កងទ័ពអ៊ុយក្រែនបានបាញ់រ៉ុក្កែត HIMARS ចំនួន ២គ្រឿងទៅលើភូមិក្នុងតំបន់ឃឺសុន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរបស់អភិបាលខេត្តលោក វ្លាឌីមៀ វ៉ាស៊ីលេនកូ (Vladimir Vasilenko) បានប្រាប់សារព័ត៌មានTASS ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតហ៊ីម៉ាស់ (HIMARS) ជាច្រើនគ្រាប់ដើម្បីបាញ់ផ្លោងទៅលើភូមិប៊េកតេរី(Bekhtery) ក្នុងតំបន់ឃឺសុន។
លោកបាននិយាយថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាញ់រ៉ុក្កែតចំនួន ២គ្រឿងជាមួយនឹងគ្រាប់ DPICM ដោយប្រើប្រព័ន្ធរ៉ុក្កែតHIMARS ជាច្រើនគ្រាប់ដើម្បីបាញ់ផ្លោង»។
យោងតាមអ្នកនាំពាក្យ បានឱ្យដឹងថា ជនស៊ីវិលចំនួន ២១នាក់បានរងរបួសនៅក្នុងការវាយប្រហារលើបរិវេណសាលារៀនក្នុងស្រុកមួយ។ មន្ត្រីរូបនេះបាននិយាយថា «មនុស្សចំនួន ២១នាក់បានរងរបួសក្នុងនោះមានកុមារ៣នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





