អង់ហ្គោឡារាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺអាសន្នរោគ ៣២នាក់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបាននិយាយថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងប្រទេសអង់ហ្គោឡាបានឆក់យកជីវិតមនុស្សចំនួន ៣២នាក់ ជាមួយនឹងករណីសរុបចំនួន ៦៧១ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេសចាប់តាំងពីការផ្ទុះឡើងត្រូវបានប្រកាសកាលពីពីរសប្តាហ៍មុន។
ទិន្នន័យរបស់ក្រសួងបង្ហាញថា ជាង ៧០% នៃករណីត្រូវបានរាយការណ៍នៅក្នុងខេត្តលូអានដា ដោយមានការរីករាលដាលដល់ខេត្តជាច្រើន។ ក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកុមារអាយុពី ២-៩ឆ្នាំមាន ១៦៨ករណី និងស្លាប់ ១០នាក់ ហើយអ្នកដែលមានអាយុពី ១០-១៩ឆ្នាំមាន ១៦៨ករណី និងស្លាប់ ៣នាក់។
ប្រទេសអង់ហ្គោឡាបានរាយការណ៍ករណីឆ្លងជំងឺអាសន្នរោគជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ដែលជំរុញឱ្យក្រសួងប្រកាសពីការផ្ទុះឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





