ទីទុកឯកសារ សំរាប់ ឧសភា, 2017


ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រគល់ប្រាក់សំណងជូនគ្រួសារសព លោកវរៈសេនីយ៍ត្រី លុយ ប៊ុនឡុង កងកម្លាំងមួកខៀវកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ — ឯកឧត្តម ទេសរដ្ធមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ ប្រាក់សំណងរបស់អង្គការសហប្រជាជាតិ ជូនក្រុមគ្រួសារសពលោកវរៈសេនីយ៍ត្រី លុយ  ប៊ុនទ្បុង កងកម្លាំង

អានបន្ត

ក្រសួងអប់រំដាក់ឱ្យអនុវត្ដន៍សាកល្បងការគ្រប់គ្រងសិស្សតាមប្រព័ន្ធបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងបានដាក់ឱ្យ អនុវត្តន៍សាកល្បងការគ្រប់គ្រងលើការសិក្សារបស់សិស្សានុសិស្ស តាមប្រព័ន្ធបច្ចេក វិទ្យា ទំនើប ដើម្បីពង្រឹងដំណើរការគ្រប់គ្រងសាលារៀន និងសិស្សអាចឆ្លើយតបទៅនឹងការ ធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

អានបន្ត

អ្នកធ្វើការងារផ្នែកថ្នាំជក់លើកឡើងថា ការផ្សាយពាណិជ្ជកម្មបារីជាសាធារណៈ បានថយចុះ ប៉ុន្តែក៏នៅមានការលួចលាក់ផ្សាយនៅតាមហាងតូចតាច

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងសុខភាព បានបង្ហាញថា ការផ្សាយពាណិជ្ជកម្មបារីជាសាធារណៈបានថយចុះ ប៉ុន្តែក៏នៅមានការលួច លាក់ផ្សាយនៅតាមហាងតូចតាចផងដែរ ដែលទាមទារឱ្យមានការចូលរួម ដើម្បីកាត់បន្ថយការប្រើប្រាស់ ផលិតផលថ្នាំជក់។

អានបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអញ្ជើញចូលរួមបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអញ្ជើញចូលរួម បើកឱ្យ ប្រើប្រាស់ជាផ្លូវការនូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រាប់ទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧។

អានបន្ត

គ.ជ.ប ទទួលពាក្យបណ្តឹងបានចំនួន៦០ក្នុងរយៈពេល១១ថ្ងៃ នៃយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំសង្កាត់ អាណត្ដិទី៤

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ក្នុងរយៈពេល១១ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន៦០ ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។

អានបន្ត

ឯកឧត្តម យន្ត មីន ដឹកនាំមន្ត្រីរាជការក្រោមឱវាទ បរិច្ចាកឈាមជូនមណ្ឌល ផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ — ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បរិច្ចាគ​ឈាមជូនមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ដើម្បីយកទៅជួយអ្នកដែលត្រូវការឈាមជួយសង្គ្រោះជីវិតបន្ទាន់។ រូបថត៖ ងូ សុមុនី

អានបន្ត

អភិបាលខេត្តដឹកនាំមន្ត្រីរាជការបរិច្ចាគឈាមជូនមណ្ឌលផ្តល់ឈាមមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រៀបចំបរិច្ចាគឈាម ជូនមណ្ឌល ផ្តល់ឈាមមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយកទៅជួយអ្នកដែលត្រូវ ការឈាមជួយសង្គ្រោះជីវិតបន្ទាន់។

អានបន្ត

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីអបអរសាទរ ខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ នៅខេត្តព្រៃវែង

AKP ព្រៃវែង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ — ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប លើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

ព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឱ្យជនរួមជាតិអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ឱ្យបានគ្រប់ៗគ្នា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ព្រះករុណព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិអំពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណក្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

អានបន្ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងរៀបចំការប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជាឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចុះហត្ថលេខាដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំការប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017)។

អានបន្ត

ពលរដ្ឋរស់នៅអគារប៊ូឌិញប្រមាណជាង៩០ភាគរយព្រមទទួលយកសំណង ជាថ្នូរនឹងការចាកចេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញប្រមាណជាង៩០ភាគរយ បានទទួលយកសំណងជាថ្នូរនឹងការចាកចេញពីអគារប៊ូឌិញ ហើយសន្យានឹងទៅទិញផ្ទះរស់នៅផ្ទាល់ខ្លួន នៅកន្លែងផ្សេង និងមិនមកពាក់ព័ន្ធជាមួយ Apartmentដែលវិនិយោគថ្មីឡើយ។

