ទីទុកឯកសារ សំរាប់ មករា, 2016


សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ដ្រីរាជការ នៅក្រុងកំពង់ឆ្នាំង

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦–កាលពី​ព្រឹកថ្ងៃទី៣០  ខែមករា ឆ្នាំ២០១៦ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្ត ខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រី្ដរាជការ ប្រមាណ ១៦០០នាក់ នៅក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ដនិងយកចិត្ដទុកដាក់ពីសុខទុក្ខពីជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

អានបន្ត

ឯកឧត្តម ហោ ណាំហុង ណែនាំ​ឱ្យឯកអគ្គរាជទូតនិងអគ្គកុងស៊ុល យកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យបានល្អ

AKP ភ្នំពេញ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​បានប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាទាំងអស់កាលពីព្រឹក  ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង។ ឯកឧត្តម ហោ ណាំហុង បានជំរុញ ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ទាំងអស់ត្រូវប្រឹងប្រែងបង្កើន សកម្មភាពការងារដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហារបស់ពលករខ្មែរ​នៅក្រៅ ប្រទេស។ ​

អានបន្ត

ខេត្តព្រះសីហនុបើកកិច្ចប្រជុំលើកទី៤ ដោះស្រាយនិងតាមដាន ការអភិវឌ្ឍនៅតំបន់កោះរ៉ុង

AKP ខេត្តព្រះសីហនុ  ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦–     កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំលើកទី៤  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអចន្ត្រៃយ៍ដើម្បីដោះស្រាយនិងតាម ដានការអភិវឌ្ឍ លើកោះរុង និង ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើននាក់ទៀត។

អានបន្ត

មន្រ្ដីជំនាញផ្នែកសុខាភិបាលអះអាងថាកម្ពុជាមានកម្រិតហានិភ័យ ទាបបំផុតក្នុងការឆ្លងជំងឺហ្ស៊ីកា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦–មន្ត្រីជំនាញផ្នែកជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអះអាងថា ប្រទេសកម្ពុជាមិនមាន ការព្រួយបារម្ភចំពោះកត្តា​នៃការឆ្លងជំងឺវីរុស Zika នេះទេ ដែលហានិភ័យនៃការ ឆ្លងជំងឺនេះ មានកម្រិតទាបបំផុតនៅឡើយ។

អានបន្ត

ឆ្នាំសិក្សា២០១៥-២០១៦ការប្រមូលនិងការអប់រំកុមារតូចកើនឡើង

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦–លោក ឈើយ ចាន់ណា ប្រធានមន្ទីរ អប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានឱ្យ ដឹងថា​ ការប្រមូលនិងការអប់រំកុមារតូច​ក្នុងឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅទូទាំងខេត្តមាន ចំនួន​១៩០៨៥នាក់ មានការកើនឡើងប្រមាណជាង២២១៣នាក់ ស្មើនឹង១២ភាគរយ បើប្រៀប ធៀបទៅឆ្នាំ​សិក្សាចាស់​កន្លងមកនេះ។

អានបន្ត

ឯកឧត្តម ប្រាជ្ញ ច័ន្ទ អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផល ការងារអប់រំ ឆ្នាំសិក្សា២០១៤​-២០១៥ និងទិសដៅឆ្នាំសិក្សា២០១៥-២០១៦ ខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ — ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារអប់រំ ឆ្នាំសិក្សាឆ្នាំ២០១៤​-២០១៥ និងទិសដៅឆ្នាំសិក្សា២០១៥-២០១៦ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ។ រូបថតៈ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្ត​ ឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់ សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែ ប្រវែង២.៧០០ម៉ែត្រ ស្ថិតក្នុងស្រុកពេជ្រាដា

AKP មណ្ឌលគីរី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ — ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគីរី អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែង ២.៧០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដែលចំណាយ

អានបន្ត

ឯកឧត្តម ប៉េង សម្បត្តិ អញ្ជើញជាអធិបតី សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារឆ្នាំសិក្សា២០១៤-២០១៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី

AKP មណ្ឌលគីរី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ — ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគីរី អញ្ជើញជាអធិបតី សន្និបាតបូកសរុបវាយតម្លៃលទ្ធផល ការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំសិក្សា២០១៥-២០១៦

អានបន្ត

ក្រុមហ៊ុនRoyal Groupស្នើសុំរាជរដ្ឋាភិបាលសាងសង់ផែតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ សម្រាប់អភិវឌ្ឍន៍កោះរ៉ុង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦– កិច្ចប្រជុំពិភាក្សាជ្រើសរើសវិធានការ និងទីតាំងតាំងសមស្រប ដើម្បីសាងសង់ផែតំបន់ឆ្នេរ សមុទ្រ ក្រុងព្រះសីហនុក្នុងគោលដៅបម្រើការអភិវឌ្ឍកោះរ៉ុង តាមសំណើរបស់ក្រុមហ៊ុន Royal Group ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥កន្លងមក បានចាប់ផ្ដើមជួបពិភាក្សាគ្នាក្នុង គោលដៅ

អានបន្ត

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦— ក្រសួងសុខាភិបាលកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យាឌីជីថល និងប្រព័ន្ធតាមដាន​បែបចូលរួម​ជាសាធារណៈ ដើម្បីទប់ស្កាត់ការ​រាលដាលជំងឺឆ្លងរាលត្បាតនៅកម្ពុជា។

អានបន្ត

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិលើកទី៣រវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៦— តាមការអញ្ជើញរបស់ឯកឧត្តម យ៉ាង ជាឈី (Yang Jiechi)ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋ ប្រជាមានិត​ចិន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញទៅប្រទេសចិន ដើម្បី ធ្វើជាសហប្រធាន​កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋា

