ទីទុកឯកសារ សំរាប់ កក្កដា, 2014


សាធារណរដ្ឋកូរ៉េបន្តបញ្ជូនអ្នកស្ម័គ្រចិត្ត៥រូបបន្ថែមទៀត មកបំពេញការងារក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤— តបតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា និង ស្របតាម ប្រសិទ្ធភាព នៃ កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ប្រចាំ ប្រទេស​កម្ពុជា សាធារណ​រដ្ឋកូរ៉េ​បាន​បញ្ជូន​អ្នក​ស្មគ្រ័ចិត្ត​​ចំនួន៥រូប​បន្ថែមទៀត​ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ សេដ្ឋ​កិច្ច​សង្គម​ក្នុង​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា​នោះ។

អានបន្ត

ឯកឧត្តមរដ្ឋមន្រ្តីសម្ពោធក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាបរបស់ក្រុមហ៊ុនចិន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—ក្រុមហ៊ុន Cambodia Fiber Optic Communication Network និង ក្រុមហ៊ុន Supreme Telecommunication Media Group Supernet ដែលជាក្រុមហ៊ុនបម្រើ សេវាអ៊ីនធឺ ណែត និង ទូរទស្សន៍ខ្សែកាបរបស់ចិននៅរាជធានីភ្នំពេញបានបើក សម្ពោធឲ្យដំណើរ ការជាផ្លូវក្រោម អធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យដំណើរការស្ពានអាកាសស្ទឹងមានជ័យ

AKP ភ្នំពេញ​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធីបតី ពិធីសម្ពោធដាក់ឲ្យដំណើរការ ស្ពានអាកាសស្ទឹងមានជ័យ

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំង តែងតាំងថ្មីប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ — ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម  Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងតែងតាំងថ្មី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ ទូរទស្សន៍ជាតិកម្ពុជា

អានបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យដំណើរការ ក្រុមហ៊ុន Super Net នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន Super Net នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។ រូបថតៈ ហ៊ុន យុទ្ធគុណ

អានបន្ត

សម្ដេចតេជោ ៖ ទំហំផ្ទៃដីទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នកើនឡើងជិត៧០០គីឡូម៉ែត្រក្រឡា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—បើ​ទោះ​បី​ជា​ទំហំ​ផ្ទៃ​ដី​រាជ​ធានី​ភ្នំពេញ​ មាន​ការ​កើន​ដល់​ជិត​៧០០គីឡូ​ម៉ែត្រ​ក្រឡា​យ៉ាង​ ណា​ដោយ ​ប៉ុន្តែ​ជា​មួយ ​និង​ វត្ត​មាន​កើន​ឡើង​ នៃ​ចំនួន​ប្រជាជន​ប្រមាណ​២លាន​នាក់​ យាន​យន្ត​គ្រប់​ប្រភេទ​ជាង​មួយ​លាន​គ្រឿង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្ទះ​សម្បែង​មានការ​រីកចម្រើន​ផង​នោះ ​បាន​ធ្វើ​ឲ្យ​រាជ​ធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​កក​ស្ទះ​ និង​គ្រោះ​ថ្នាក់​ចរាចរ ដែល​តម្រូវ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់​។

អានបន្ត

ស្ពានអាកាសតិចណូបានប្រកាសបើកការដ្ឋាន ដោយសម្តេចតេជោ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—ស្ពាន​អាកាស​តិចណូ ​ដែល​គ្រោង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​១៤ លានដុល្លារអាម៉េរិកនោះ បានប្រកាសបើកការដ្ឋានសាងសង់ ដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន​ សែន​ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅពេល ដែលស្ពានអាកាស​ស្ទឹងមានជ័យ​បានសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការនោះ។

អានបន្ត

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសន្យាបន្តចូលរួមចំណែក ដល់ការអភិវឌ្ឍនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង ជម្រាប​លា​ឯក​ឧត្តម​ អូន​ ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅ​ទីស្តី​ការ​ក្រសួង លោក Simon Andrews ប្រធានគ្រប់គ្រងប្រចាំតំ បន់មេគង្គ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានថ្លែងថា លោកមានសេចក្តី សោមនស្សរីករាយ​ដែលបាន​បំពេញ​បេសក​កម្មការងារ​នៅកម្ពុជា​អស់រយៈ​ពេល ៥ឆ្នាំកន្លងមកនេះ ។

