អង្គការ Oxfam រៀបចំសិក្ខាសាលាស្តីការអនុវត្ដសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
មន្រ្តីអង្គការអុកស្វាម Oxfam បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ថា អង្គការខ្លួនដែលគាំទ្រក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលា មួយកាលពីពេលថ្មីៗនេះដើម្បីបណ្តុះបណ្តាលរយៈពេលបីថ្ងៃ ដែលផ្តោតលើការអនុវត្ដឧបករណ៍សារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ សម្រាប់អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិនៅ ខេត្តសៀមរាប។

លើសពីនេះទៀត សិក្ខាសាលាមានការពិភាក្សាជាច្រើនរួមមានវិធីសាស្រ្តសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ សម្រាប់វិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ ការគ្រប់គ្រងកាកសំណល់ និងវិស័យឧស្សាហកម្ម រួមជាមួយនឹងការស្វែងយល់ពីឧបករណ៍សារពើភណ្ឌ ឧស្ម័នផ្ទះកញ្ចក់ ដែលមានចូលរួមប្រមាណ ៦៥ នាក់មកពីក្រសួងពាក់ព័ន្ធ។

សិក្ខាសាលានេះផ្តោតលើប្រធានបទសំខាន់ៗដូចជា ស្ថានភាពបច្ចុប្បន្ននៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងលទ្ធផលពី COP29៕

ដោយ ណយ នឿន(ប្រភព៖ Oxfam)