អានបន្ត

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញដល់សមត្ថកិច្ចបង្កើនការពង្រឹង សន្តិសុខក្នុង ដំណើរការបោះឆ្នោតឃុំ-សង្កាត់ឱ្យបានល្អ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានធ្វើការក្រើនរម្លឹកដល់កម្លាំងសមត្ថកិច្ចនៅ​ទូទាំងខេត្តបន្ទាយមានជ័យឱ្យបន្តបង្កើនពង្រឹង កិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមនិង​សុវត្ថិភាពនៅក្នុងដំណើរការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាពិសេសនៅថ្ងៃបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះឱ្យបានល្អប្រសើរ។

អានបន្ត

រកឃើញគ្រាប់បែកបំពង់ក្បែរស្ថានីយម៉េត្រូ នៅកណ្តាលក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    ភ្នាក់ងារដោះយុទ្ធភ័ណ្ឌផ្ទុះ ( EOD ) របស់ប្រទេស ថៃ កាលពីថ្ងៃអង្គារនេះបានរកឃើញគ្រាប់បែកបំពង់ ( Pipe bomb )  មួយនៅក្បែរច្រកចេញ ១ នៃស្ថានីយម៉េត្រូ Thailand Cultural Center  ក្នុងរាជធានីបាងកក ។ 

អានបន្ត

គេទទូចដល់យោធាឥណ្ឌូណេស៊ីឱ្យដើរតួនាទីកាន់ តែធំថែមទៀតក្នុងការដោះស្រាយអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    ប្រទេសឥណ្ឌូណេស៊ីមានផែនការផ្តល់ទៅឱ្យ យោធា នូវអំណាចធ្វើសកម្មភាពលើការគំរាមកំហែងដែលកើនឡើងពីសកម្មភាពភេរវកម្មនៅ ក្នុងប្រទេសតាមរយៈការពិនិត្យមើលឡើងវិញច្បាប់ប្រឆាំងភេរវកម្មដែលឥឡូវគេបានធ្វើការ ពិភាក្សាគ្នានៅក្នុងសភា ។

អានបន្ត

ប្រធានាធិបតីហ្វីលីពីនលុបចោលទស្សនកិច្ច នៅជប៉ុនខែខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–    រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អាឡាន ភីធីរី កាយេតាណូ ( Alan Peter Cayetano ) បានប្រកាសពីថ្ងៃអង្គារថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrig Duterte ) បានសម្រេចលុបចោលដំណើរទស្សនកិច្ចរបស់លោកនៅប្រទេស ជប៉ុនខែខាងមុខនេះ ក្នុងខណៈមានវិបត្តិសន្តិសុខដែលកំពុងបន្តទៅក្នុងប្រទេសហ្វីលីពីន ភាគខាងត្បូង  ។

អានបន្ត

យោធាហ្វីលីពីនវាយប្រហារពីអាកាស ថែមទៀតលើកន្លែងលាក់ខ្លួនពួកឧទ្ទាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧–ការវាយប្រហារពីអាកាសរបស់យោធាថែមទៀត បានទៅចំកន្លែងលាក់ខ្លួន ដែលក្រុម Maute កាន់កាប់ពីថ្ងៃអង្គារ នៅពេលដែលកងទ័ពបន្តដេញ ពួកសកម្មប្រយុទ្ធមួយចំនួនដែលមិនបានកំណត់ដែលនៅមានដែលពួនលាក់ខ្លួននៅក្នុងទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីនភាគខាងត្បូង ដែលគេឡោមព័ទ្ធ ។

អានបន្ត

កាកបាទក្រហមកម្ពុជាជីកអណ្តូងទឹកស្អាតបានចំនួន១៥៣អណ្តូង

AKP ភ្នំពេញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –តាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា បានចេញ ផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧នេះថានៅក្នុងត្រីមាសទី១ ឆ្នាំ២០១៧កាកបាទក្រហមកម្ពុជាបាន ជីកអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន១៥៣អណ្តូង និងបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជា

អានបន្ត

ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន០៤ខ្សែក្នុង ស្រុកកោះធំ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ –នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកកោះធំខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវចំនួន០៤ខ្សែរួមមាន ផ្លូវបេតុងចំនួនបីខ្សែ មានប្រវែងសរុបចំនួន ៤៦៨ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួនមួយខ្សែប្រវែង ១០៥០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការីនីរោងចក្រដេរស្បែកជើង ខាលីងតុន នៅខេត្តកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ — ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជនបទ អញ្ជើញជួប សំណេះសំណាលជាមួយកម្មករ កម្មការីនីរោងចក្រដេរស្បែកជើង ខាលីងតុន ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

រួមគ្នាការពារកុមារពីអំពើហឹង្សានិងការប្រើប្រាស់គ្រឿងញៀន

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧​–មិទ្ទីងអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនាក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សានិងការប្រើប្រាស់គ្រឿងញៀន» ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ ផលិតកម្ម» ត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។

អានបន្ត