អានបន្ត

អភិបាល​ខេត្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ប្រឹងប្រែង​អនុវត្តន៍​គោល​នយោបាយ​ភូមិ ​ឃុំមាន​សុវត្ថិភាព​

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯក​ឧត្តម ​គោ​ ស៊ុំសារឿត​ នៅព្រឹក​ថ្ងៃទី៣១​ កក្កដា​ ឆ្នាំ២០១៤​ បាន​ជំរុញ​ឲ្យអាជ្ញាធរ​ដែន​ដី ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ ​ថ្នាក់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បន្ត​សកម្មភាព​អនុវត្តន៍​គោល​នយោ​បាយ​ភូមិ​ ឃុំ ​មាន​ សុវត្ថិភាព ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិ​ភាព​​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ និង​ ភាព​សុខ​សាន្ត​របស់​ប្រជា​ពល​រដ្ឋនោះ។​

អានបន្ត

ឯកឧត្តម គោ ស៊ុំសារឿត អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបការងារអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព​ប្រចាំឆមាសទី១ ឆ្នាំ២០១៤

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ — ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបការងារអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព​ប្រចាំឆមាសទី១ ឆ្នាំ២០១៤ នាព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។ រូបថតៈ ឈុន សារ៉ាត AKP-ខេត្តបន្ទាយមានជ័យ    

អានបន្ត

គ្រប់ក្រសួង ស្ថាប័នត្រូវបានប្រាប់ឲ្យពន្លឿនការរៀបចំបែបបទ និង នីតិវិធី ក្នុងការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤—ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃការ​គ្រប់​គ្រង​ និង​ ការ អភិ​វឌ្ឍ​តាម​បែប​ ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ​មានដំណើរការល្អប្រសើរនោះ រដ្ឋមន្រ្ដីក្រសួង មហាផ្ទៃ បានស្នើសុំដល់​ក្រសួង​ស្ថាប័ន​ទាំង​អស់​ ត្រូវ​ពន្លឿន​ការរៀបចំបែប​បទ​ និង​ នីតិវិធីឲ្យ​បាន​ឆាប់​​រហ័ស​​ក្នុង​ការផ្ទេរ​​​មុខងារ និង ធនធានសមស្របទៅឲ្យរដ្ឋ បាលថ្នាក់ក្រោមជាតិសម្រាប់គ្រប់គ្រង។

អានបន្ត

កំណើន១៥,៦% នៃភ្ញៀវទេសចរបរទេស នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល៧ខែដំបូង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– ក្នុងរយៈពេល៧ខែដំបូងនេះ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរបរទេស ៤.៨៥២.៦២១នាក់ ពោលគឺកើនឡើង ១៥,៦% ក្នុងសន្ទស្សន៍ប្រចាំ ឆ្នាំនេះ បើតាមការប្រកាសឱ្យដឹងរបស់អគ្គនាយកដ្ឋានស្ថិតិដែលត្រូវបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃចន្ទ ។

អានបន្ត

ហ្វីលីពីនវាយតម្លៃខ្ពស់ ចំពោះបរិស្ថានវិនិយោគទុនរបស់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៤– បណ្តាសហគ្រាសរបស់ហ្វីលីពីនបានវាយតម្លៃខ្ពស់ ចំពោះបរិស្ថានវិនិយោគទុនរបស់ ប្រទេសវៀតណាម នាឱកាសនៃកិច្ចសន្ទនាគ្នាលើកទី២២ ស្តីពី ពាណិជ្ជកម្ម Metro Manila ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ កក្កដា នៅទីក្រុងម៉ានីល ដែលជារដ្ឋធានី នៃប្រទេសហ្វីលីពីន ។

អានបន្ត

ផ្នែកវិនិយោគដោយផ្ទាល់ពីបរទេសចូលរួមវិភាគទានយ៉ាងខ្លាំងក្លាដល់ការនាំចេញរបស់ជាតិ

AKP ភ្នំពេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៤– ឆមាសទីមួយនេះ ការនាំចេញរបស់ជាតិមានតម្លៃដល់ ៧០,៨៨ ពាន់លានដុល្លារ ដែលក្នុង​នោះ៤៣,៧២១ពាន់លានដុល្លារត្រូវបាននាំចេញដោយ បណ្តាសហគ្រាស ដែលកើតចេញពីការ​​​វិនិយោគដោយផ្ទាល់ពីបរទេស ( IDE ) គឺស្មើនឹង ៦៧,៥%។

