ទីទុកឯកសារ សំរាប់ កុម្ភៈ, 2018


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧​ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨​ អមជាមួយពិធី

អានបន្ត

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អនុញ្ញាតអោយប្រធានអង្គការ UNDP ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតអោយលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធាន

អានបន្ត

លោក ប៊ូ សាខន អញ្ជើញជាអធិបតី បើកសិក្ខាសាលាប្រកាសផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោង CHAIN 2 និងកិច្ចសន្ទនាថ្នាក់ខេត្ត

AKP ឧត្តរមានជ័យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ — លោក ប៊ូ សាខន អភិបាលរងខេត្តឧត្តរមានជ័យ តំណាងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ អញ្ចើញជាអធិបតី បើកសិក្ខាសាលាប្រកាសផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោងសាកល្បងវប្បកម្ម

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរមកកម្ពុជា នឹងមានកំណើនកាន់តែច្រើនថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរមកកាន់កម្ពុជានឹងមានកំណើនកាន់តែច្រើន ថែមទៀតខណៈដែលមានការវិនិយោគបន្ថែមលើផលិតផលទេសចរណ៍ និងការតភ្ជាប់តាម ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដែលកាន់តែមានភាពប្រទាក់ក្រឡាច្រើនថែមទៀត។

អានបន្ត

លោក ពិន ប្រាកដ អញ្ជើញជាអធិបតី ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ — លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី ទិវាជាតិបង្ការ និងពន្លត់អគ្គី​ភ័យ នា រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទិវានេះ គីជាព្រឹត្តិការណ៍មួយដ៍មានសារៈ​សំខាន់ ដែលបានរម្លឹក ប្រជាពលរដ្ឋយើងទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្ន័ចំពោះគ្រោះ​អគ្គិភ័យ។ រូបថត៖ ឃុត សៅ  

អានបន្ត

កម្ពុជា-កូរ៉េខាងត្បូង សន្យាលើកស្ទួយទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–មន្រ្ដីជាន់ខ្ពស់កម្ពុជា និងកូរ៉េខាងត្បូង បានសន្យាថា នឹងប្រឹងប្រែងលើក ស្ទួយទំនាក់ទំនង រវាងប្រទេសទាំង ពីរលើគ្រប់វិស័យឱ្យកាន់តែប្រសើរ ថែមទៀត។

អានបន្ត

ក្រសួងការបរទេសកម្ពុជា បង្ហាញអំពីការអនុវត្ដគោលជំហរទប់ស្កាត់ បដិវត្តន៍ពណ៌ពង្រឹងនីតិរដ្ឋ រក្សាការពារសន្តិភាព ស្ថិរភាពក្នុងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានអះអាងថា ក្រសួងបាន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់ រាជរដ្ឋាភិបាលក្នុងការការពារដាច់ខាតនូវផលប្រយោជន៍ប្រទេសជាតិគឺទប់ស្កាត់បដិវត្តន៍ពណ៌ ពង្រឹងនីតិរដ្ឋ រក្សាការពារ សន្តិភាព ស្ថិរភាព និងផ្ដល់សេចក្ដីសុខដល់ប្រជាជនកម្ពុជា។

អានបន្ត

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យក្រសួងទេសចរណ៍ សិក្សាពីការចាប់ឱកាសទីផ្សារទេសចរពីជនជាតិចិន និងឥណ្ឌា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឱ្យ ក្រសួងទេសចរណ៍គួរមាន វិធានការពង្រឹងការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ពិសេសចាប់ យកឱកាសទីផ្សារសំខាន់ និងអាទិភាពចំពោះទីផ្សារចិន និងឥណ្ឌា។

អានបន្ត

ផ្សព្វផ្សាយបទបញ្ជាត្រៀមកីឡាសិស្សបឋមនិងធម្យមសិក្សាថ្នាក់ជាតិ ឆ្នាំសិក្សា២០១៧-២០១៨

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–ក្រសួងអប់រំ យុវជន និងកីឡាបានបើកសិក្ខាសាលា ស្តីពី ការបទបញ្ជារួម និងបទ បញ្ជាប ច្ចេកទេស ក្នុងគោលដៅផ្សព្វផ្សាយជូនដល់សិក្ខាកាម ជាង១០០នាក់ មកពី ២៥រាជធានី-ខេត្ត និងមន្ត្រីតំណាងសហព័ន្ធចំនួន៦ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមខ្លួនរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ថ្នាក់ជាតិប្រចាំឆ្នាំ សិក្សា ២០១៧-២០១៨ នៅខេត្ត បាត់ដំបង និងខេត្តកំពត នាពេលខាងមុខ។

អានបន្ត

បាល់ទាត់លីគយុវជនទាំងពីរកម្រិតត្រូវបានចាប់ឆ្នោតចែកពូលសម្រាប់ជុំ ផ្ដាច់ព្រ័ត្រ រីឯលីគនារីឈានដល់វគ្គ ១/២

