ទីទុកឯកសារ សំរាប់ ឧសភា, 2015


វិថីមួយចំនួននឹងបិទដើម្បីធានាសុវត្ថិភាពព្រះ​រាជពិធី​ដង្ហែ​ព្រះរាជ​បរមងារ​ កិត្តិយស «ព្រះ​ស្រី​លោក​ធម្មិករាជ​» ថ្វាយព្រះមហាក្សត្រ​

AKP ភ្នំពេញ ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥–សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសបិទចរាចរណ៍ នៅតាមវិថី មួយចំនួនក្នុងឱកាសនៃការ​រៀបចំ​ព្រះ​រាជពិធី​ដង្ហែ​ព្រះរាជ​បរមងារ​កិត្តិយស «ព្រះ​ស្រី​លោក​ធម្មិករាជ​» ថ្វាយ​ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណា ចក្រកម្ពុជា​ នៅ​ថ្ងៃ​០៣ ខែ​មិថុនា ឆ្នាំ​២០១៥​នោះ។

អានបន្ត

កម្ពុជាកំពុងយកចិត្តទុកដាក់លើស្ថានភាពសុខភាពនិងសុវត្ថិភាពរបស់កុមារ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៥–ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលបានវឌ្ឍនភាពយ៉ាងច្រើន លើការ លើក​កម្ពស់​សុខុមាល​ភាព សុវត្ថិភាព និងកិច្ចការពារកុមារ ក៏ប៉ុន្តែក៏នៅមាន បញ្ហាប្រឈមជាច្រើន​ទៀតដែល​ត្រូវ​រួមគ្នាដោះស្រាយ។

អានបន្ត

លោកជំទាវ​ ម៉ែន សំអន ​ជួប​សំណេះសំណាល​ជាមួយ​សមាជិកថ្មី សមាគមនារី​កម្ពុជានៅខេត្ត​ត្បូងឃ្មុំ

AKP ខេត្តត្បូងឃ្មុំ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥–លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ ​រដ្ឋ​មន្ត្រីក្រសួង ​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធ សភា​ និង​អធិការកិច្ច​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍បាន​ជំរុញ​ឱ្យ​ស្ត្រី​ត្រូវតែ​ក្លាហានចូលរួម​ជា​បេក្ខភាព​ថ្នាក់ដឹកនាំ​ក្នុង​ឆាកនយោបាយ និង​​ការអភិវឌ្ឍ​ប្រទេសជាតិ​នៅ​គ្រប់​កម្រិត ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ជាតិ ព្រោះនារីគឺជា​ឆ្អឹង​ខ្នង​ដ៏​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ហើយរាជរដ្ឋា ភិបាល​កម្ពុជា​កំពុង​យក​ចិត្ដ​ទុកដាក់​ដល់​ការ​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​ឱ្យបងប្អូន​នារី​ចូលរួម​ក្នុង​សកម្មភាព​នានា​ ក្នុង​វិស័យ​សុខាភិបាល​ក៏​ដូច​ជា​ចូលរួម​អនុវត្ដ​ន៍យុទ្ធសាស្ត្រ​ ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ចាត់ទុក​នារី​គឺជា​កម្លាំង​ចលករដ៏​សំខាន់​ក្នុង​គ្រប់​សមាសភាព​នៃ​សង្គម និង​ការ​អភិវឌ្ឍ​។

អានបន្ត

រដ្ឋសភានឹង​បន្ត​សម័យប្រជុំ​រដ្ឋសភាលើក​ទី​៤នីតិកាល​ទី​៥ នៅសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥​–អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិយាយក្នុងសេចក្តីប្រកាស ព័ត៌មាន ចុះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ របស់ខ្លួនថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០១៥វេលា​ម៉ោង ៨ព្រឹក រដ្ឋសភានឹង​បន្ត​សម័យប្រជុំ​រដ្ឋសភាលើក​ទី​៤នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច    ហេង សំរិន ប្រធានរដ្ឋសភា។

