បង់ក្លាដែសកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំពោះទំនិញ និងសេវាកម្មមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាភិបាលជាតិនៃចំណូល (NBR) បានកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ចំពោះទំនិញ និងសេវាកម្មមួយចំនួន រួមទាំងថ្នាំពេទ្យ ម៉ោងនិយាយតាមទូរស័ព្ទ ប្រព័ន្ធអ៊ីនធឺណិត និងភោជនីយដ្ឋាន ដោយបានគិតពីផលប្រយោជន៍សាធារណៈ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា NBR បាននិយាយថា ក្រៅពីវិស័យទាំងបួននេះ ពន្ធអាករលើតម្លៃបន្ថែមចំពោះសម្លៀកបំពាក់ដែលមិនមានម៉ាកក៏ត្រូវបានដកចេញផងដែរ។
ដើម្បីពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ប្រទេសបង់ក្លាដែស រដ្ឋាភិបាលបានចេញ «បទបញ្ញត្តិលើពន្ធ និងកាតព្វកិច្ចបន្ថែម» និង «ច្បាប់ស្តីពីការអនុគ្រោះពន្ធ» នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
គោលបំណងរបស់ក្រុមប្រឹក្សា NBR បានចេញសេចក្តីជូនដំណឹងមួយចំនួនសម្រាប់ការជួសជុលឡើងវិញនូវអត្រាពន្ធលើតម្លៃបន្ថែម ពន្ធបន្ថែម និងពន្ធអាករលើទំនិញ និងសេវាកម្មមួយចំនួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





