ទីទុកឯកសារ សំរាប់ មេសា, 2015


លោកជំទាវ ឃួន សុដារី អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាលើកទី២ របស់អង្គការ ICAPP ស្តីពីការជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ — លោកជំទាវ ឃួន សុដារី អនុប្រធានទី២ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលា លើកទី២ របស់អង្គការ ICAPP ស្តីពីការជួញដូរមនុស្ស ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យលោក ទិត្យ វិច្ឆិកា ចូលជួបសម្តែង ការគួរសម និងបកស្រាយពីបញ្ហាចោទប្រកាន់ពីសំណាក់អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក ទិត្យ វិច្ឆិកា អតីតអ្នកចម្រៀងចូលជួប សម្តែងការគួរសម​និងបកស្រាយពីបញ្ហាចោទប្រកាន់ពីសំណាក់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ជួបសំណេះសំណាល និងចែកអំណោយដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍

AKP កណ្តាល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជួបសំណេះសំណាល និងចែកអំណោយ ដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅក្រុង​តាខ្មៅ ខេត្តកណ្តាល។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

ខ្យល់កន្ត្រាក់វាយប្រហារទៅលើស្រុក ក្រុងចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ​អស់ ៣៧៨ខ្នង

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ — ខ្យល់កន្ត្រាក់នៅពេលមានភ្លៀងបានវាយប្រហារមកលើតំបន់ខ្លះនៃស្រុក-ក្រុងចំនួន៥ របស់ ខេត្តបន្ទាយមានជ័យនាល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ​ ដោយបានធ្វើឱ្យរលំ​ផ្សារ ផ្ទះប៉ើងដំបូល ​សាលារៀន សាលាស្រុកសាលាឆាន់ ចំនួន​ប្រមាណ៣៧៨​ខ្នង ​និង​បង្ក​ឲ្យ​របួស​មនុស្សចំនួន​៤នាក់។ ​​​ ​រូបថតៈ ឈុន សារ៉ាត

អានបន្ត

យុវជនចំនួន ៧០០នាក់ នឹងត្រូវបំបួសជាសង្ឃ ក្នុងពិធីបុណ្យវិសាខបូជា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៥ — ក្រុមយុវជនចំនួន ៧០០នាក់ មកពីគ្រប់ទិសទីក្នុងខេត្តសៀមរាប បានមកជួបជុំគ្នានៅក្នុងប្រាសាទអង្គរវត្ត ដើម្បីត្រៀមខ្លួនកោរសក់បួសជាព្រះសង្ឃ នៅក្នុងពិធីបុណ្យវិសាខបូជា ដែលបាន និងកំពុងប្រព្រឹត្តទៅក្នុង រយៈពេល៥ថ្ងៃ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែមេសា រហូត​ដល់​ថ្ងៃ​ទី០​៣ ខែឧស​ភា ឆ្នំា២០១៥ នៅក្នុងវត្តអង្គរ ខាងត្បូង ក្នុងបរិវេណប្រាសាទអង្គរតូច។ រូបថតៈ ហង្ស សៀក

អានបន្ត

ឯកឧត្តម ហោ ណាំហុង អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយក្នុងសេចក្តី ជូនព័ត៌មាន នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៥ថា តាមការអញ្ជើញរបស់ឯកឧត្តម ថុងលួន ស៊ីស៊ូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ

អានបន្ត

ព្រឹទ្ធសភាផ្ដល់សំឡេងជាឯកច្ឆន្ទទៅលើសេចក្ដីព្រាងនិងសេចក្ដីស្នើច្បាប់ចំនួន៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–សេចក្ដីព្រាង និងសេចក្ដីស្នើច្បាប់ចំនួន៣ត្រូវបានព្រឹទ្ធសភាពិនិត្យ និងឱ្យ យោបល់ដោយផ្ដល់ការគាំទ្រជាឯកច្ឆន្ទ ក្នុងសំឡេង៥៣លើ៥៣ ក្នុងសម័យប្រ ជុំវិសាមញ្ញនីតិកាលទី៣របស់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៥​ក្រោម អធិបតីភាពឯកឧត្ដម សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភាចំនួន៥៣រូប។

