ទីទុកឯកសារ សំរាប់ ឧសភា, 2018


លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–

អានបន្ត

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលចនវត្ថុកម្ពុជាលើកឡើងថា កំណើនអ្នករកស៊ីដីធ្លីគ្មានអាជ្ញាប័ណ្ណជះឥទ្ធិពលដល់អ្នករកស៊ីស្របច្បាប់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–​ស្របពេលវិស័យដីធ្លី កំពុងមានសន្ទុះរីកចម្រើនខ្លាំងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានអ្នកជំនាញផ្សេងៗជាច្រើនបានចាប់អារម្មណ៍មករកស៊ីជាមួយវិស័យដ៏មានសក្ដានុពលនេះ។

អានបន្ត

ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨ លើកយកប្រធានបទជក់បារី បណ្តាលឱ្យកើតជំងឺ បេះដូងសរសៃឈាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–​ជំងឺបេះដូងសរសៃឈាមបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែង បារីពីគេ បានសម្លាប់មនុស្ស២លាននាក់ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២០ ចំនួននេះនឹងឡើង៣លាននាក់។ ជាសរុបថ្នាំជក់សម្លាប់មនុស្ស៧លាននាក់លើពិភពលោក ដោយឡែក ចំពោះប្រទេស កម្ពុជាវិញថ្នាំជក់បានសម្លាប់មនុស្ស១០.០០០នាក់ ក្នុងមួយឆ្នាំៗផងដែរ។

អានបន្ត

អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយ កៀងគរសម្ភារ និងថវិកា ដើម្បីឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត 

AKP ក្រចេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ — ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយ កៀងគរសម្ភារ និងថវិកា ដើម្បីឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីចូលរួមខួបលើកទី១១ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តក្រចេះ។ រូបថត៖ ជួន សុជាតិ      

អានបន្ត

ក្រុមហ៊ុនវីតាល់ ផ្តល់បទពិសោធន៍ជាលើកដំបូងដល់កុមារពិការ កុមារកំព្រាជិត៣០០នាក់ នៅសួនសត្វ ភ្នំពេញសាហ្វារី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសាគុណភាពខ្ពស់ និងល្បី ល្បាញលើសកម្មភាពសប្បុរសធម៌បានប្រារព្ធពិធីទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ«ធ្វើឱ្យក្តីស្រម៉ៃប្អូនៗកុមារពិការ-កំព្រាក្លាយជាការពិត»។

អានបន្ត

ស្ថាប័នរដ្ឋ និងឯកជនរួមគ្នាបញ្ជ្រាបចំណេះដឹងសវនកម្មផ្ទៃក្នុង និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–​ក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករជំនាញ CPA Australia និងក្រុមហ៊ុនសវនកម្ម PWC បានរួមសហការគ្នាបញ្ជ្រាប ចំណេះដឹងអំពី ប្រព័ន្ធសវនកម្មផ្ទៃក្នុង និងសុវត្ថិភាពលើអ៊ីនធឺណិតដើម្បីកែលម្អប្រសិទ្ធភាព នៃប្រតិបត្តិការការងារ វាយតម្លៃហានិភ័យ និងវាយតម្លៃការត្រួតពិនិត្យ និងធានាអនុឡោមភាពទៅតាមច្បាប់ និងបទបញ្ញាត្តិផ្សេងៗដល់បណ្តាក្រសួង ស្ថាប័ន ក្រុមហ៊ុនសហគ្រាសអាជីវកម្មនិងអាជ្ញាធរពាក់ព័ន្ធនានា។

អានបន្ត

ឯកឧត្តម ជា បូរ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រជ័យលាភី ជូននារីឆ្នើមក្នុងវិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–​នារីឆ្នើមចំនួន៦៤នាក់មកពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលបានចូលរួម អនុវត្តន៍សកម្មភាពជួយដល់សង្គម ត្រូវបានក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លើកទឹកចិត្ត និងប្រគល់ជូននូវវិញ្ញាបនបត្រជ័យលាភី។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទបាយ័ន និងជិះបាឡុងមើលប្រាង្គប្រាសាទ

AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទបាយ័ន និងជិះបាទ្បុងមើលទេសភាពប្រាសាទបាយ័ន និងអង្គរវត្ត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្ដម អូស្មាន ហាស្សាន់ ស្នើឱ្យប្រធានមូលនិធិស្ដ្រីមេផ្ទះមុស្លិមថៃ បន្ដកិច្ចសហប្រតិបត្ដិការឱ្យបានល្អចំពោះស្ដ្រីនៅសហគមន៍

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យប្រធានមូល និធិស្ដ្រីមេផ្ទះមុស្លិមថៃ បន្ដកិច្ចសហប្រតិបត្ដិការឱ្យបានល្អចំពោះស្ដ្រីនៅសហគមន៍ ទទួលបានភាពសុខដុមរមនា ផ្នែកអាជីវកម្មទាំងខ្នាតតូច និងមធ្យម។

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទទួលពានរង្វាន់សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោក

AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ —  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សុី ទទួលពានរង្វាន់ សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោក ពីសម្តេចសង្ឍ ឥណ្ឌា នៃសមាគមអ្នកប្រតិបត្តិព្រះសិវៈព្រះនាម1008 ក្នុងឱកាស 5th Sanatan Dham Establishment Festival ដែលប្រព្រឹត្តទៅនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។  រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

