ទីទុកឯកសារ សំរាប់ មីនា, 2016


ឯកឧត្តម ហោ ណាំហុង ទទួលជួបគណៈប្រតិភូកូរ៉េ

AKP ភ្នំពេញ  ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី  ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយនឹងគណៈ​ប្រតិភូរបស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម Kim Hyoung -zhin  អនុរដ្ឋមន្ដ្រីការ​បរទេសរបស់កូរ៉េទទួលបន្ទុកទំនាក់ទំនងរវាងកូរ៉េ និងអាស៊ាន។

អានបន្ត

រាជធានីភ្នំពេញនិងក្រុងតូក្យូត្រៀមចុះ MOU នៅពាក់កណ្ដាល​ខែមេសានេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦– ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច ជាផ្លូវការ អស់រយៈ​ពេលមួយ​សប្ដាហ៍ នៅប្រទេសជប៉ុន របស់​​គណៈប្រតិភូ សាលារាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅទីក្រុងគីតាគ្យូស៊្យូ ប្រទេសជប៉ុន ដើម្បីចុះMOU  ក្នុងកិច្ច​ព្រៀមព្រៀងសហប្រតិបត្ដិការ អភិវឌ្ឍន៍ រាជធានីភ្នំពេញឱ្យមាន​ភាពរីក​ចម្រើន។

អានបន្ត

គ្រួសារយោធិនជួបការលំបាកទទួលបានអំណោយ​សប្បុរសធម៌

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៦ នាពេល​ខាងមុខនេះ នៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសំណេះ​សំណាល​ជាមួយនាយ នាយរង ពលអាវុធហត្ថខេត្តព្រះសីហនុ និងពិធីចែកអំណោយដល់​ក្រុមគ្រួសារយោធិនជាង២០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាព ។

អានបន្ត

វិស័យវិនិយោគផ្នែកសំណង់នៅកម្ពុជាបានផ្តល់ការងារឱ្យពលរដ្ឋ​មិនធ្វើចំណាកស្រុក

AKP ភ្នំពេញ  ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦– ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបញ្ជាក់ថា  វិស័យវិនិយោគផ្នែក សំណង់នៅក្នុង​ប្រទេស​កម្ពុជាក្នុងមួយឆ្នាំ អាចផ្តល់ការងារឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេស បានប្រមាណជាង ៣០ម៉ឺននាក់ ហើយអាចជួយសម្រាលដល់បន្ទុករាជរដ្ឋាភិបាល និង បានទប់ស្តាត់ការ​ធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយប្រថុយប្រថាន ទៅធ្វើការនៅក្រៅប្រទេស។

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទទួលជួបរដ្ឋមន្ត្រីទទួល​បន្ទុកសមាហរណកម្មនិងមីក្រូ​សេដ្ឋកិច្ច

AKP ភ្នំពេញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— ប្រភពពីក្រសួងការបរទេសបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦   នៅទីស្តីការ​ក្រសួងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានទទួលជួបជាមួយនឹងលោកជំទាវ  Tatyana Valovaya  ជារដ្ឋមន្ត្រីទទួលបន្ទុក​សមា​ហរ​ណកម្ម និងមីក្រូសេដ្ឋកិច្ចរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ( Eurasian Economic Union)។

អានបន្ត

USAID ផ្តល់ថវិកា ៣៥លានដុល្លារ សម្រាប់វិស័យសុខភាពសាធារណៈ និងអប់រំកម្មវិធីបរិស្ថាននិងកសិកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦– យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអាម៉េរិកបានឱ្យដឹងថា  កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) សហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាល​កម្ពុជា​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទ្វេភាគីចំនួនពីរ ដែលនឹងផ្តល់​ថវិកាចំនួន ៣៥ លាន​ដុល្លារ​អាម៉េរិកពីកម្មវិធី​របស់ទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់ការ​អភិវឌ្ឍន៍អន្តរជាតិ (USAID)

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ សួស សាវី    

អានបន្ត

មុខម្ហូបខ្មែរមកពីតំបន់ខុសគ្នាចំនួន ១០ នឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តការ​ណ៍អង្គរ​សង្ក្រាន្ត ឆ្នំា២០១៦

AKP សៀមរាបថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ មានការរៀបចំបង្ហាញមុខម្ហូបខ្មែរ ដែលនាំមកពីតំបន់ផ្សេងៗគ្នានៅ ក្នុងប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញក្នុងព្រឹត្តិការ​ណ៍​អង្គរ​សង្ក្រាន្តឆ្នំា២០១៦ មាន​ឈ្មោះថា កម្មវិធីស្រុកយើង

អានបន្ត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករប្រកាស​ពង្រឹងការត្រួតពិនិត្យលើការផ្ដល់សេវាកម្ម ​ជូនអតិថិជន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— ស្របពេលដែលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងមានស្ថានភាពល្អប្រសើរ និងបន្ដ ការរីកចម្រើនជាបន្ដបន្ទាប់នៅដើមឆ្នាំ២០១៦នេះ គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុហត្ថាកសិករ​ បាន​ប្រកាសព​ង្រឹង ការត្រួតពិនិត្យលើការផ្ដល់​សេវាកម្ម ក្នុងការផ្ដល់ប្រាក់​កម្ចី ប្រាក់បញ្ញើ និងការ​ផ្ដល់សេវា​ផ្សេងៗទៀត ដើម្បី ចូលរួម​បង្កើតនូវផលិត​ផលថ្មីៗជូនដល់អតិថិជន ឱ្យបាន​​ច្រើន​បន្ថែមទៀត។

