលី (Noor Jalal Jalali) រដ្ឋមន្ត្រីស្តីទីនៃក្រសួងសុខាភិបាលសាធារណៈបានជំរុញឱ្យក្រុមព្រឹទ្ធាចារ្យកុលសម្ព័ន្ធអ្នកប្រាជ្ញសាសនា និងមាតាបិតា ដើម្បីជួយដល់កុមារដែលមានជំងឺស្វិតដៃជើង។ លោកបន្តថា ការជួយសង្គមមានតួនាទីសំខាន់ក្នុងការបង្ការជំងឺស្វិតដៃជើង។
ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន គឺជាប្រទេសដែលមានករណីជំងឺស្វិតដៃជើងត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





