ទីទុកឯកសារ សំរាប់ កុម្ភៈ, 2015


អាជ្ញាធរជាតិអប្សរាប្រកាសលទ្ធផលប្រជុំដោះស្រាយជាមួយម្ចាស់សំណង់​ ខុសច្បាប់ដែលធ្វើបាតុកម្ម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥–កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបាន​ចេញ ផ្សាយលទ្ធផលនៃកិច្ចប្រជុំពិនិត្យឯកសារ និងដោះស្រាយជាមួយម្ចាស់សំណង់ខុសច្បាប់ធ្វើបាតុកម្មតវ៉ា ការ កាន់កាប់ក្បាលដីក្នុងបុរីវប្បធម៌ និងទេសចរណ៍អង្គរ ដែលមានការចូលរួមពីតំណាងអភិបាលខេត្ត អាជ្ញាធរជាតិ អប្សរា មេធាវីរាជរដ្ឋាភិបាល និងម្ចាស់សំណង់ខុសច្បាប់ផងដែរ។

អានបន្ត

ក្រុមការងារចម្រុះនឹងចុះធ្វើបច្ចុប្បន្នភាពក្បាលដីនៅបុរីវប្បធម៌ -ទេសចរណ៍-អង្គរចាប់ពីថ្ងៃ២មីនា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥–អាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបបាននិយាយនៅក្នុង សេចក្តីជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា ក្រុមការងារចម្រុះនឹងចុះធ្វើបច្ចុប្បន្នភាព ក្បាលដីនៅបុរីវប្បធម៌-ទេសចរណ៍-អង្គរ ដែលមានភូមិចំនួន៥ ស្ថិតនៅក្នុងនោះ។

អានបន្ត

កម្ពុជា-សហព័ន្ធរុស៊្សីគ្រោងចុះហត្ថលេខា លើឯកសារចំនួន៤

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–ប្រទេសកម្ពុជាជាមួយសហព័ន្ធរុស្ស៊ី គ្រោងនឹងចុះហត្ថលេខាលើ ឯកសារចំនួន៤ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីពីថ្ងៃ ទី២ដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០១៥របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្ដម ស៊ែហ្គេយ ឡារ៉ូវ (Sergey Lavrov)រដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ទាំងពីរនោះ។

អានបន្ត

ក្រសួងធនធានទឹកជូនដំណឹងស្តីពីស្ថានភាព និងការព្យាករណ៍អាកាសធាតុរដូវប្រាំង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–ក្រសួងធនធានទឹក និងឧតុនិយមបាននិយាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា ភ្លៀងកក់ខែ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើននៅចុងខែមេសា និងក្នុងខែឧសភាឆ្នាំ២០១៥នៅតាមបណ្តាខេត្តនានា ជាពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់វាលទំនាប ។

អានបន្ត

គិតត្រឹមថ្ងៃ២៦កុម្ភៈមានបន្ទប់ជួលជាង១៩.០០០ បានភ្ជាប់ចរន្ត៦១០រៀលរួចរាល់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–សេចក្តីប្រកាសព័ត៌មានរបស់ EDC ចុះថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៥ បង្ហាញថា យុទ្ធនាការចុះភ្ជាប់ចរន្ត៦១០រៀលជូនអ្នកជួលផ្ទះ-ជួល បន្ទប់នៅក្រោមការចែកចាយផ្ទាល់របស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំ ពេញបានចាប់ផ្តើមកាលពីល្ងាច​ថ្ងៃទី២៩ខែមករាឆ្នាំ២០១៥ កន្លងទៅ ហើយគិតត្រឹមថ្ងៃទី២៦កុម្ភៈឆ្នាំ២០១៥ EDC បានភ្ជាប់ចរន្តអគ្គិសនី ៦១០រៀល ដែលជាអត្រាថ្លៃអនុគ្រោះជូនដល់អ្នកប្រើប្រាស់ក្រោម៥០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែបានចំនួន១៩.០៦១បន្ទប់រួចហើយ ។

អានបន្ត

កិច្ចប្រជុំអនុគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៥–នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគពាក់ព័ន្ធពាណិជ្ជកម្ម (SSC-TD-TRI) លើកទី២០ដោយ មានសមាជិកចូលរួមប្រមាណជា៨០នាក់មកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអនុវត្តន៍គម្រោង និងនាយកដ្ឋាននានា ក្រោមឱវាទក្រសួងពាណិជ្ជ កម្មផងដែរ។

អានបន្ត

ក្រសួងយុត្តិធម៌សម្រេចស្នើសុំការលើកលែងទោស ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–ក្រសួងយុត្តិធម៌បានសម្រេចថា នឹងដាក់សំណើជូនសម្តេច អគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រសុំការប្រោសព្រះរាជទានទោស ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗចំនួន១៦នាក់ឱ្យចេញពីពន្ធនាគារ មុនទិវាសិទ្ធិ នារីអន្តរជាតិ៨មីនា ដែលជាការឆ្លើយតបតាមអនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាលនោះ។

