ទីទុកឯកសារ សំរាប់ ធ្នូ, 2015


អានបន្ត

កូរ៉េខាងត្បូងដាក់ទុនវិនិយោគ៤០លានដុល្លារសម្រាប់ដាំម្រេចនៅ​ខេត្តមណ្ឌល​គីរី

AKP ខេត្តមណ្ឌលគីរី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងមួយឈ្មោះ វែលបាយអូ បានដាក់ទុនវិនិយោគ​ដែលមានចំនួន​ទឹកប្រាក់​ប្រមាណជាង ៤០លានដុល្លារអាម៉េរិកក្នុងការ​ដាំម្រេច​នៅ​ខេត្តមណ្ឌលគិរី និងធ្វើការនាំ​ចេញទៅកាន់ទីផ្សារពិភពលោក។

អានបន្ត

ឯកឧត្តម អូស្មាន ហាស្សាន់ អះអាងថាប្រទេសម៉ាឡេស៊ីប្តេជ្ញា​បន្តជួយដល់សហគមន៍អ៊ិស្លាម​នៅកម្ពុជាផ្នែកមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– មូលនិធិ Yayasan Murni  Aqidah Malaysia នៃប្រទេសម៉ាឡេស៊ី  បានជួយចូលរួមចែករំលែក​ផ្ដល់ នូវចំណេះដឹងដោយធ្វើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់គ្រូបង្រៀនខ្មែរអ៊ិស្លាម​ចំនួន១០០នាក់ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់​បញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាមទៅក្នុងក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ចំនួន១៥០០នាក់  កាលពីខែមិថុនា២០១៥នោះមក។

អានបន្ត

លោក អ៊ឹង គឹមលាង ត្រូវបានប្រកាសតែងតាំងឱ្យចុះជួយអភិវឌ្ឍន៍សង្កាត់ព្រៃញី

AKP ខេត្តពោធិ៍សាត់  ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ត្រូវបានលោក ម៉ក់ រ៉ា អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំង និង ឱ្យបំពេញការងារជួយអភិវឌ្ឍន៍សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ កាលពីរ​សៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សង្កាត់។

អានបន្ត

រាជរដ្ឋាភិបាលកម្ពុជាគាំពារដល់ជនពិការតាមរយៈ អនុសញ្ញាសិទ្ធិជនពិការ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចបានលើកឡើងថា អនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ គឺជាលិខិត តូបករណ៍ អន្តរជាតិមួយ ដែលព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន និងប្តេជ្ញាអនុវត្តន៍ នូវរាល់ ខ្លឹមសារដែលបាន​ចែងនៅក្នុងអនុ សញ្ញានេះ ដែលធានា នូវសិទ្ធិជនពិការ។

អានបន្ត

កម្ពុជាគ្រោងនឹងចាប់ផ្ដើមអនុវត្ដន៍លើកិច្ចព្រមព្រៀងនាំពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីឡើងវិញ នៅពាក់កណ្ដាលឆ្នាំ២០១៦

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ប្រកាសថា នឹងចាប់ផ្ដើមអនុវត្ដន៍កិច្ច ព្រមព្រៀងនាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ នៅពាក់ កណ្ដាលឆ្នាំ២០១៦ខាងមុខ បន្ទាប់ពីបានផ្អាកក្នុងមួយរយៈកន្លងមក។

អានបន្ត

ក្រសួងព័ត៌មានក្រើនរម្លឹកជាលើកចុងក្រោយ និងព្រមានដកហូតអាជ្ញាបណ្ណ័ ចំពោះស្ថានីយទូរទស្សន៍ណា ដែលបន្តចាក់បញ្ចាំងខ្សែភាពយន្តបរទេស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥– រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកជាលើកចុងក្រោយនិងធ្វើ ការព្រមានផាកពិន័យរួមទាំងការដកហូតអាជ្ញាប័ណ្ណចំពោះបណ្តាស្ថានីយទូរទស្សន៍ណាដែលបន្តល្មើស ចាក់បញ្ចាំងខ្សែភាពយន្តបរទេស នៅចន្លោះម៉ោងមាសចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ថ្ងៃស្អែកនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យភាព យន្ត និងសិល្បៈវប្បធម៌ខ្មែរ។

អានបន្ត

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ៖ ជំនួយរបស់ប្រទេសចិនកំពុង ផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–សម្ដេចវិបុលសេនាភក្ដី សាយ ​ឈុំ​ ប្រធានព្រឹទ្ធសភា បានវាយ តម្លៃខ្ពស់ចំពោះមិត្តភាព សាម​គ្គី​​ភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរបស់ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋាភិបាល និង​ប្រជា​ជន​​​ចិន​ដែលបានរួមចំណែកយ៉ាងធំធេង និងទាន់ពេលវេលាក្នុងការស្ដារនិងកសាង ប្រទេស​កម្ពុ​ជាឡើងវិញលើគ្រប់វិស័យ ដែលក្នុងនោះកម្ពុជាសូមដឹងគុណយ៉ាងជ្រាលជ្រៅ​នូវវិភាគទាន​ដ៏​ថ្លៃ​ថ្លា​ចំពោះ ព្រឹទ្ធសភាផងដែរ។

