ភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ដល់មនុស្ស ២០.០០០នាក់នៅក្នុងប្រទេសស្រីលង្កា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានធារាសាស្ត្ររបស់ប្រទេសស្រីលង្កាបានរាយការណ៍ថា ប្រជាជនស្រីលង្កាជាង ២០.០០០នាក់បានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
នាយកដ្ឋាននេះបាននិយាយថា អាងស្តុកទឹកសំខាន់ៗចំនួន ៥៥ទីតាំងក្នុងចំណោម ៧៣ទីតាំងត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃប្រទេស។ ខេត្តភាគពាយ័ព្យរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រសួងធនធានទឹកបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្តើមថមថយចុះកាលពីថ្ងៃអង្គារ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





