រូបថតប្រចាំសប្តាហ៍៖ កេសរកូល គឺជាប្រភេទរុក្ខជាតិវល្លិ៍ ដែលគេនិយមដាំលម្អតាមគេហដ្ឋាន
AKP សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--










កេសរកូល ឬអ្នកខ្លះហៅថា អរគីដេ គឺជាប្រភេទរុក្ខជាតិវល្លិ៍ ដែលមានផ្កាដ៏ស្រស់ស្អាត និងគេនិយមដាំលម្អតាមគេហដ្ឋាន។
គេប៉ាន់ស្មានថា នៅប្រទេសកម្ពុជាយើង មានពី ៥០០ ទៅ ១ ០០០ ប្រភេទកេសរកូល ដែលបានដុះនៅស្ទើរគ្រប់ទីកន្លែង ហើយមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែន ខេត្តសៀមរាប ជាកន្លែងអភិរក្ស និងបង្កាត់ពូជកេសរកូល ព្រមទាំងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដ៏សំខាន់នៅតំបន់ជើងភ្នំគូលែន ផងដែរ។
រូបថត៖ ឃុត សៅ





