ជនចំណាកស្រុកចំនួន ៤៩៣នាក់ត្រូវបានជួយសង្គ្រោះពីឆ្នេរសមុទ្រលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយថា ជនចំណាកស្រុកចំនួន ៤៩៣នាក់ត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រនៃប្រទេសលីប៊ី។
អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនចំណាកស្រុកចំនួន ៤៩៣នាក់ត្រូវបានស្ទាក់ចាប់ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ»។ អង្គការ IOM បន្ថែមថា ជនចំណាកស្រុករួមមានស្ត្រី ៤៧នាក់ និងកុមារ ១៧នាក់ ដោយអង្គការកត់សម្គាល់ថា សាកសពជនចំណាកស្រុក ៣នាក់ត្រូវបានរកឃើញ។
ក្នុងឆ្នាំ២០២៤ ជនចំណាកស្រុកចំនួន ២១.៧៦២នាក់ត្រូវបានជួយសង្គ្រោះ និងត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលមនុស្ស ៦៧៤នាក់បានស្លាប់ និង១.០១៥នាក់បានបាត់ខ្លួននៅលើ សមុទ្រមេឌីទែរ៉ាណេ រួមទាំងអ្នកដែលចាកចេញពីប្រទេសលីប៊ី និងប្រទេសដទៃទៀត។
ចាប់តាំងពីការដួលរលំនៃមេដឹកនាំចុងក្រោយ លោក ម៉ាមម៉ា ហ្វាដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ អសន្តិសុខ និងចលាចលជាបន្តបន្ទាប់នៅក្នុងប្រទេសលីប៊ីបានជំរុញឱ្យជនចំណាកស្រុកជាច្រើនដែលភាគច្រើនមកពីទ្វីបអាហ្រ្វិកព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេដើម្បីទៅដល់សហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