អានបន្ត

អាជ្ញាធរ​ជាតិអប្សរានឹងបើក​កិច្ចប្រជុំ​បច្ចេក​ទេស​លើក​ទី២៤របស់ខ្លួន ​នៅថ្ងៃទី៤-៥ខែមិថុនាឆ្នាំ២០១៥ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥–គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) (International Coordination Committee for    the Safeguarding and Development of Historic Site of Angkor : ICC-Angkor)នឹងបើកកិច្ចប្រជុំបច្ចេកទេស លើកទី២៤របស់ខ្លួន នៅថ្ងៃទី៤ និងទី ៥ខែមិថុនាឆ្នាំ២០១៥នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌល អាជ្ញាធរ ជាតិអប្សរា -នេះបើយោងលើសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ។

អានបន្ត

កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងលីនយីប្រទេសចិនត្រូវបានចុះហត្ថលេខា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥–កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភា​គី​​រវាងសមាគម​ខេត្ត​សាន​តុង​ប្រចាំប្រទេសកម្ពុជា និងទីក្រុងលីនយី ប្រទេសចិន ត្រូវ​បាន ចុះហត្ថលេខា​​កាល​ពី​​រ​សៀល​​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារភ្នំពេញ ក្នុងរាជ​ធានី​ភ្នំ​ពេញ។

អានបន្ត

កម្ពុជាប្រារព្ធទិវាគោរពវិញ្ញាណក្ខន្ធកងរក្សាសន្តិភាពដែលបានពលី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ខណៈដែលអង្គការសហប្រជាតិ (អ.ស.ប) ប្រចាំទីក្រុងញូវយ៉ក និងបណ្ដា ប្រទេសផ្សេងៗ​ទៀត​​​​នៅជុំវិញពិភពលោក ប្រារព្ធទិវាអន្តរជាតិវិស័យរក្សាសន្តិ ភាព អ.ស.ប ដើម្បីរំឭកគុណ ​«កងទ័ពមួកខៀវ» ដែលបានពលីជីវិតក្នុងឆ្នាំ ២០១៤ ក្នុងបុព្វហេតុរក្សាសន្តិភាពនោះ

អានបន្ត

ធនាគារពិភពលោកមានគោលជំហរច្បាស់លាស់ក្នុងការស្តារ និងពង្រឹងទំនាក់ទំនងឡើងវិញជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៥ នៅទីស្តីការ ក្រសួងឯកឧត្តម Sung Soo Eun នាយកប្រតិបត្តិធនាគារពិភពលោក និងជាតំ ណាងឱ្យកម្ពុជា នៅក្នុងក្រុមប្រឹក្សា

អានបន្ត

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ ធនាគារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ — ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយលោក Sung-Soo Eun នាយកប្រតិបត្តិធនាគារពិភពលោក (WB)  ដែលជាតំណាងឲ្យកម្ពុជា នៅក្នុងក្រុមប្រឹក្សា

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ — សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ​ Nuttavudh Photisaro ឯកអគ្គរាជទូត​ថ្មីនៃព្រះរាជាណាចក្រថៃ​ ប្រចាំ​កម្ពុជា ចូលជួបសម្តែង​ការគួរសម នាព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ជ័យ ភូមិពល

អានបន្ត

ឯកឧត្តម ជួន ណារិន្ទ អញ្ជើញជាអធិបតី ពិធី​បូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែឧសភា

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ — ឯកឧត្តម ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ពិធីបូកសរុប​សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែ​ឧសភា ឆ្នាំ២០១៥ និងពិធី

អានបន្ត

ឯកឧត្តម ប៊ុន សេរី អញ្ជើញជាអធិបតី ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០១៥ ក្រោមប្រធានបទ«យើងស្រឡាញ់បរិស្ថានគ្មានផ្សែងបារី»

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ — ឯកឧត្តម ប៊ុន សេរី អភិបាលរងសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ ២០១៥ ក្រោមប្រធានបទ «យើងស្រឡាញ់បរិស្ថានគ្មានផ្សែងបារី» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ខឹម សុវណ្ណារ៉ា & ស៊ិន សារ៉េត

