ចិនបាញ់បង្ហោះផ្កាយរណបថ្មី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនក្រុមផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសកាលពីថ្ងៃព្រហស្បតិ៍ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ក្រុមផ្កាយរណបចំនួន ១៨ក្រុមដែលជាក្រុមទី៦ ដែលនឹងបង្កើតក្រុមតារានិករអវកាសត្រូវបានបាញ់បង្ហោះនៅម៉ោង ១:១៥នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច-៦ (Long March-6) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៥៥៧ នៃស៊េរីរ៉ុក្កែតឡុងម៉ាច។
គ្រាប់រ៉ុក្កែតនេះបង្កើតឡើងដោយវិទ្យាស្ថាន Shanghai Academy of Spaceflight Technology ត្រូវបានបញ្ឆេះដោយឧស្ម័នរាវ និងសារធាតុប្រេងកាតដែលមិនមានជាតិពុល និងគ្មានការបំពុល។ គ្រាប់រ៉ុក្កែតនេះមានសមត្ថភាពផ្ទុកទម្ងន់ ៦,៥តោនពីគន្លងព្រះអាទិត្យ ៥០០គីឡូម៉ែត្រ។
យោងតាមក្រុមហ៊ុនផលិតរ៉ុក្កែត បានឱ្យដឹងថា នៅឆ្នាំ២០២៥ គំរូរ៉ុក្កែតនេះនឹងមានកាលវិភាគនៃការបាញ់បង្ហោះក្នុងលំហអាកាស ដោយមានផែនការសម្រាប់បេសកកម្មជាង ១០។ តារានិករអវកាស គឺជាក្រុមតារានិករផ្កាយរណបក្នុងគន្លងទាបរបស់ប្រទេសចិន។ តារានិករនេះបានចាប់ផ្តើមការសាងសង់បណ្តាញពាណិជ្ជកម្មនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