អានបន្ត

ឆ្នាំ២០១៤សមត្ថកិច្ចឃាត់ជនល្មើសបានចំនួន៣២០នាក់ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥–ឯកឧត្តម ស ខេង មានប្រសាសនន៍ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការ លុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងអនុវត្តន៍ទោសបន្ថែម កាលពីថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០១៥នៅសណ្ឋាគារសុខាហូតែល ក្នុងរាជធានីភ្នំពេញថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាស និងដាក់ឱ្យអនុវត្តន៍ផែនការសកម្មភាពជាតិ០៥ឆ្នាំ (២០១៤-២០១៨) ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលក្នុងនោះក៏បាន ដាក់បញ្ចូលគោលដៅ និងសកម្មភាពជាច្រើនពាក់ព័ន្ធនឹងការការពារសុវត្ថិភាព កុមារផងដែរ។

អានបន្ត

ត្រឹមឆ្នាំ២០១៤បេឡាជាតិរបបសន្ដិសុខសង្គមបានចុះបញ្ជិកា សហគ្រាស និងក្រុមហ៊ុនឯកជនជាង៧.០០០

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–គិតរហូតដល់ដំណាច់ឆ្នាំ២០១៤កន្លងមកនេះ មានសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនឯក ជនបានចូលជាសមាជិកក្នុងរបបសន្ដិសុខសង្គមសរុប៧០៤១សហគ្រាស ដោយមានកម្មករ និយោជិតសរុបចំនួនជាង១លាននាក់។

អានបន្ត

សភាអឺរ៉ុប ដឹងអំពីដំណើរការនៃកិច្ចចរចាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប- វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–សភាអឺរ៉ុប ( EU ) បានដឹងអំពីរបាយការណ៍ នៃដំណើរការកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាងអឺរ៉ុប-វៀតណាម ( EVFTA ) នៅទីក្រុង Brusels កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយដែលនឹងឈានទៅដល់កិច្ចចរចាចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុង ខែមីនា ឆ្នាំ ២០១៥ ខាងមុខនេះ។

អានបន្ត

ប៉ះទង្គិចគ្នាម្តងម្កាលបន្តទៅទៀតក្នុងតំបន់កូកាង របស់ មីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–តាមប្រព័ន្ធផ្សព្វផ្សាយដែលយោធាគ្រប់គ្រង Myawaddy បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ នេះថា ការប៉ះទង្គិចគ្នាប្រដាប់អាវុធយូរៗម្តង បានបន្តទៅទៀតនៅក្នុងតំបន់ កូកាង រដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា ភាគឦសាន ក្នុងពេល២ថ្ងៃកន្លងទៅនេះ ។

អានបន្ត

ពួក អាប៊ុយសាយ៉ាហ្វ ១៤នាក់ស្លាប់ និង ១៩នាក់របួសនៅ ហ្វីលីពីនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ –ពួកនាយទាហានបាននិយាយពីថ្ងៃព្រហស្បតិ៍ថា សមាជិក ក្រុមអាប៊ុយ សាយ៉ាហ្វ​( ASG ) យ៉ាងហោចណាស់១៤នាក់បានស្លាប់ និង ១៩នាក់របួសក្នុងការប្រយុទ្ធគ្នាជាមួយយោធា​ហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធ នៅក្នុងខេត្ត ស៊ូលូ ប្រទេសហ្វីលីពីន ខាងត្បូង ។

អានបន្ត

អូស្ត្រាលី- បញ្ហាទោសប្រហារជីវិតនៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ថូនី អាប់បុត ( Tony Abbott ) បានបញ្ជាក់អះអាងពីថ្ងៃ ព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើការពិចារណាដោយប្រុងប្រយ័ត្ន នូវជំហររបស់ខ្លួន ស្តីពីទោសប្រហារជីវិត បន្ទាប់ពីការសន្ទនាគ្នាជាវិជ្ជមានជាមួយ ប្រធានាធិបតីលោក ហ្សូកូ វីដូដូ ( Joko Widodo ) ។

អានបន្ត

ប៉ាគីស្ថានស្វាគមន៍កិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–កាលពីថ្ងៃព្រហស្បតិ៍នេះប្រទេសប៉ាគីស្ថាន បានស្វាគមន៍ទស្សនវិស័យនៃកិច្ចចរចា សន្តិភាព រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង ពួកតាលីបង់ ដោយនិយាយថា ដំណោះស្រាយ នយោបាយ គឺជាដំណោះស្រាយតែមួយចំពោះបញ្ហានេះ ។

