ទីទុកឯកសារ សំរាប់ មេសា, 2017


ឯកឧត្តម ឃឹម ប៊ុនសុង អញ្ជើញជាអធិបតី ពិធីចែកកង់របស់អង្គការរ៉ូតារីក្លិប ចំនួន ៥០០គ្រឿងដល់សិស្សក្រីក្រ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីចែកកង់របស់អង្គការ រ៉ូតារីក្លិប ចំនួន៥០០គ្រឿង ដល់សិស្សក្រីក្រនៅក្នុងខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីជា មធ្យោបាយសម្រាប់ជិះទៅសាសារៀន​។ រូបថត៖ ហង្ស សៀក

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញទៅសួរសុខទុក្ខលោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បករដែលមានជំងឺចាស់ជរា

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនលោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្ប ករដែលមានជំងឺចាស់ជរា នៅ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលពិនិត្យស្ថានីយផ្សាយវិទ្យុជាតិគោកធ្លក និងមន្ទីរព័ត៌មានខេត្តតាកែវ

AKP តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលពិនិត្យស្ថានីយផ្សាយវិទ្យុជាតិ គោកធ្លក និង មន្ទីរព័ត៌មាន ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសឯកឧត្តម និងលោកជំទាវ

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់មាតុភូមិវិញដោយសុវត្ថិភាព ក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

​​AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពី

អានបន្ត

ប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

AKP ម៉ានីល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ានផ្សេងទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បន្ទាប់ពីពិធីបើកជាផ្លូវការ នៅសាលសន្និសីទ Philippines International Convention Centre (PICC) ទីក្រុងម៉ានីល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ រូបថត ៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី

អានបន្ត

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចូលរួមក្នុងការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០១៧ នៅខេត្ដកំពង់ឆ្នាំង

AKP ខេត្ដកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុ ប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ ថាយ វ៉ា  គង់ សំអុល បានអញ្ជើញចូលរួម ជាអធិបតី ក្នុងទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍច័ន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧​ គម្រប់ ខួបលើកទី១៥៤ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ គ្រប់ៗគ្នា»ដែល រៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៧។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

AKP ម៉ានីល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានដទៃទៀត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

អានបន្ត

ក្រសួងយុត្ដិធម៌ ប្រកាសរៀបចំវគ្គបណ្ដុះបណ្ដាលអំពីក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –ក្រសួងយុត្ដិធម៌បានប្រកាសរៀបចំវគ្គបណ្ដុះបណ្ដាលអំពីក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាតិ អន្ដរជាតិ ដើម្បីបង្កើនការយល់ដឹង ឱ្យបានកាន់តែច្បាស់លាស់ទាក់ទង នឹងដំណើរការសំណុំរឿង និងការកាត់ក្ដីនៅក្នុងតុលាការកម្ពុជា។

អានបន្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើ ដល់ក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន និងសមាជិក ពិនិត្យលទ្ធភាពជួយអភិវឌ្ឍន៍ និងពង្រឹង សមត្ថភាព សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីធានានិរន្តរភាពប្រតិបត្តិការក្នុងរយៈពេលវែង។

អានបន្ត

សម្ដេចតេជោនាយករដ្ឋមន្រ្ដីអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅក្នុងប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

អានបន្ត

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ៣០៩នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ –កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកំម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣៣៣ សរុប ចំនួន៣០៩នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិអស់រយៈពេលមួយឆ្នាំនៅប្រទេសម៉ាលី។

អានបន្ត

កងទ័ពមួកខៀវកម្ពុជាចំនួន៣០៩នាក់ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញ បេសកកម្មប្រកបដោយជោគជ័យនៅម៉ាលី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៧ — នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពាជាតិ និងលោកស្រី Debora Comini តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីទទួលដំណើរ និវត្តន៍ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣៣៣ ចំនួន៣០៩​នាក់ បន្ទាប់ពីបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី អស់រយ:ពេលមួយឆ្នាំ​ ប្រកបដោយជោគជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅមូលដ្ឋាន ទ័ពអាកាសភ្នំពេញ។​ រូបថត៖ ខឹម សុវណ្ណារ៉ា

អានបន្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីទទួលជួបឯកឧត្ដម យ៉ាង ជាឈី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម យ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជា មានិតចិន បានធ្វើការពិភាក្សាគ្នា លើការងារសំខាន់ៗចំនួន៣ដែលក្នុងនោះរួមាន៖ ទី១.អំពីទំនាក់ទំនង ទ្វេភាគីកម្ពុជា-ចិន,ទី២.ការងារតំបន់ និងទី៣.លើបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អានបន្ត

កិច្ចពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ — ក្រសួងព័ត៌មាន សហការជាមួយក្រសួងកិច្ចការនារី និងក្លឹបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់ បញ្ចប់លើសេចក្តីព្រាងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយស្តីពី ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដែល

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យាស្ថាន DMC សម្ភាសអំពីទិវាសេរីភាពសារព័ត៌មាន នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យអ្នកយកព័ត៌មាននៃទូរទស្សន៍ជាតិកម្ពុជា និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ចូលជួបដើម្បីសម្ភាសអំពី ទិវាសេរីភាព សារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ  

អានបន្ត

សន្និបាតបុកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣

AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គ សន្និបាតបូកសរុបសមទ្ធិផលការងាររបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ នៃរដ្ឋបាលខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់

អានបន្ត

ឯកឧត្តម យឹម ឆៃលី ដឹកនាំលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ធ្វើទស្សនកិច្ច សិក្សាឈ្វេងយល់អំពីសមិទ្ធផល និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុង ខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យ កសិកម្មនិងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋចំនួន ៧៥០នាក់ ធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពីសមិទ្ធផល និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដល់ទីក្រុងម៉ានីល ដោយសុវត្ថិភាព

AKP ម៉ានីល​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិនីណយអាគីណូ (Ninoy Aquino) ទីក្រុងម៉ានីល

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងរ៉ូបូតកម្ពុជាលើកទី៤ ឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងរ៉ូបូតកម្ពុជា លើកទី៤ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ

អានបន្ត

ក្រសួងពាណិជ្ជកម្មស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្តរភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧–មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួយគាំទ្រ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់និរន្ដរភាពកំណើនសេដ្ឋកិច្ច នៅកម្ពុជា។

អានបន្ត