ទីទុកឯកសារ សំរាប់ ឧសភា, 2016


ឯកឧត្ដម​ ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី ការផ្ដល់តម្លៃ​លំ​ហសាធារណៈនៅក្នុងទីក្រុងបេតិកភណ្ឌប្រវត្ដិសាស្រ្ដ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — ឯកឧត្ដម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី កិច្ចប្រជុំស្ដីពីការផ្ដល់តម្លៃ​លំហសាធារណៈនៅក្នុងទីក្រុង បេតិកភណ្ឌប្រវត្ដិសាស្រ្ដ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃ ទី ០៣ ខែមិថុនា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ សួស សំរិត  

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេសវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ពៅ គឹមច័ន្ទរ័ត្ន  

អានបន្ត

អភិបាលរាជធានីភ្នំពេញស្នើឱ្យសមាជិកអភិបាលក្រុងប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦– អភិបាលរាជធានីភ្នំពេញបានស្នើឱ្យសមាជិក អភិបាលក្រុង ប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតក្លាយជាជា ទីក្រុងគជ់នៅអាស៊ី ដោយអាជ្ញាធររាជធានីភ្នំពេញ បន្តរក្សា និងអភិរក្ស សំណង់ បេតិកភណ្ឌប្រវត្ដិសាស្រ្ដ ដែលបន្សល់ទុក ពីសម័បារាំងផងដែរ ដូចជា សារមន្ទីរ ពហុកីឡាដ្ឋានជាតិ

អានបន្ត

ពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យដល់អធិការក្រុង ស្រុកទាំង១០ របស់ខេត្តកំពង់ចាម

AKP ខេត្តកំពង់ចាម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ដែលជាអំណោយ របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ ដែលធ្វើការបែងចែកដល់ស្នងការ ខេត្តក្រុង និងរថយន្ដដែលស្នងការខេត្តមានចំនួន៥គ្រឿង បានធ្វើការបែងចែកដល់អធិការក្រុង ស្រុកទាំង១០នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម។

អានបន្ត

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ស៊ុយ សែម អញ្ជើញចុះពិនិត្យ និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍អណ្តូងរ៉ែមាសនៅខេត្តមណ្ឌលគិរី

AKP មណ្ឌលគីរី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​និងឯកឧត្តម ស៊ុយ សែម រដ្ឋ​មន្រ្តីក្រសួងរ៉ែ និងថាមពល អញ្ជើញចុះពិនិត្យ និងស្វែងយល់ពីគម្រោង​អភិវឌ្ឍន៍អណ្តូងរ៉ែមាសអន្តរជាតិ របស់ក្រុមហ៊ុន Renaissance

អានបន្ត

ប្រជុំក្រុមប្រឹក្សាខេត្តជំរុញការងារបង្កបង្កើនផលរដូវវស្សា

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤អាណត្តិ ទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៦នេះ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាបានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដីមន្ទីរ ពាក់ព័ន្ធប្រជាកសិករឱ្យយកចិត្ត ទុកដាក់ជំរុញលើការងារបង្កបង្កើនផលព្រោះរដូវវស្សាដែលបានចូលមកដល់ហើយ។

អានបន្ត

ក្រសួងមុខងារសាធារណៈផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–ក្រសួងមុខងារសាធារណៈធ្វើសិក្ខា សាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ភ្នំពេញ

អានបន្ត

អត្រាអ្នកពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរម៉ូតូក្នុងចំណោម សិស្សានុសិស្សមាន អត្រាត្រឹមតែ៣០ភាគរយប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–អង្គការមូលនិធិបង្ការរបួសអាស៊ី បានរកឃើញថា អត្រាអ្នកពាក់មួកសុវត្ថិភាពក្នុង ចំណោមសិស្សានុ សិស្ស មានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអ្នកធ្វើដំណើរតាមម៉ូតូ និងអ្នករួមដំណើរតាមម៉ូតូ ដែលបង្កជាបញ្ហាប្រឈមចំពោះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

អានបន្ត

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យចតុមុខ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

អានបន្ត

រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបានកាន់ប្រសើរស្របតាមស្តង់ដារអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងពង្រឹងការកែទម្រង់លើ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់សុក្រឹត្យភាព ដើម្បីបម្រើដល់ការផ្តល់ប្រាក់ខែជូនក្រសួង ស្ថាប័នរដ្ឋឱ្យទាន់ពេលវេលា និងស្របតាមស្តង់ដារអន្តរជាតិ។