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–ការប្រកួតបាល់ទាត់ក្របខ័ណ្ឌជើងឯកថ្នាក់ជាតិ ឬលីគយុវជន ក្រោមអាយុ១៤ឆ្នាំ និងអាយុ ក្រោម១៦ឆ្នាំ ឆ្នាំ២០១៧-២០១៨ បានរកឃើញក្រុមជើងខ្លាំងតាម ពូលនីមួយៗ ដើម្បីឡើងជុំ ផ្ដាច់ព្រ័ត្រ ដោយគណៈកម្មការបច្ចេកទេសបានរៀបចំពិធីចាប់ឆ្នោតចែកពូល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្របពេលដែលបាល់ទាត់លីគនារីក៏ បានរកឃើញក្រុមឡើង វគ្គ៤ក្រុម ចុងក្រោយដែរ។

អានបន្ត

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ពិធីបើក និងបិទកីឡាជាតិ លើកទី២ ឆ្នាំ២០១៨គ្រោងចំណាយថវិកា៧០ម៉ឺនដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកកិច្ចពិភាក្សា ជាមួយភាគីពាក់ព័ន្ធនានា កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីរៀបចំកម្មវិធីបើក និងបិទកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ឱ្យកាន់តែទាក់ ទាញ និងអស្ចារ្យជាងលើកទី១ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៧០ម៉ឺនដុល្លារ អាម៉េរិក ខណៈកាលពីកីឡាជាតិលើកទី១ ពិធីបើក-បិទនេះបានចំណាយត្រឹម៤០ម៉ឺន ដុល្លារប៉ុណ្ណោះ។

អានបន្ត

អាជ្ញាធរខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់អគ្គិភ័យ

AKP សៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នំារការ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០១៨ បានរៀបចំប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ នៅបរិវេណអង្គរឃ្យុងយូ ក្រុងសៀមរាប។

អានបន្ត

ឯកឧត្តមអភិបាលខេត្ត ប្រគល់ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំជើងគោ ស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនឹងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យផ្លូវលំមួយខ្សែរដែលទើបនឹងស្ថាបនារួចមានប្រវែងជាង ៤០០ម៉ែត្រ

អានបន្ត

រាជរដ្ឋាភិបាលបានព្រមានអំពីការផ្តល់ឱ្យជនបរទេសកាន់ឯកសារខ្មែរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–រាជរដ្ឋាភិបាលបានព្រមានអំពីការផ្តល់ ឱ្យជនបរទេសកាន់នូវ ឯកសារខ្មែរ ដែលរំលោភលើច្បាប់អន្ដោប្រវេសន៍របស់ប្រទេសកម្ពុជា។

អានបន្ត

ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យក្នុងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពតាម វិជ្ជាជីវៈ

AKP ប៉ៃលិន ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រី សុខាភិបាល និងគ្រូពេទ្យទាំងអស់ ក្នុងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺផ្សេងៗប្រកបដោយ គុណភាព និងប្រសិទ្ធភាព តាមវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ សុខុមាភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែ ល្អប្រសើរឡើង។

អានបន្ត

រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើឱ្យ KOICA សិក្សាលើចំណុចសំខាន់៣ដើម្បីគ្រប់គ្រង ការបំពុលនិងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើសុំឱ្យទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសកូរ៉េ ហៅកាត់ថា (KOICA) ជួយសិក្សាលើការងារគ្រប់គ្រងការបំពុលនិងការកាត់ បន្ថយការប្រែប្រួលអាកាសធាតុឱបានល្អ។

អានបន្ត

កម្ពុជាចាប់ផ្តើមបើកយុទ្ធនាការហៅអ្នកប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ យានយន្តមកអប់រំ មុននឹងឈានដល់ការពិន័យ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមធ្វើយុទ្ធនា ការហៅ អ្នកប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរយានយន្តមកធ្វើការអប់រំ មុននឹងឈានដល់ ការពិន័យ ខណៈដែលកត្តានេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន៤ដង ក្នុងចំណោមគ្រោះថ្នាក់ផ្សេងៗទៀត។

អានបន្ត

អង្គភាពប្រឆំាងអំពើពុករលួយប្ដេជ្ញាបន្តពង្រឹងវិធានការប្រឆាំងអំពើពុករលួយ ជាមួយវិស័យ ឯកជន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–អង្គភាពប្រឆំាងអំពើពុករលួយប្រកាសប្ដេជ្ញាបន្តពង្រឹង វិធានការប្រឆំាងអំពើពុករលួយជាមួយវិស័យឯកជន តាមរយៈចុះកិច្ចព្រមព្រៀងប្រឆំាងអំពើពុករលួយរួមគ្នា ក្នុងគោលដៅ លើកស្ទួយបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពស្អាតស្អំ តម្លាភាព ជាពិសេស ផ្ដល់អំណោយផលដល់ការប្រកួតប្រជែងដោយស្មើភាព។

អានបន្ត

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ផ្តល់ព័ត៌មានពីពលករ បរទេស ដែលកំពុងធ្វើការនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨– រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស សហការជាមួយអាជ្ញា ធរ ក្នុងការផ្តល់ព័ត៌មានពីពលករបរទេស ដែលបម្រើការងារនៅ ក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ដល់គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចំណូលថវិកាជាតិ។

អានបន្ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួនបួន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨–តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេស កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះ បញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួនបួន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាចេញផ្សាយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

អានបន្ត