គណៈប្រតិភូបក្សកុម្មុយនិស្ដចិនធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- គណៈប្រតិភូនៃបក្សកុម្មុយនិស្តចិន (CPC) ដឹកនាំដោយ លោក លីវ ចៀនចៅ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលបក្ស CPC បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ បានជួបពិភាក្សាជាមួយមេដឹកនាំនយោបាយឥណ្ឌូនេស៊ី រួមទាំងលោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានទូទៅនៃគណបក្សGreat Indonesia Movement លោក មេហ្គាវ៉ាទី សូការណូពូទ្រី (Megawati Soekarnoputri) ប្រធានគណបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីនៃការតស៊ូ និងអតីតប្រធានាធិបតី លោក បាហ៍លីល ឡាហាដាលៀ (Bahlil Lahadalia) ប្រធានគណបក្ស Golkar និងជារដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ។
កិច្ចពិភាក្សាបានផ្តោតលើការអនុវត្តការឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ជំរុញការកសាងសហគមន៍ចិន-ឥណ្ឌូណេស៊ី ជាមួយនឹងអនាគតរួមគ្នា និងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអន្តរភាគី និងជាក់ស្តែង។
លោក លីវ ក៏បានថ្លែងសុន្ទរកថានៅឯសហគមន៍គោលនយោបាយការបរទេសនៃប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលលោកបានណែនាំវិធានការកំណែទម្រង់ដែលបានកំណត់នៅក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការកណ្តាលបក្ស CPC លើកទី២០ និងបានរៀបរាប់លម្អិតអំពីគោលនយោបាយអាស៊ីរបស់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