អានបន្ត

កុមារពិការខ្សោយសតិបញ្ញា ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

AKP ខេត្តកណ្តាល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីសំ ណេះសំណាល និងចែកអំណោយដល់កុមារពិការខ្សោយសតិបញ្ញា នៃអង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមានទីតាំងនៅក្នុងភូមិកំពង់សំ ណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៥ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់

អានបន្ត

FBI បង្ហាញនូវជំហរចង់បង្កើនកិច្ចសហប្រតិបត្តិការស៊ើបអង្កេតជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានបង្ហាញនូវ ជំហរចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលាងសម្អាតលុយកខ្វក់នៅកម្ពុជា ក៏ដូចជានៅបណ្តាលប្រទេសផ្សេងទៀតផងដែរ។

អានបន្ត

វត្តបាកានផ្ដល់អង្ករដល់កាកបាទក្រហម និងចែកអំណោយជូនចាស់ជរា

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ព្រះតេជគុណ ឡាយ កន ព្រះ ចៅអធិការវត្តបា កានបានផ្ដល់អង្ករចំនួន៣.២០០គីឡូក្រាមដល់កាកបាទក្រហម កម្ពុជាខេត្តពោធិ៍សាត់សម្រាប់ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ

អានបន្ត

កម្ពុជាសំណូមពរដល់បណ្តាប្រទេសក្នុងតំបន់រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជាបានផ្តល់សំណូពរចំនួន ៧ ដល់បណ្តាប្រទេសក្នុងមហាអនុ តំបន់មេគង្គ ដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនោះ។

អានបន្ត

មន្រ្ដីរាជការជាស្រ្ដីប្រមាណ៣០ភាគរយនឹងត្រូវបណ្ដុះបណ្ដាលជំនាញសម្រាប់គ្រប់គ្រងធនធានទឹក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្រសួងនឹង ផ្ដល់អាហារូប​ករណ៍​ដល់មន្រ្ដីរាជការជាស្រ្ដីប្រមាណ៣០ភាគរយ ដើម្បីពង្រឹង សមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ និងគ្រប់គ្រងលើវិស័យធនធានទឹកនៅកម្ពុជា នោះ។

អានបន្ត

ខ្យល់កន្ត្រាក់វាយប្រហារលើ៥ស្រុក-ក្រុងបំផ្លាញផ្ទះប្រជាពលរដ្ឋជាង៣៧៨ខ្នង

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ខ្យល់កន្ត្រាក់នៅពេលមានភ្លៀង ដែលបានវាយប្រហារមកលើតំបន់ខ្លះនៃ ស្រុក-ក្រុងចំនួន៥របស់ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៥បានធ្វើឱ្យប៉ះពាល់ដល់រលំផ្សារ ផ្ទះ ប៉ើងសាលារៀន សាលាស្រុក សាលាឆាន់ចំនួនជាង៣៧៨ខ្នង និងបង្កឱ្យរបួសមនុស្ស៤នាក់-នេះជាតួលេខ បឋមដែលទទួលបានពីនេះមន្ត្រីអាជ្ញាធរដែនដី នគរបាលនៅព្រឹកថ្ងៃទី៣០ខែ មេសានេះ។

អានបន្ត

ពិធីបំបួសនាគនៅប្រាសាទអង្គរវត្តខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ពិធីបំបួសនាគ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅនៅ វត្តអង្គរខាងត្បូង ក្នុងបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ដោយមានយុវជនចំនួន៧០០នាក់មកពីគ្រប់ទិសទី ក្នុងខេត្ត សៀមរាបបានស្ម័គ្រចិត្តក្នុងការសាងព្រះភ្នួសនេះ។

អានបន្ត

គ.ជ.ប នឹងធ្វើការបណ្ដុះបណ្ដាលលើការបោះឆ្នោតដល់មន្ត្រីរបស់ខ្លួននៅសប្ដាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលអំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀប ចំការបោះឆ្នោត ( លធ.ខប )ទាំង២៥ ដែលមានចំនួនសរុប៦៥នាក់ នៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៥ខាងមុខនេះ។

អានបន្ត

ប្រទេសក្នុងមហាអនុតំបន់មេគង្គចុះហត្ថលេខាលុបបំបាត់ការទិញ លក់ ចាប់ពង្រាត់ បង្ខំឱ្យរៀបការ និងការជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ថ្ងៃនេះរដ្ឋមន្ក្រី អនុរដ្ឋមន្ដ្រី និងមន្ដ្រីតំណាងក្រសួងមកពីប្រទេស កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាមបានអះអាងជាថ្មីពីការប្ដេជ្ញាចិត្ដរបស់ខ្លួន ដើម្បីលុបបំបាត់ការជួញដូរ មនុស្ស នៅក្នុងមហាអនុតំបន់មេគង្គ តាមរយៈការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម «ការលុបបំបាត់រាល់ទម្រង់ នៃការធ្វើអាជីវកម្ម ទិញ លក់ ចាប់ពង្រាត់ បង្ខំឱ្យរៀបការនិង ការកេងប្រវ័ញ្ចធ្ងន់ធ្ងរ ដែលប្រាសចាកពីការគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្ស»នោះ។

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីនៃដំណើរការខមមីត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្ស អញ្ជើញជាអធិបតី ពិធីបើកកិច្ច ប្រជុំថ្នាក់រដ្ឋមន្រ្តី នៃដំណើរការខមមីត នាព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅភ្នំពេញ ។ រូបថតៈ ស៊ិន សារ៉េត

អានបន្ត

ប្រទេសវៀតណាម និងអាហ្វ្រិកខាងត្បូងធ្វើកិច្ចសហប្រតិបត្តិការក្នុងការសិក្សាផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–ប្រទេសវៀតណាម និងអាហ្រ្វិកខាងត្បូងបានសន្យាជំរុញការភ្ជាក់ទំនាក់ទំនងទ្វេភាគី នៅ ក្នុងវិស័យបច្ចេកទេសវិទ្យាសាស្រ្ត ដោយអនុលោមតាមកិច្ចប្រជុំរវាងគណៈប្រតិភូមកពីក្រសួង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃប្រទេស វៀតណាម និងទីភ្នាក់ងារវិទ្យាសាស្រ្ត នៃប្រទេសអាហ្រ្វិក។

អានបន្ត

ប្រទេសនេប៉ាល់ប្រកាសពីការកាន់ទុក្ខចំនួនបីថ្ងៃសម្រាប់ជនរងគ្រោះដោយរញ្ជួយដី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Sushilkoirala បានប្រកាសពីការកាន់ទុក្ខ ចំនួនបីថ្ងៃ សម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដីទំហំ៧,៩ រិចទ័រ ដែលបានធ្វើឱ្យចលាចល នៅប្រទេសនេះកាលពីថ្ងៃសៅរ៍កន្លងទៅ ។ លោកបាននិយាយថា យ៉ាងច្រើននៅក្នុងការថ្លែង សន្ទរកថាដែលផ្សាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិរបស់លោក ។

អានបន្ត

លោក អូបាម៉ា សន្យាផ្តល់ការគាំទ្រទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រទេសនេប៉ាល់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥–កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសន្យាគាំទ្រយ៉ាង ពេញទំហឹងសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្រ្គោះប​ន្ទាន់នៅក្នុងប្រទេសនេប៉ាល់ ខណៈ ដែលប្រទេសនៅតំបន់ភ្នំហិមាល័យមួយនេះ នៅតែមានការទទួលរងពីការរញ្ជួយដី ដែលមាន អានុភាពខ្លាំង និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

អានបន្ត