ប្រតិភូសហគ្រិនចិនធ្វើទស្សនកិច្ចនៅប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅប្រទេសថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងធុរកិច្ចនៃប្រទេសទាំងពីរ។
គណៈប្រតិភូដឹកនាំដោយ លោក រ៉េន ហុងប៊ីន (Ren Hongbin)ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានយកឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងថៃ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានផ្លាស់ប្តូរយ៉ាងទូលំទូលាយជាមួយមន្ត្រី និងតំណាងធុរកិច្ចថៃ ព្រមទាំងបានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថៃ-ចិន ឆ្នាំ២០២៥ និងពិព័រណ៍សង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣ Thailand Roadshow ព្រមទាំងតុមូលធុរកិច្ចថៃ-ចិនផងដែរ។
នៅក្នុងសុន្ទរកថារបស់លោក រ៉េន បានណែនាំអំពីការអភិវឌ្ឍដែលមានគុណភាពខ្ពស់របស់ប្រទេសចិន ដើម្បីលើកកម្ពស់មាគ៌ារបស់ចិនទៅកាន់ទំនើបភាវូបនីយកម្ម និងការប្រកាន់ខ្ជាប់ចំពោះការបើកទូលាយកម្រិតខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងធុរកិច្ចនៃប្រទេសទាំងពីរនិងស្វាគមន៍ធុរកិច្ចថៃក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់។ សហគ្រាស និងស្ថាប័នមកពីភាគីទាំងសងខាងបានធ្វើការចរចារ និងផ្លាស់ប្តូរអាជីវកម្មជាច្រើនដែលសម្រេចបានលទ្ធផលជាផ្លែផ្កា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