អានបន្ត

លោក Kerry នឹងជួបប្រជុំជាមួយបេសកជនកំពូលអ៊ីរ៉ង់ និង រុស្ស៊ី ស្តីអំពីបញ្ហាអ៊ុយក្រែន-នុយក្លេអែរអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេស អាម៉េរិក លោក John Kerry នឹងជួបប្រជុំជាមួយសមីភាគីអ៊ីរ៉ង់ និង រុស្ស៊ី របស់លោកនៅប្រទេសស្វីស នា សប្តាហ៍ក្រោយនេះ ដោយផ្តោតកិច្ចពិភាក្សាទៅលើស្ថាន ការណ៍នៅក្នុងប្រទេស អ៊ុយក្រែន ភាគខាងកើត និងកិច្ចចរចានុយក្លេអ៊ែរ ជាមួយក្រុងតេអេរ៉ង់ ។

អានបន្ត

រុស្ស៊ីត្រៀមរួចជាស្រេច ដើម្បីការពារផលប្រយោជន៍ក្នុងតំបន់អាក់ទិក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–រដ្ឋមន្ត្រីការពារប្រទេសលោក ហ្សឺហ្គេ ស៊ូអីហ្គោ បាននិយាយកាលពីថ្ងៃពុធថា ប្រទេស រុស្ស៊ីមិនបានច្រាលចោលនូវ ការការពារផលប្រយោជន៍ជាតិរបស់ខ្លួន នៅក្នុងតំបន់អាក់ទិក ( Arctie ) នោះទេ ដោយរួមទាំងខាងយោធាផងដែរ ។ តាមលោក ស៊ូ អីហ្គោ បានឱ្យដឹងថា ទំហំនៃការគំរាមកំហែងខាងសន្តិសុខមួយ និងការប្រែ ប្រួលនានា គឺកំពុងលេចចេញឡើងនៅក្នុងតំបន់អាក់ទិករបស់ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ។

អានបន្ត

ការវាយប្រហារអត្តឃាតសម្លាប់មនុស្ស៣៥នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–មនុស្ស១៨នាក់ ដោយរួមទាំងស្ត្រី៣នាក់ផងនោះ ត្រូវបានគេសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការបំផ្ទុះគ្រាប់បែកអត្ថឃាតមួយនៅឯស្ថានីយ៍រថយន្តក្រុងមួយក្នុងទីក្រុង Biu ក្នុង ប្រទេសនីហ្សេរីយ៉ា ភាគឦសាន្ត ។

អានបន្ត

ស៊ីរីសហគមន៍អន្តរជាតិគួរតែធ្វើអន្តរាគមន៍

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Paolo Gentiloni បាននិយាយថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិ គឺត្រួវធ្វើឱ្យមានស្ថិរភាពនយោបាយក្នុងអំឡុងពេលដំណើទស្សនៈកិច្ចផ្លូវ ការណ៍មួយទៅកាន់ប្រទេសទុយណេស៊ី ។

អានបន្ត

ពួក IS ចាប់ពង្រត់ពួកគ្រឹះសាសនា Assyrians ២២០នាក់ នៅក្នុងប្រទេសស៊ីរី ភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ –ក្រុមឃ្លាំងមើលមួយក្រុមបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកកាន់សាសនា គ្រឹះ Assyrians ដែលបានឆ្មក់ចាប់ដោយក្រុមរដ្ឋអ៊ិស្លាម ( IS ) នៅក្នុងប្រទេស៊ីរី ភាគខាងជើង បាន កើនឡើងដល់ ២២០នាក់ ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ។

អានបន្ត

ពួក​ IS សម្លាប់ចំណាប់ខ្មាំងគ្រីស្ទានជនជាតិដើមភាគតិចចំនួន ១៥នាក់ នៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥–កងយោធារដ្ឋអ៊ិស្លាម (IS)​ ត្រូវបាននិយាយថា បានសម្លាប់អ្នកកាន់សាសនាគ្រីស្ទចំនួន ១៥នាក់ ដែលចាប់បាននៅក្នុងខេត្ត Hassake ប្រទេសស៊ីរី ភាគខាងឦសាន ជាប់ព្រំដែនជាមួយ ប្រទេសអ៊ីរ៉ាក់។ លោក Archimandrite Emanuel Youkhana ដែលជាអ្នករាយការណ៍ថា អំពីការ ចាប់ជំរិតពួកគ្រីស្ទានអាហ្ស៊ីរីជាង ១០០ នាក់កាលពីថ្ងៃចន្ទ បានប្រាប់អង្គការ Aid to the Church in Need ថា ចំណាប់ខ្មាំងចំនួន ១៥នាក់ត្រូវបានសម្លាប់ហើយ ដែលពួកគេភាគច្រើនជាអ្នកការពារភូមិ និងគ្រួសាររបស់ពួកគេ។ ស្រ្តីម្នាក់ត្រូវបានគេកាត់ក្បាលនៅខេត្ត Tel Hormidz ហើយបុរសម្នាក់ ត្រូវបានគេបាញ់ចំក្បាលស្លាប់។

អានបន្ត