នាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយឯកអគ្គរដ្ឋទូតចិនស្ដីពីទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បានប្តេជ្ញាបន្តពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍វៀតណាម-ចិននាពេលអនាគត។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសវៀតណាម លោកហេ វេយ (He Wei) នៅរដ្ឋធានីវៀតណាម លោក ជិញ បានចាត់ទុកថាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងចិន គឺជាពេលវេលាដ៏មានតម្លៃ និងមិនអាចបំបែកបាន។
លោក ជិញ បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល។
នាយករដ្ឋមន្ត្រីវៀតណាមបានជំរុញឱ្យភាគីទាំងពីរបង្កើននូវគុណសម្បត្តិនៃការតភ្ជាប់ផ្លូវគោក និងសមុទ្ររវាងប្រទេសទាំងពីរ ហើយជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ និងការអនុវត្តគម្រោងសំខាន់ៗ និងជានិមិត្តរូប។
ចំណែកឯលោកវិញ លោកបានមានប្រសាសន៍ថា ចិនមានឆន្ទៈសហការជាមួយប្រទេសវៀតណាម ដើម្បីជំរុញការអភិវឌ្ឍស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងមិត្តភាពចិន-វៀតណាម និងរួមចំណែកដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