អានបន្ត

វៀតណាមៈ ការវិនិយោគទុនដោយផ្ទាល់ពីបរទេស ត្រូវបានបញ្ចូល នៅក្នុងឧស្សាហកម្មកម្មន្តសាល និងឧស្សាហកម្មកែច្នៃ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– វិស័យឧស្សាហកម្មកម្មន្តសាល និងឧស្សាហកម្មកែច្នៃ បានជាប់លំដាប់ថ្នាក់នាំមុខគេនៅក្នុងការទាក់ទាញទុនវិនិយោគ ដោយមានមូលនិធិចុះបញ្ជី ៦,៦៦ពាន់លានដុល្លារ ដែលតំណាងឱ្យ ៧០% នៃទុនវិនិយោគសរុប បន្ទាប់មកគឺអចលនទ្រព្យ និងសំណង់ ដោយមានទុនវិនិយោគតាមលំដាប់ រៀង១,១៣ពាន់លានដុល្លារ និង៥៤៧,៦លានដុល្លារ។

អានបន្ត

ស្វែងរកប្រព័ន្ធបោះឆ្នោតដែលសមស្របសម្រាប់ការបោះឆ្នោតសភានៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– កាលពីថ្ងៃអង្គារសភានៃសភាតំណាង (សភាជាន់ទាប ) របស់ប្រទេសមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាជាប់ជាឯកច្ឆ័ន្ទ ដើម្បីបង្កើតគណៈកម្មការមួយ ពិនិត្យមើលឡើងវិញ សំណើមួយសំដៅធ្វើ ការអនុម័តនូវប្រព័ន្ធបោះឆ្នោតតំណាងសមាមាត្រ ( PR ) ឬដើម្បីរកឱ្យឃើញប្រសិនបើមានប្រព័ន្ធ

អានបន្ត

រាជរដ្ឋាភិបាលសម្រេចបង្កើតរដ្ឋាករដឹកជញ្ជូនសាធារណៈ របស់រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៤—រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើត​រដ្ឋាករ​ដឹក​ជញ្ជូន​សាធារណៈ របស់រាជធានីភ្នំពេញហើយ ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឲ្យសម្រេចបានជោគ ជ័យនូវ​ការ​បម្រើ​សេវា​ដឹក​ជញ្ជូននេះ ដែលស្ទើរតែមិនទទួលជោគជ័យសោះ នៅពេលដែល​ការធ្វើអាជីវកម្ម​នេះជាមួយ​ផ្នែក​ឯកជននោះ។

អានបន្ត

ការចំណាយដែលការពារជាតិហ្វីលីពីនឡើងដល់៣០%ក្នុងឆ្នាំ២០១៥

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក បេនីងហ្គោ អាហ្គីណូIII (Benigno Aquino III) កំពុងព្យាយាមក្នុងការបង្កើនការចំណាយផ្នែក យោធារបស់ខ្លួនឱ្យបានយ៉ាងតិច៣០ភាគរយ នៅពីមួយឆ្នាំទៅមួយឆ្នាំដល់១១៥,៥ពាន់លានប៉េសូ ស្មើនឹង២,៦៦ពាន់លានដុល្លារអាមេរិក នៅក្នុង ឆ្នាំ២០១៥។

អានបន្ត

ចិនៈ កំពុងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– ការិយាល័យជាតិផ្នែកកម្មសិទ្ធិបញ្ញា បានគូសបញ្ជាក់កាលពីថ្ងៃអង្គារថា បានចេញផ្សាយ សេចក្តីណែនាំមួយ ដើម្បីពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា នៅ ក្នុងប្រទេសចិន ។

អានបន្ត

ចិនៈ ឱនភាពជាបន្តផ្នែកគ្រឿងសម្ភារសំណង់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤– យោងតាមស្ថិតិចុងក្រោយ របស់គណៈកម្មការជាតិខាងការអភិវឌ្ឍ និងកំណែទម្រង់បាន ឱ្យដឹងថា ផ្នែកគ្រឿងសម្ភារសំណង់របស់ចិន ស្ថិតនៅនឹងថ្កល់ ពីព្រោះថា ទីផ្សារអចលនទ្រព្យ មិនបានបង្ហាញពីសញ្ញាណាមួយនៃការងើបឡើងវិញនោះឡើយ ។

អានបន្ត