អានបន្ត

អាជ្ញា​ធរជាតិអប្សរាបដិសេដចំពោះអ្នកលេង Facebook ដែលថាការជួសជុលប្រាសាទ​អង្គរធ្វើឲ្យខូចទ្រង់ទ្រាយដើម និងធ្វើឲ្យប្រាសាទទ្រុឌទ្រោមជាងមុន

AKP សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ — លោក លី វណ្ណា ប្រធាននាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យាបង្ការនៃ​អា​ជ្ញា​ធរ​ជាតិ អប្សរា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ បានធ្វើការបដិសេដចំពោះការលើកឡើងរបស់មតិអ្នកលេងបណ្តាញ

អានបន្ត

ឯកឧត្តមរដ្ឋមន្ត្រីស្នើមន្ត្រីទាំងអស់ចេះសាមគ្គីគ្នាឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីព័ត៌មានទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាឱ្យបានល្អ ទោះបីមន្ត្រីចាស់ឬថ្មីកុំរំលោភភារកិច្ចគ្នា និងត្រូវចេះយោគយល់គ្នាទៅវិញទៅមកដែលនេះជាកិច្ចការដ៏សំខាន់នោះ។

អានបន្ត

នគរបាលខេត្តបូកសរុបសភាពការណ៍ប្រចាំខែឧសភា និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ច ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែឧសភា ឆ្នាំ ២០១៥ និងបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ ។

អានបន្ត

ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបានជំរុញឱ្យចេះកសាងផែនការអភិវឌ្ឍន៍

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– មានប្រសាសន៍ក្នុងវគ្គផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ-សង្កាត់ដែលបានកែសម្រួល កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម គោស៊ុំ សារឿត បានជំរុញឱ្យក្រុមប្រឹក្សា ឃុំ-សង្កាត់ត្រូវចេះកសាងផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានត្រឹមត្រូវ និង ច្បាស់លាស់ ចាប់ពីពេលនេះតទៅ។

អានបន្ត

សម្តេចតេជោជំរុញឱ្យកម្ពុជា-ថៃរក្សាស្ថានភាពព្រំដែនដូចពេលបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាបានជំរុញឱ្យប្រទេសទាំងពីរកម្ពុជា-ថៃ ថែរក្សាស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនដែលកំពុងតែល្អប្រសើរនេះ ដើម្បីធ្វើឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែត្រូវបានធានានោះ។

អានបន្ត

សហភាពអឺរ៉ុបសម្តែងនូវការព្រួយបារម្ភអំពីការពន្យារពេលរបស់ អ.វ.ត.ក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២៨ខែឧសភាឆ្នាំ ២០១៥នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រីលោក PIERRE AMILHAT ប្រធានគ្រប់គ្រងតំបន់អាស៊ីមជ្ឈិម

អានបន្ត

ថ្នាក់ដឹកនាំថ្មីសន្យានឹងធ្វើឱ្យវិទ្យុជាតិកម្ពុជាមានគុណភាពប្រកួតប្រជែងជាមួយស្ថាប័នផ្សព្វផ្សាយផ្សេងៗ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ថ្នាក់ដឹកនាំថ្មីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សន្យាថានឹងធ្វើឱ្យវិទ្យុរបស់រដ្ឋ មួយនេះ កាន់តែមានគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយស្ថាប័នផ្សព្វផ្សាយ ផ្សេងៗទៀតនោះ។

អានបន្ត

ក្រសួងមហាផ្ទៃនឹងធ្វើយុទ្ធនាការចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥– ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការ ផ្តល់អត្តសញ្ញាណ​ប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៥ថា ក្រសួងមហាផ្ទៃ បានចុះធ្វើសកម្មភាពចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋបានជាង៤លានសន្លឹករួចមកហើយ បើគិតត្រឹមថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥កន្លងទៅ នេះ។

អានបន្ត