អានបន្ត

ក្រសួងព័ត៌មានគ្រោងនឹងរៀបចំកម្មវិធីមរតកតន្រ្ដីខ្មែរ​ជាលើកដំបូង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦– ក្រសួងព័ត៌មានសហការជាមួយក្រុមហ៊ុន Media Action Co, Ltd គ្រោងនឹងរៀបចំកម្មវិធីមរតក តន្រ្ដីបុរាណខ្មែរជាលើកដំបូង ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ តន្រ្ដីគ្រប់ប្រភេទ របស់ខ្មែរ​ដែល បានកប់ទុកជាយូរឆ្នាំមកហើយ ពិសេសការចូលរួមអបអរព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម ព្រះមហាក្សត្រ នាពាក់កណ្ដាលខែឧសភាខាងមុខ។

អានបន្ត

សារលិខិតជូនពរសម្តេចតេជោ ក្នុងឱកាសខួបកំណើតកម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦—

អានបន្ត

ម្ហូបខ្មែរមកពី១០តំបន់នឹងត្រូវបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នំា២០១៦នេះ

AKP ខេត្តសៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦– នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៦នេះ នឹងមានកម្មវិធីថ្មីមួយទៀតដែល ឆ្នំាមុនមិនទាន់ មានគឺកម្មវិធីស្រុកយើង ដែលកម្មវិធីនេះ នឹងធ្វើការបង្ហាញ​អំពីមុខម្ហូបខ្មែរមក ពី១០តំបន់ នៃ ប្រទេសកម្ពុជា ក្នុងគោល​បំណង​លើកស្ទួយ​មុខម្ហូបខ្មែរ និងបង្ហាញ​ឱ្យភ្ញៀវ​ទេសចរ​​បានឃើញ​​ និង​​បាន​​ស្គាល់​​មុខម្ហូប​​ខ្មែរប្រចំា​តំបន់​នីមួយៗ ។ នេះជាការឱ្យដឹងពី​សំណាក់លោកស្រី ចម និម្មល ប្រធានក្រុមការងាររៀបចំ កម្មវិធីស្រុកយើងនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ។

អានបន្ត

ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសម្រាប់ អនុវត្តន៍គម្រោងចំនួនបី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាន សន្យា ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ចំនួន ១៨២លានដុល្លារអាម៉េ រិកដើម្បី អនុវត្តន៍ គម្រោងចំនួន៣ នៅកម្ពុជាដែលកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះត្រូវ បានចុះហត្ថ លេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោក Itsu Adachi ប្រធាន JICA ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អានបន្ត

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមាន ទឹកប្រាក់ចំនួន ១៨២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន៣ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ចំនួន ១៨២ លានដុល្លារឮ អាមេរិក សម្រាប់គម្រោងចំនួន៣ នៅកម្ពុជា តាមរយៈ JICA ហើយកិច្ចព្រមព្រៀង នេះត្រូវបានចុះហត្ថលេខា​ដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Itsu Adachi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ទូរទស្សន៍ជាតិកម្ពុជា

អានបន្ត

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតី សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងគោលនយោបាយស្តីពី ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី សិក្ខាសាលាពិគ្រោះយោបល់​លើសេចក្តីព្រាងគោលនយោបាយស្តីពី ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ទូរទស្សន៍ជាតិកម្ពុជា

អានបន្ត

ក្រុមស្ម័គ្រចិត្តសប្បុរសធម៌ចិន-កម្ពុជាចែកសម្ភារសិក្សាដល់សិស្ស ក្រីក្រ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ក្រុមស្ម័គ្រចិត្តសប្បុរសធម៌ចិននិងកម្ពុជា បាន នាំយក អំណោយជាសម្ភារសិក្សាចែកជូនសិស្សក្រីក្រ នៅសាលាបឋម សិក្សាបិទត្រាំងស្ថិត នៅ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដោយមានការអញ្ជើញចូលរួមពីលោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ។

អានបន្ត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ក្រសួងមិនទាន់ទទួលការតវ៉ាសុំកែប្រែច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិលពីសង្គមស៊ីវិលនោះទេ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦— សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃមិនទាន់ទទួលការតវ៉ាសុំកែប្រែច្បាប់សមាគម និងអង្គការមិនមែន រដ្ឋាភិបាល នោះទេ បន្ទាប់ពីច្បាប់មួយនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៥នោះ។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សា ការធ្វើសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មាធិការសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យលោកជំទាវ Tatyana Valovaya សមាជិកក្រុមប្រឹក្សាការធ្វើសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ខឹម សុវណ្ណារ៉ា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានស្ថាប័នវិទ្យុសម្លេងវៀតណាម (VOV) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក លឹម ចន្ទី ប្រធានស្ថាប័ន វិទ្យុសម្លេង វៀតណាម ​(VOV) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យឯកឧត្តម ជា ច័ន្ទបរិបូរណ៍ និងក្រុមការងារ ចូលជួបជម្រាបជូនពីគម្រោងរៀបចំព្រឹត្តការណ៍ មរតកតន្រ្តីខ្មែរ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងក្រុមការងារ ចូលជួប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដើម្បីជម្រាបជូនពីគម្រោង​រៀបចំព្រឹត្តការណ៍មរតកខ្មែរ ដែលនឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាខែឧសភា ខាងមុខនេះ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត