ទីទុកឯកសារ សំរាប់ មិថុនា, 2015


សហឥណទាន៦៥លានដុល្លារ ដែលផ្ដល់ដោយ IFC ជួយពង្រីកការផ្ដល់កម្ចីខ្នាតតូចនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) ជាសមាជិកមួយរបស់ក្រុមធនាគារ ពិភពលោកបានរៀបចំឱ្យមានការផ្ដល់កម្ចីរួមមួយក្នុងទឹកប្រាក់៦៥ លានដុល្លារ ដើម្បីជួយដល់ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដែលផ្ដល់សេវាកម្ចីខ្នាតតូច ក្នុងការបង្កើនការផ្ដល់កម្ចីរបស់ខ្លួនដល់អតិថិជន ឥណទានខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងសហគ្រាសកសិកម្ម នៅតាមជន បទរបស់ប្រទេសកម្ពុជា ដែលពួកគាត់ភាគច្រើនជាស្ដ្រី។

អានបន្ត

គ្រោះមហន្ដរាយរន្ទះបាញ់ និងខ្យល់ព្យុះបណ្ដាលឱ្យស្លាប់មនុស្ស៥៦នាក់ និងរបួស១៦៦នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– មន្រ្ដីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយបានឱ្យដឹងថា ក្នុងរយៈ ពេល៦ខែដើមឆ្នាំ២០១៥នេះ គ្រោះមហន្ដរាយធម្មជាតិដោយរន្ទះបាញ់ និងខ្យល់ ព្យុះបានធ្វើឱ្យប្រជាពលរដ្ឋយ៉ាងហោចណាស់៥៦នាក់បានស្លាប់ និង១៦៦នាក់រង របួសធ្ងន់ ស្រាល ហើយមានផ្ទះជាង៧ពាន់ខ្នងទទួលរងការខូចខាត។

អានបន្ត

សម្ដេចក្រឡាហោម ៖ ការផ្ទេរអំណាច និងធនធានថវិកាទៅថ្នាក់ក្រោមជាតិទាមទារឱ្យមានធនធានមនុស្សនៅមូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ឆ្លើយតបនឹងលើកឡើងរបស់ឯកឧត្ដម សម រង្ស៊ី ដែលចង់ឱ្យមានការផ្ទេរ កញ្ចប់ថវិកាទៅថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានដោយផ្ទាល់ ក្នុងខណៈ ដែលសមាជិកសភាគណបក្សសង្គ្រោះជាតិពុំព្រមអនុម័ត ទៅលើសេចក្ដីព្រៀង ច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៣នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ការផ្ទេរអំណាច និងធនធានថវិកាទៅមូលដ្ឋានទៅថ្នាក់ក្រោមជាតិគឺទាមទារ ឱ្យមានសមត្ថភាពធនធានមនុស្សនៅថ្នាក់មូលដ្ឋាន បើមិនដូច្នោះទេវានឹងជួប អន្តរាយជាមិនខានឡើយ។

អានបន្ត

ប្រជុំសាមញ្ញលើកទី១៣អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុម ប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ ឯកឧត្តម អ៊ុង អឿន ប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តអនុវត្តន៍ការងារ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ខិតខំផ្សព្វផ្សាយដល់សហគមន៍កសិ កម្ម ក្នុងការផលិតពូជស្រូវឱ្យមានទីផ្សារ និងទប់ស្កាត់ការរត់ពន្ធជីគីមីពីប្រទេស ថៃតាមច្រករបៀងផងដែរ។

អានបន្ត

កម្ពុជាចុះហត្ថលេខាជាសមាជិកស្ថាបនិកលើកិច្ចព្រមព្រៀង បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុង នាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថ លេខា ក្នុងឋានៈជាសមាជិកស្ថាបនិកលើកិច្ចព្រមព្រៀងបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃទី២៩ខែមិថុនា ឆ្នាំ ២០១៥នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

អានបន្ត

ឯកឧត្តម វង្សី វិស្សុត អញ្ចើញចូលរួមក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តី របស់ប្រទេសជាសមាជិកស្ថាបនិក AIIB

AKP ប៉េកាំង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ — ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តី

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមយុវសិស្ស ដែលទទួលបានជ័យលាភីពីកម្មវិធីឯកទគ្គកម្មអូឡាំព្យាដ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល ជាមួយយុវសិស្សសាលាអន្តរជាតិហ្សាម៉ាន ដែលទទួលបានជ័យលាភីពីការប្រឡងឯកទត្តកម្មអូឡាំព្យាដ នៅ

អានបន្ត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរពន្ធដារខេត្តព្រះសីហនុ បើកសិក្ខាសាលា​ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ​​ និងអាករលើតំលៃបន្ថែម

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ​មន្ទីរ​ពន្ធដារខេត្តព្រះសីហនុ បើកសិក្ខាសាលា​ស្តីពីសិទ្ធិ និង កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ​​ និងអាករលើតំលៃបន្ថែម ​ក្រោមអធិបតីភាព លោក អឿ សំរិទ្ធិ តំណាង​អគ្គ

អានបន្ត

ឯកឧត្តម អ៊ុង អឿន អញ្ជើញជាអធិបតី កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ — ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ រូបថតៈ ឈុន សារ៉ាត  

អានបន្ត

ទីក្រុងហូជីមីញសម្រួលដល់វិនិយោគិនអូស្ត្រាលី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង លោក Le Thanh Liem ត្រូវបានគេដកស្រង់ សម្តីដោយសាព័ត៌មាន Sai Gon Giai Phong ដែលនិយាយថា ការងារនានា ដែលបន្តធ្វើនៅ ទីក្រុងហូជីមិញ នឹងបង្កើតនូវលក្ខខណ្ឌការទទួលស្គាល់ សម្រាប់សហគ្រាសអូស្រាលី ដើម្បី វិនិយោគនៅក្នុងទីក្រុងនេះ ។

អានបន្ត

ប្រទេសវៀតណាមរំពឹងទុកថា ពាណិជ្ជកម្មជាមួយប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ២០១៥ មានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥— ប្រធានគណៈកម្មការនៃគណៈកម្មាធិការកណ្តាលបក្សសម្រាប់កិច្ចការសេដ្ឋកិច្ច លោក Vuong Dinh Hue បាននិយាយថា ប្រទេស​វៀតណាម និងប្រទេសអ៊ីស្រាអែលគួរតែធ្វើ កិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកវិស័យពាណិជ្ជកម្មរបស់ពួកគេឱ្យបានទឹកប្រាក់ចំនួន២ពាន់ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៥ និងឱ្យកាន់តែច្រើនជាងនេះទៀតនៅឆ្នាំបន្ទាប់ៗទៅទៀត។

អានបន្ត

មនុស្សជាង២០០,០០០នាក់ចូលទស្សនាការតាំងពិព័រណ៍សពលោក លីក្វាន់យូ នៅក្នុងប្រទេសសិង្ហបុរី

AKP​ ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៥— កាលពីថ្ងៃចន្ទប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ជាង200.000 នាក់បានមកទស្សនាការតាំងពិព័រណ៍នេះនៅក្នុងរំលឹកគុណដល់លោក លីក្វាន់យូ នៅសារមន្ទីរ ជាតិនៃប្រទេសសិង្ហបុរីចាប់តាំងពីបានបើកជាសាធារណៈមក ។

អានបន្ត

ប្រទេសសិង្ហបុរី និងអូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាមួយ ស្តីអំពីការធ្វើឱ្យប្រសើរ -ឡើងនូវដៃគូមិត្តភាពជាយុទ្ធសាស្ត្រ ដែលនឹងធ្វើឱ្យកាន់តែច្បាស់ថែមទៀត នូវកិច្ចសហប្រតិបត្តិ ការក្នុងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចការបរទេសការពារជាតិ និងសន្តិសុខក៏ដូចជាការរឹតចំណង ទាក់ទងពីប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ។ 

អានបន្ត

ឯកអគ្គរដ្ឋទូតចិនមើលឃើញពីកិច្ចសហប្រតិបត្តិការលើការបង្កើតឡើងថ្មីៗជាមួយ EU

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុប លោកស្រី យ៉ាង យ៉ានយ៉ី ( Yang yanyi ) បាន និយាយនៅទីក្រុងព្រុចសែលថា ប្រទេសចិនបានព្យាយាមនឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ប្រសើរឡើងជាមួយ EU ក្នុងវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវត្តថ្មីៗ ។

អានបន្ត

ក្រុមពលរដ្ឋជប៉ុនដាក់ជូនហត្ថលេខាជាង ១,៦៥លានទៅឱ្យសភា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ក្រុមពលរដ្ឋមួយដែលមានឈ្មោះថា « គណៈកម្មាធិការ១០០០ប្រឆាំងសង្គ្រាម » កាលពីថ្ងៃ ចន្ទនេះ បានដាក់ជូនទៅសភាជប៉ុននូវការតវ៉ា ដែលមានការចុះហត្ថលេខាដោយមនុស្សជាង -១,៦៥លាននាក់ ដែលទាមទារឱ្យសភាបោះបង់ចោលច្បាប់សន្តិសុខ ដែលមានរឿងចម្រូងចម្រាស់ព្រមទាំងការសម្រេចចិត្ត ដើម្បីលុបចោលបម្រាមស្តីពីស្វ័យការពារជាសមូហភាពនោះ ។

អានបន្ត

ស្ថានការណ៍យោធានៅអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ក្រសួងការពារប្រទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅក្រុងកាប៊ុលពីថ្ងៃ ចន្ទនេះថា មនុស្សសរុបទាំងអស់១៨នាក់ ដែលរួមមានទាហានអាហ្វហ្គានីស្ថាន១១នាក់ផង បាន -ស្លាប់នៅពេលដែលក្បួនរថយន្តយោធា បានស្ថិតនៅក្រោមការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ នៅក្នុងខេត្តហេរ៉ាភាគខាងលិច ដែលមានទីក្រុងហេរ៉ាត ធ្វើជារដ្ឋធានីរបស់ខ្លួន នៅចម្ងាយ៦៤០ គីឡូម៉ែត្រ ខាងលិចក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ។

អានបន្ត

មនុស្ស៦១នាក់ស្លាប់ដោយសារអំពើហិង្សាការប៉ះទង្គិចគ្នាជាមួយ ពួកសកម្មប្រយុទ្ធ IS ក្នុងប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ប្រភពសន្តិសុខបាននិយាយថា មនុស្សសរុប៦១នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ ដែល ពួកគេភាគច្រើន គឺជាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS ) ដោយសារការប៉ះទង្គិចគ្នាការវាយប្រហារ តាមអាកាស និងការបាញ់ប្រហារគ្នានៅទូទាំងប្រទេសអ៊ីរ៉ាក់ ។

អានបន្ត

បំផ្ទុះគ្រាប់បែកក្បួនរថយន្តអគ្គរដ្ឋអាជ្ញាអេហ្ស៊ីបនៅក្រុងគែរ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគ្គរដ្ឋអាជ្ញាអេហ្ស៊ីប លោក ហ៊ីសាម បារ៉ាកាត ( Hisham Barakat ) បានរងរបួសកាលពីថ្ងៃចន្ទនេះនៅក្នុងការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តមួយ ក្នុងក្រុងគែរ ។

អានបន្ត

ឯកឧត្តម ពេជ្រ ប៊ុនធិន ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម មន្រ្តីរាជាការស៊ីវិលនៅខេត្តក្រចេះ

AKP ខេត្តក្រចេះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥– ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៩ មិថុនាឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការ សិក្សាជូនសិក្ខាកាមមន្រ្តីរាជការស៊ីវិលខេត្តក្រចេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិ វឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលឆ្នាំ២០១៤‍-២០១៥។

អានបន្ត

ខេត្តកំពង់ចាមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា

AKP ខេត្តកំពង់ចាម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥— នៅទីលានមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៥ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងការប្រើប្រាស់បំពានគ្រឿងញៀន២៦មិថុនា ក្រោមប្រធានបទ «ចូរធ្វើឱ្យជីវិត និងសហគមន៍យើងគ្មាន

អានបន្ត