អានបន្ត

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារាចរណែនាំដល់ក្រសួងស្ថាប័នរដ្ឋ ទាំងអស់កែប្រែការបើកប្រាក់ខែមន្រ្តីរាជការ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ មួយដល់ ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាព ពាក់ព័ន្ធទាំងអស់ដែលជារបស់រដ្ឋឱ្យកែប្រែការបើកប្រាក់ឧបត្ថម្ភប្រាក់បុព្វលាភ ប្រាក់បំណាច់ សម្រាប់ មន្ត្រីរាជការជាដើម ដោយបង្វែរចូល គណនីធនាគារ ផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ។

អានបន្ត

លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍៧ចំណុចសម្រាប់លើកស្ទួយ វិស័យព្រះពុទ្ធសាសនា

AKP  ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥–លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានផ្តល់អនុសាសន៍៧ចំណុចដល់សាសនិកព្រះពុទ្ធសាសនាទាំង អស់ជាទុនសម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំល្អថែមទៀត។

អានបន្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយ វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ —

អានបន្ត

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ ខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា​ និង​ពិធីប្រគល់-ទទួលរថយន្តក្រុង០៣គ្រឿង ជាជំនួយ​របស់​រដ្ឋាភិបា​លចិន​

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ — សម្ដេចវិបុលសេនាភក្ដី សាយ ​ឈុំ​ ប្រធានព្រឹទ្ធសភាអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារខុទ្ទកាល័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា ​ដែលមានតម្លៃ ៣,៥​លានដុល្លារអាម៉េរិក និង​ពិធីប្រគល់-ទទួលរថយន្តក្រុងចំនួន​ ០៣គ្រឿង ជាជំនួយ​របស់​រដ្ឋាភិបា​លសាធារណរដ្ឋប្រជាមានិតចិន​ នាព្រឹក​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ជឹម ណារី

អានបន្ត

អាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ជាមួយអាស៊ាននាខែកុម្ភៈ ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥–សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតី អាម៉េរិក លោក បារ៉ាក់ អូបាម៉ា នឹងធ្វើកិច្ចចរចាជាមួយបណ្តាមេដឹកនាំមកពីអាស៊ាន នៅរដ្ឋកាលី ហ្វ័រញ៉ា នាថ្ងៃទី១៥ ដល់១៦ខែកុម្ភៈ។

អានបន្ត

លិចនាវាដឹកប្រេងនៅក្នុងដែនទឹកអាល់បានី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃពុធថា នាវា មួយគ្រឿងដែលដឹកប្រេង១២.០០០ លីត្របានលិចនៅក្បែរទីក្រុងសេងជីន នៅភាគខាងជើងរបស់ ប្រទេសអាល់បានី កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យកខ្វក់ដល់សមុទ្រអាឌ្រីយ៉ាទិច នៅកៀកទៅនឹង កំពង់ផែ ។

អានបន្ត

ឃុំខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅតួកគី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥– អ្នកនិយាយទូរទស្សន៍ NTV ក្នុងស្រុកមួយរាយការណ៍ថា គេបានចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ កាលពីថ្ងៃពុធនេះ លើបទសង្ស័យរៀបចំផែន ការវាយប្រហារមួយនៅមុនឆ្នាំថ្មី នៅក្នុងសង្កាត់គីហ្សីឡាយ នៃរដ្ឋធានីអង់ការ៉ា របស់ប្រទេស តួកគី ។

អានបន្ត

យន្តហោះ F-16 របស់ប្រទេសបារ៉ែន ធ្លាក់នៅអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០១៥–សេចក្តីថ្លែងការណ៍ក្រុមចម្រុះមួយបាននិយាយពីថ្ងៃពុធ ថា យន្តហោះ F-16 មួយគ្រឿងរបស់ប្រទេសបារ៉ែន ដែលចូលរួមនៅក្នុងក្រុមចម្រុះដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត  ប្រឆាំងនឹងក្រុមហ៊ូធីស៊ីអ៊ីត ក្នុងប្រទេសយេម៉ែន បានធ្លាក់នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត  ដោយសាមានបញ្ហាខាងបច្ចេកទេស ។

អានបន្ត

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យទូតអូស្រ្តាលី​ប្រចាំកម្ពុជាចប់ អាណត្តិ​ចូលជួប​សម្តែង​ការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវេលា​ម៉ោង​១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានអនុញ្ញាតឱ្យលោកជំទាវ អាលីសុន ប៊ូរ៉ូវ្ស (Alison Borrows) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចប់អាណត្តិចូលជួបសម្តែង ការគួរសម និងជម្រាប​លានៅវិមានរដ្ឋសភា។

អានបន្ត

ទូតអូស្រ្តាលីចប់អាណត្តិអះអាងថានឹងនៅតែបន្តជួយដល់​ប្រទេសកម្ពុជាលើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥– ទូតអូស្រ្តាលី ដែលបានចប់អាណត្តិបានសន្យាថា នឹងបន្តជួយ​ដល់ប្រទេស​​កម្ពុជាលើ ​គ្រប់វិស័យ​​ទាំង​ធនធាន​​បច្ចេកទេស និងបទពិសោធន៍ ដូចដែលបានធ្វើនាពេល​កន្លងមក លើវិស័យអាទិភាព​ជាច្រើនដូចជា វិស័យអប់រំ សុខាភិបាល កសិកម្ម យុត្តិធម៌ ហេដ្ឋារចនា សម្ព័ន្ធ ពិសេស​បានផ្តល់​អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅបន្ត​ការសិក្សា​នៅប្រទេស អូស្ត្រាលីជា​បន្តបន្ទាប់ និងឱ្យជំរុញ​មានការ​កើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។

អានបន្ត

សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ Alison Burrows ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប លា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត