ទីទុកឯកសារ សំរាប់ សីហា, 2014


សិស្សចំនួន៣១០នាក់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ លទ្ធផលជាផ្លូវការដែលបានបិទផ្សាយ កាលពីព្រឹក  ថ្ងៃទី៣០ខែសីហា ឆ្នាំ ២០១៤នៅខេត្តព្រះសីហនុបានបង្ហាញថា សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រ ទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤គឺមានចំនួន៣១០នាក់ ស្មើនឹង ១៩.០៦%ក្នុងចំណោមសិស្សានុសិស្ស ចូលរួមប្រឡងមានចំនួន១.៦២៦នាក់។

អានបន្ត

លោកជំទាវ ម៉ែន សំអន ជំរុញឱ្យក្រុមការងារបង្កើនសកម្មភាពចុះជួយប្រជាពលរដ្ឋ

AKP ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ​លោកជំទាវ ​ម៉ែន សំអន ​សមាជិកា​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល ​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បានជំរុញឱ្យ ក្រុមការងារបង្កើនសកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ ពិសេស​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ពី​តម្រូវការ​របស់​ពួកគាត់​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។

អានបន្ត

សេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃអំពីកិច្ចដំណើរការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ កាលពីពេលថ្មីៗនេះ មាន​វិទ្យុ​ និង ​គេហទំព័រ​មួយចំនួន​បាន​ចុះ ផ្សាយ​ថា ការធ្វើជំរឿន​ជន​​អន្តោប្រវេសន៍​ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​សំណើ​ មក​ក្រសួងមហាផ្ទៃ។

អានបន្ត

សាលារាជធានីបើកការដ្ឋានស្តារ និង ជួសជុលផ្លូវហាណូយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ កំណាត់​ផ្លូវ​ហាណូយ​ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខណ្ឌសែន សុខ បាន បើក​ការដ្ឋាន​ស្តារ និង ជួសជុលឡើងវិញហើយ ​កាលពី​​ថ្ងៃទី​៣០ខែ​សីហា ​ឆ្នាំ​ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ដោយមានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ ​និង ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ ផង​ដែរ។

អានបន្ត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចុះពិនិត្យមើលភាពរាំងស្ងួតនៅស្រុក បាកាន និងក្រុងពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — ឯកឧត្តម ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួម ដំណើរជាមួយសហការី អញ្ជើញចុះពិនិត្យមើលភាពរាំងស្ងួតនៅស្រុកបាកាន និងក្រុងពោធិ៍សាត់ នាថ្ងៃ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ អនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ អនុញ្ញាតឲ្យឯកឧត្តម Shimba Kazuya  សមាជិកព្រឹទ្ធ សភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

អាស៊ាន៖ សន្និសីទស្តីពីបរិស្ថាននៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — សន្និសីទលើកទី២៥ របស់មន្ត្រីជាន់ខ្ពស់បរិស្ថានរបស់អាស៊ាន (ASOEN-25) បានចាប់ផ្តើម ​ប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារ នៅទីក្រុងវៀងចន្ទ ក្នុង ប្រទេសឡាវ។

អានបន្ត

លោកជំទាវ មីន មាណវី អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី កត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — លោកជំទាវ មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​ និងឯកឧត្តមហ៊ុន  ម៉ានី ប្រធាន ​សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ពិធីបើក​វគ្គ​បណ្តុះ​​បណ្តាលស្តីពី កត្តា​ហា​និ​ភ័យនៃការ

អានបន្ត

សិស្សតែ២៥,៧២ភាគរយប្រឡងជាប់សញ្ញាបត្រទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អប់រំ ​យុវជន ​និង ​កីឡា​ចេញ​ផ្សាយ​ថ្ងៃ​ ទី២៩​ ខែសីហា​ ឆ្នាំ២០១៤​បាន​ឱ្យ​ដឹង​ថា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម ​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ ​និង​ បំពេញ​វិជ្ជា​ឆ្នាំ​សិក្សា​២០១៣-២០១៤​នេះ​ មាន​ បេក្ខ​ជន​ប្រឡង​ជាប់​តែ​ចំនួន​២៣​ ១២៦​នាក់​ ស្មើនឹង​២៥,៧២​ភាគ​រយ​តែប៉ុណ្ណោះ​ ក្នុង​ចំណោម​បេក្ខជន​ដែលចូលរួមប្រឡងចំនួន៨៩ ៩៣៧នាក់។

អានបន្ត

នាយករដ្ឋមន្ត្រីវៀតណាមចង់ពន្លឿនការរៀបចំរចនាសម្ព័ន្ធ ឡើងវិញរបស់បណ្តាក្រុមហ៊ុនរបស់រដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមសេចក្តីប្រកាសមួយរបស់ការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក Nguyên Tân Dung បានស្នើសុំឱ្យពួកអាជ្ញាធរមូលដ្ឋាន ប្រកាន់ខ្ជាប់នូវភារកិច្ចការដឹកនាំ ឱ្យបានខ្លាំង និង រហ័សរហួននូវការចូលហ៊ុន នៅតាមបណ្តាសហគ្រាសរបស់រដ្ឋ និង ការដក យកវិញមូលធន​សាធារណៈ។

អានបន្ត

ឯកឧត្តម ជា ច័ន្ទបរិបូណ៌ អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាលើគម្រោងស្តីពី ការបង្កើតយន្តការកែសម្រួលពាក្យពេចន៍អសីលធម៌លើបណ្តាញអ៊ីនធឺណែត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាលើគម្រោងស្តីពី ការបង្កើតយន្តការកែសម្រួលពាក្យពេចន៍

អានបន្ត

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ធ្នាប់ និងការពង្រឹងការងារគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ — ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ ធ្នាប់ និងការពង្រឹងការងារគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ អុក សុខខឿន  

អានបន្ត

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៅក្នុងមាតិកា នៃកិច្ចសន្ទនាគ្នាមួយនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– «ការរៀបចំថ្មី ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ » គឺជាប្រធានបទ នៃកិច្ចសន្ទនាគ្នាមួយដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ សីហា នៅទីក្រុងហាណូយ ។

អានបន្ត

ឯកឧត្តម ញឹម វណ្ណដា អញ្ជើញចុះពិនិត្យភាពរាំងស្ងួត នៅស្រុកបាកាននិងក្រុងពោធិ៍សាត់

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤—ភាព​រាំង​ស្ងួត​នៅ​ក្នុង​ឃុំអូរ​តា​ប៉ោង​ ឃុំ​ស្វាយ​ដូន​កែវ​ ស្រុក​បា​កាន​ និង​ នៅឃុំ ល​លក​ស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាគោលដៅដែលត្រូវបានចុះពិនិត្យដោយ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ ញឹម ​វណ្ណដា ​អនុប្រធានទី១​​គណៈ​​កម្មាធិការ​​ជាតិ​គ្រប់​គ្រង​គ្រោះ ​មហន្តរាយ​ កាលថ្ងៃទី២៨ និង២៩ ខែសីហា។

អានបន្ត

វៀតណាមនាំចេញអង្ករក្នុងតម្លៃជាង២ពាន់លានដុល្លារចាប់ពីខែមករា មក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមការគ្រោងទុកមុន របស់ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសវៀតណាម នឹងសម្រេចបានក្នុងខែ សីហានេះ ៥៨៤.០០០តោន ក្នុងតម្លៃ ២៦៧ លានដុល្លារ ។

អានបន្ត

អាស៊ាន និង ចិនចង់កែលម្អតំបន់ដោះដូរពាណិជ្ជកម្មសេរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– អាស៊ាន និង ចិនបានសម្រេចចិត្តបើកកិច្ចចរចាទាំងឡាយ ស្តីពីការកែលម្អតំបន់ដោះដូរ ពាណិជ្ជកម្មសេរីរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាព របស់វា នេះបើតាមការឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិគ្រោះគ្នា រវាងបណ្តារដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ចិន ។

អានបន្ត

ប្រធានាធិបតីចិនអំពាវនាវសុំឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកែលម្អទំនាក់ទំនងចិន – វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបសន្ទនាគ្នាជាមួយលោក ឡេ ហុងអាញ់ ដែលជាបេសកជនពិសេសរបស់អគ្គលេខាធិការ នៃគណៈ កម្មាធិការកណ្តាល របស់បក្សកុម្មុយនីស្ត វៀតណាម ( PCV ) កាលពីថ្ងៃពុធនៅទីក្រុងប៉េកាំង និង បានអំពាវនាវសុំឱ្យមានកិច្ចខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី នៅក្រោយភាពតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរនោះ ។

អានបន្ត

ក្រុមហ៊ុនរួមទុន PSA – Dongleng នឹងបើករោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– ក្រុមហ៊ុន Dongleng Peugeot Citroem Automobili Company ( DPCA ) Ltd. ដែលជាក្រុមហ៊ុនរួមទុនមួយ រវាងអ្នកផលិតរថយន្តរបស់ បារាំង PSA Peugeot Citroen និង អ្នកផលិតរថយន្តចិន Dongfeng Motor Corporation នឹងបើករោងចក្រទី៤មួយ នៅក្នុងប្រទេសចិន ។

អានបន្ត

ប្រទេសចិនអនុញ្ញាតឱ្យមន្ទីរពេទ្យបរទេស នៅក្នុងទីក្រុងបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៤– កាលពីថ្ងៃពុធ ក្រសួងពាណិជ្ជកម្មរបស់ចិន បានគូសបញ្ជាក់ថា ប្រទេសចិនបានអនុញ្ញាត ឱ្យ​បណ្តាមន្ទីរពេទ្យឯកជនរបស់បរទេស នៅក្នុងបណ្តាទីក្រុង និងខេត្ត ចំនួន៧។

អានបន្ត

កំណើននៃការនាំចេញផលិតផលកសិ-វនប្បកម្ម និង ជលផល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤– តាមក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទបានឱ្យដឹងថា តម្លៃនៃការនាំចេញផលិតផល កសិ-វនប្បកម្ម និង ជលផល នៅក្នុងខែសីហា គឺមាន តម្លៃ២,៤៧ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃ សរុប នៃផលិតផលទាំងនេះចាប់តាំងពីដើមឆ្នាំមក កើនឡើងដល់២០,២២ពាន់លានដុល្លារ ពោលគឺ កើនឡើង១១ ,៩% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ។

អានបន្ត