ពន្ធគយរបស់ស្រីលង្ការកបានជាង ៥ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ពន្ធគយរបស់ប្រទេសស្រីលង្កាទទួលបានប្រាក់ចំណូលជាង ១,៥១ទ្រីលានរូពី (ជាង ៥,១ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ២០២៤ ដែលជាចំណូលប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ រដ្ឋាភិបាលស្រីលង្កាបានកំណត់គោលដៅចំនួន ១,៥៣៣ទ្រីលានរូពី (ជាង ៥,២ប៊ីលានដុល្លារអាម៉េរិក)។ នៅឆ្នាំ២០២៣ ពន្ធគយរកបានប្រហែល ៩៧០ប៊ីលានរូពី(ជាង ៣,៣ប៊ីលានដុល្លារអាម៉េរិក)។
នាយកដ្ឋានបាននិយាយថា ការកើនឡើងនៃប្រាក់ចំណូល គឺដោយសារតែគោលនយោបាយពន្ធរបស់រដ្ឋាភិបាលកើនឡើងនៃការនាំចូលនិងកំណែទម្រង់សំខាន់ៗដែលត្រូវបានអនុវត្តន៍ដោយរដ្ឋបាលគយដើម្បីសម្រួលដំណើរការប្រមូលពន្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





