រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងជើងជាមួយ មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកូរ៉េថ្មី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- ការិយាល័យបាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តេយុល (Cho Tae-yul) បានជួបជាមួយមេបញ្ជាការកំពូលថ្មីនៃកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ (USFK) ហើយបានពិភាក្សាអំពីសម្ព័ន្ធភាពទ្វេភាគី និងបញ្ហាប្រទេសកូរ៉េខាងជើង។
នៅក្នុងជំនួបជាមួយលោក សាវយឺ ប្រុនសុន (Xavier Brunson) លោក ចូ បានគូសបញ្ជាក់ថា តួនាទីរបស់មេបញ្ជាការក្នុងការដឹកនាំកងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េ គឺមានសារៈសំខាន់សម្រាប់ការរក្សា ការពង្រឹងសម្ព័ន្ធភាព និងជំហរការពារជាតិរួមបញ្ចូលគ្នារបស់សម្ព័ន្ធមិត្ត។
យោងតាមការិយាល័យបានឱ្យដឹងថា ទន្ទឹមនឹងនោះ លោក ប្រុនសុន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះវិស័យការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងរក្សាជំហរការពារជាតិរួមបញ្ចូលគ្នាដ៏រឹងមាំតាមរយៈសមយុទ្ធរួម ដោយលោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងធានាបាននូវស្ថិរភាពក្នុងតំបន់។
ការិយាល័យបានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ ហើយបានយល់ព្រមជំរុញទំនាក់ទំនងដើម្បីរក្សាសម្ព័ន្ធភាពរឹងមាំ។
លោក ប្រុនសុន បានចូលកាន់តំណែងជាមេបញ្ជាការ USFK នៅខែធ្នូ។ លោកក៏បម្រើការជាមេបញ្ជាការនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងបញ្ជាការនៃអង្គការសហប្រជាជាតិដែលទទួលខុសត្រូវនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





