AKP ភ្នំពេញថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ - យោងតាមគណនីផ្លូវការរបស់កងទ័ពអ៊ីស្រាអែលបានឱ្យដឹងថាគ្រាប់រ៉ុក្កែតចំនួន ៣គ្រាប់ដែលបាញ់សំដៅទៅលើតំបន់ភាគខាងត្បូងនៃប្រទេសនេះត្រូវបានបាញ់កាលពីព្រឹកថ្ងៃច័ន្ទ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍អំពីការស្លាប់ និងការខូចខាតដោយសារការវាយប្រហារនេះនៅឡើយទេ។

ប្រហែលកន្លះម៉ោងមុន IDF បាននិយាយថា ការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃអាទិត្យ គ្រាប់រ៉ុក្កែតសរុបចំនួន ៤គ្រាប់ត្រូវបានបាញ់ឆ្ពោះទៅកាន់អ៊ីស្រាអែលពីតំបន់ហ្គាហ្សា។ រ៉ុក្កែតពីរគ្រាប់បានផ្ទុះនៅខាងក្នុងតំបន់ហ្គាហ្សា ចំណែកមួយគ្រាប់ទៀតត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ពីលើអាកាស។ កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅហាម៉ាសជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃអាទិត្យ ហើយក៏រារាំងតំបន់នេសាទនៅឆ្នេរសមុទ្រហ្គាហ្សាដោយរារាំងអ្នកនេសាទប៉ាឡេស្ទីនមិនឱ្យចេញទៅសមុទ្រផងដែរ៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)