អានបន្ត

អគ្គនាយកដ្ឋានពន្ធដារផ្សព្វផ្សាយ ស្តីពីពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំប្រកាសពន្ធលើ​ប្រាក់ចំណេញបែបបទដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ — អគ្គនាយកដ្ឋានពន្ធដារបានផ្សព្វផ្សាយ ស្តីពីពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ របៀបបំពេញលិខិត ប្រកាសពន្ធលើប្រាក់ចំណេញ  បែបបទដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ។

អានបន្ត

មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បើកសន្និបាត បូកសរុបវាយតម្លៃលទ្ធផលការងារ ឆ្នាំសិក្សា២០១៥អនុវត្តបន្ត ឆ្នាំសិក្សា២០១៦

AKP ខេត្ដរតនគិរី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦— ពិធីសន្និបាត បូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅ​អនុវត្តបន្ត​ឆ្នាំសិក្សា២០១៥-២០១៦ដែលមានរយៈ​ពេលពីរថ្ងៃ ចាប់ពីថ្ងៃ​ទី២៨-២៩ ខែ មករានេះ ពិធីនេះ​បានរៀបចំ​ធ្វើឡើងនៅមន្ទីរអប់រំ​យុវជន និងកីឡាខេត្តមណ្ឌលគិរី ក្រោមវត្តមាន លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ។

អានបន្ត

លោកជំទាវ ម៉ែន សំអន ចុះសួរសុខទុក្ខកម្មករចំនួន៣០០នាក់នៅតំបន់សដ្ធកិច្ចបាវិត

AKP ស្វាយរៀង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦— លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះជួបសំណេះសំណាល និងសាក សួរសុខទុក្ខ បងប្អូនកម្មករ កម្មកា​រិនីចំនួន៣០០នាក់ ដែលកំពុងបម្រើការនៅក្នុងរោងចក្រ ថប ស្ពត ថេកស្តាយ៍ (Top Sport Textstyle. Ltd)ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស មហា​តាន់ ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

អានបន្ត

អភិបាលខេត្ដបន្ទាយមានជ័យចាត់ទុកថា ពុទ្ធចក្របានដើរតួនាទីក្នុងការចូលរួមចំណែក​យ៉ាងច្រើន​ជួយដល់ ការអភិវឌ្ឍន៍អាណាចក្រ

AKP ខេត្ដបន្ទាយមានជ័យ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦— ថ្លែងក្នុងពិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី២៤ នៅខេត្តបន្ទាយមានជ័យកាល​នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា បច្ចុប្បន្ននេះផ្នែកពុទ្ធចក្របានចូលរួមចំណែកយ៉ាងច្រើន​ក្នុងការជួយ​

អានបន្ត

ក្រសួងការងារ ចាប់ផ្តើមចាត់វិធានការលើម្ចាស់រោងចក្រដែលបាន​បិទដោយ​គេចវៀសសំណងប្រាក់ អត្ថប្រយោជន៍ជូនដល់កម្មករ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦— រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សម្រាប់ពេលខាងមុខនេះ ម្ចាស់ រោងចក្រ ត្រូវសងនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលច្បាប់​កំណត់ជាចាំបាច់​ដល់កម្មករ និយោជិត​បើ ទោះបីជា​ខ្លួនបានបិទ​រោងចក្រចាស់ ហើយទៅបើកដំណើរការ​រោងចក្រថ្មីយ៉ាងណាក៏ដោយ។

អានបន្ត

សាលារាជធានីភ្នំពេញ និងអង្គការចៃកា ចាប់ផ្ដើមសិក្សាគម្រោងរួមគ្នាឡើងវិញ ក្នុងការពិនិត្យប្រព័ន្ធដឹកជញ្ជូន សាធារណៈ ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦– សាលារាជធានីភ្នំពេញសហការជាមួយអង្គការចៃកាជប៉ុន ចាប់ផ្ដើមឈានទៅសិក្សាឡើងវិញ ដើម្បី ពិនិត្យការគ្រប់គ្រងលើមធ្យោបាយដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្ត​ក្រុងក្នុង​រាជធានីភ្នំពេញ ខណៈ ពេលបច្ចុប្បន្ននេះបញ្ហាកកស្ទះចរាចរណ៍កំពុងកា្លយជា​បញ្ហាប្រឈម​ជារៀងរាល់ថ្ងៃ។

អានបន្ត

អាល្លឺមង់ ជួយបណ្តុះបណ្តាលសមត្ថភាពសម្រាប់ធានាសិទ្ធិការងាររបស់កម្មករ នៅក្នុងវិស័យ កាត់ដេរនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦– រដ្ឋាភិបាលអាល្លឺមង់បានលើកផែនការក្នុងការជួយបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដើម្បីធានា បានការអនុវត្តសិទ្ធិការងាររបស់កម្មករ និយោជិតនៅកម្ពុជា ក្នុងវិស័យកាត់ដេរដែល​បានជួយ​ទៅដល់ ការលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរ។

អានបន្ត

កម្ពុជាចាប់ផ្តើមរៀបចំផែនការស្តារ និងកែលម្អបាត​​ទន្លេសម្រាប់ធ្វើឱ្យប្រសើរឡើង​នៃប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦– កម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការរៀបចំស្តារ និងកែលម្អទន្លេ ដើម្បីធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឱ្យមាន​សកម្មភាព​រស់រវើកឡើងវិញ។

អានបន្ត