សាលារាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា- ថៃ នាខែមីនា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥--








ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកសម្របសម្រួលការងារជាមួយភាគីថៃ អញ្ជើញដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ ទាត់មិត្តភាពកម្ពុជា- ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី០៨ ខែមីនា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកិច្ចប្រជុំប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





