ឥណ្ឌូណេស៊ីកំណត់គោលដៅនាំចេញខ្ពស់ជាងមុនក្នុងអត្រា ៧,១% ក្នុងឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីម្នាក់បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅខ្ពស់សម្រាប់ការនាំចេញរហូតដល់ ៧,១% ក្នុងឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
លោកស្រី ហ្វាចារីនី ប៉ូនតូដេវី (Fajarini Puntodewi) អគ្គនាយកអភិវឌ្ឍន៍ការនាំចេញជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បាននិយាយក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍សាធារណៈក្នុងទីក្រុងហ្សាកាតាថា «ជាមួយនឹងគោលដៅខ្ពស់នៃការនាំចេញយើងរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ៨% តាមគោលដៅរបស់ប្រធានាធិបតី»។
លោកស្រី ប៉ូនតូដេវី បាននិយាយថា រដ្ឋាភិបាលក៏កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចបាននូវគោលដៅ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីឱ្យអ្នកប្រកបអាជីវកម្មអាចបង្កើនគុណភាពផលិតផលរបស់ពួកគេដើម្បីអាចនាំចេញបាន។
យោងតាមស្ថិតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ៣១,០៤ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងតម្លៃនាំចេញសរុបឈានដល់ ២៦៤,៧លានដុល្លារអាម៉េរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