អានបន្ត

ក្រសួងទេសចរណ៍សិក្ខាសាលាស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍និងវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងវិនិយោគព្រមទាំងការចុះ អនុស្សរណៈ រវាងកម្ពុជា និងតំបន់រដ្ឋពិសេសម៉ាកាវ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រាកាលពីថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។

អានបន្ត

ទិវាកុមារអន្តរជាតិប្រព្រឹត្តឡើងក្រោមប្រធានបទ« រួមគ្នាការពារ កុមារពីអំពើហិង្សានិងការប្រើប្រាស់គ្រឿងញៀន»

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–មិទ្ទិញអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា ក្រោមប្រធានបទ«រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់ គ្រឿងញៀន» និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ផលិតកម្ម»

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី សិក្ខាសាលា ស្តីការលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​វត្ថុ​​សាធារណៈ​ ដល់​​​​​​យុវជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — ឯកឧត្តមទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញជាអធិបតី សិក្ខាសាលាស្តីការលើកកម្ពស់

អានបន្ត

ឯកឧត្តម អ៊ុង អឿន អញ្ជើញជាអធិបតី កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ។ រូបថតៈ ឈុន សារ៉ាត

អានបន្ត

ឯកឧត្តមរដ្ឋមន្ត្រីចុះពិនិត្យគម្រោងអភិវឌ្ឍន៍អណ្តូងរ៉ែមាស

AKP ខេត្តមណ្ឌលគិរី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦–ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានដឹកនាំគណៈប្រតិភូចុះទស្សន កិច្ចសិក្សាឈ្វេងយល់ គម្រោងអភិវឌ្ឍន៍អណ្តូងរ៉ែមាសអន្តរជាតិ របស់ក្រុមហ៊ុន Renaissance Minerals Cambodia Limited ដែលមានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីធ្វើការវាយ តម្លៃគម្រោងនេះទៅលើហេតុប៉ះពាល់បរិស្ថាន។

អានបន្ត

ឯកឧត្តម លន់ លឹមថៃ ប្រគល់រថយន្តពន្លត់អគ្គីភ័យ ជូនដល់អធិការដ្ឋាន នគរបាលស្រុកទាំង៩ របស់ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៩គ្រឿងដែលជា អំណោយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ជូនដល់អធិការដ្ឋាននគរបាលទាំង​៩ស្រុក របស់ខេត្ត នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ។ រូបថតៈ ឆាយ មុត​

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៦៧ នៃទិវាកុមារ អន្តរជាតិ ០១មិថុនា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី១៥ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ខឹម សុវណ្ណារ៉ា

អានបន្ត

ស្លាប់៥៦នាក់ក្នុងប្រតិបត្តិការយោធា នៅប្រទេសហ្វីលីពីនភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០១៦–    ពួកមន្ត្រីយោធាបាននិយាយកាលពីថ្ងៃចន្ទថា ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់៥៤ នាក់បានស្លាប់ នឹងកងយោធា២នាក់បានស្លាប់ផងដែរ នៅក្នុងការបន្តប្រតិបត្តិការវាយលុកដោយយោធាមួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនៅខេត្ត Lanaoolel Sur ភាគខាងត្បូងប្រទេសហ្វីលីពីន ។

អានបន្ត

នាវាចម្បាំងអូស្រ្តាលីធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា  ឆ្នាំ២០១៦–  នាវាចម្បាំងរបស់កងនាវាចរអូស្ត្រាលីមួយគ្រឿង ដែលមានឈ្មោះថា HMAS Anzac ដែលមានពួកមន្ត្រី នឹងកងយោធាមួយក្រុមចំនួន២១៥នាក់ នៅលើនាវានោះបានមកដល់ទីក្រុងហូជីមិញ កាលពីថ្ងៃចន្ទ ដោយចាប់ផ្តើមធ្វើដំណើរទស្សនកិច្ច ជាសុឆន្ទៈចំនួន៤ថ្ងៃ ។

អានបន្ត

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ដើម្បីបោះឆ្នោតគាំទ្របើកឲ្យតុលាការបន្តនីតិវិធីចាប់ខ្លួន ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ រដ្ឋសភា

អានបន្ត