លោកជំទាវ ម៉ែន សំអន៖ ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញ ដែលទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ប្រធានបទទិវាពិភព លោកប្រឆាំងពលកម្មកុមារ១ មិថុនា គឺទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារពិតជាមានអត្ថន័យសមស្របតាមសភាពការណ៍នៅកម្ពុជា។ លោកជំទាវកិត្តិ សង្គហបណ្ឌិតបានលើកឡើងថា ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញ ដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថ សហគមន៍ និងគ្រួសារ។

អានបន្ត

លោក ប៉ែន លីណាត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជា អធិបតីក្នុងពិធីប្រារព្ធខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១ មិថុនា នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៨។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកុមារាកុមារី ប្រមាណ ១៣០០ នាក់ ។

អានបន្ត

លោកជំទាវ ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ រៀបចំកម្មវិធីជួបជុំជាមួយកុមារ២៤៧នាក់ នៅក្នុងស្រុកសន្ទុក

AKP កំពង់ធំ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ធំបានរៀបចំការជួបជុំជាមួយកុមារប្រមាណ២៤៧នាក់ក្នុងស្រុកសន្ទុកដើម្បីជាការលើកទឹកដល់ពួកគេក្នុងឱកាសខួបលើកទី៦៩នៃទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០១៨នេះ។

អានបន្ត

ឯកឧត្តម គួច ចំរើន ស្នើសុំឱ្យគ្រូពេទ្យបម្រើសេវាសាធាណៈ គាំពារសង្គមឱ្យបានល្អ

AKP កំពង់ចាម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ក្រុមគ្រូពេទ្យនៅទូទាំងខេត្តកំពង់ចាម ត្រូវបង្កើនការយកចិតទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈឱ្យបានល្អ ពិសេសទាក់ទងគោលនយោបាយគាំពារសង្គម។ នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលខេត្តខេត្តកំពង់ ចាម កាលពីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម។

អានបន្ត

កីឡាករ កែវ សុខផេង និង សុខ សុវណ្ណ ទៅលេងឱ្យក្លិបវិសាខា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–កីឡាករ កែវ សុខផេង និងកីឡាករ សុខ សុវណ្ណ បានសម្រេចចុះកិច្ចសន្យាលេងឱ្យក្លិបវិសាខា សម្រាប់ត្រៀមការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ដែលពិធី បង្ហាញក្នុងសន្និសីទសារ ពត៌មាននេះបាន ធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

អានបន្ត

គ្រូបង្គោលការពារជាតិចាត់ទុកថា ការដាក់ពិន័យមិនឱ្យ ដឹកនាំ៤ប្រកួតរបស់គណៈកម្មការ វិន័យ FFC គឺជាការពិន័យដ៏ធ្ងន់ធ្ងរបំផ្លើសការពិត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួង ការពារជាតិបានចាត់ទុកថា ការពិន័យ មិនឱ្យលោកដឹកនាំ៤ប្រកួតរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡា បាល់ទាត់កម្ពុជា FFC គឺជាការពិន័យដ៏ ធ្ងន់ធ្ងរបំផ្លើសការពិតមិនអាចទទួលយកបាននៅពេលដែលលោក ដឹកនាំ ការប្រកួតជាមួយក្រុមវិសាខា កាលពី២សប្តាហ៍មុន។

អានបន្ត

ក្រុមបាល់ទះក្នុងសាលនារីខេត្តពោធិ៍សាត់ឈ្នះជើងឯកកីឡាជាតិ លើកទី២ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–ក្រុមបាល់ទះក្នុងសាលខេត្តពោធិ៍សាត់បានឈ្នះម្ចាស់ជើងឯកនៃការប្រកួតកីឡាបាល់ទះ ក្នុង សាលផ្នែកនារី នៃព្រឹត្តិការណ៍ជាតិ លើកទី២ ឆ្នាំ២០១៨ ក្រោយពីបាន យកឈ្នះលើក្រុមបាល់ ទះនារីខេត្តកណ្តាលដោយលទ្ធផលបច្ចេកទេស ៣សិតទល់២សិត នៅវគ្គផ្តាច់ព្រ័ត្រ កាលពី ព្រឹកថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក។

អានបន្ត

ក្រសួងមហាផ្ទៃបន្តក្តោបក្តាប់តំណែងលេខ១ លើតារាងមេដាយ រីឯ៣ខេត្តនៅមិនទាន់មាន មេដាយ នៃកីឡាជាតិលើកទី២

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨–ក្រសួងមហាផ្ទៃនៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយក្តោប ក្តាប់តំណែងលើកំពូលតារាងមេ ដាយមាស នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ រីឯ៣ខេត្តផ្សេងទៀត គឺខេត្តប៉ៃលិន ក្រចេះ និងមណ្ឌលគិរី នៅមិនទាន់មានមេដាយណាមួយនៅឡើយ។ នេះបើយោងតាមតារាង មេដាយផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។

អានបន្ត

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ នៅស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨​ — លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង សមាជិកកិត្តិយសសមាគមនារី កម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារក្រីក្រ ចំនួន១០០គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ ឃុត សៅ    

អានបន្ត

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អនុញ្ញាតឲ្យឯកអគ្គរាជទូតថៃ តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ — ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃ តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅភ្នំពេញ។ រូបថត៖ សួស សាវី    

អានបន្ត