ទីក្រុងបាគូ និងទីក្រុងយេរេវ៉ាន់ នឹងរៀបចំកិច្ចចរចាតាមព្រំដែនមួយជុំទៀតនៅក្នុងខែមករានេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុកថា កិច្ចពិភាក្សាមួយផ្សេងទៀត ស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែនរវាងអាស៊ែបែហ្សង់និងអាមេនី អាចនឹងធ្វើឡើងនៅក្នុងខែមករានេះ។
លោកបាននិយាយថា «នៅក្នុងខែនេះ យ៉ាងហោចណាស់យោងតាមគំនិតផ្តួចផ្តើមរបស់យើង នឹងមានកិច្ចប្រជុំមួយផ្សេងទៀតនៃគណៈកម្មការកំណត់ព្រំដែនអាស៊ែរបៃហ្សង់ និងអាមេនី ដែលគួរតែត្រូវបានធ្វើឡើងដើម្បីបន្តដោះស្រាយបញ្ហានេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





