ទីទុកឯកសារ សំរាប់ មិថុនា, 2014


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Fumio KHISIDA រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ ជឹម ណារី

អានបន្ត

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទាន ដែលមានទឹកប្រាក់ជាង១៤៣លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណង​ដែលមានទឹក​បា្រក់ចំនួន ៨,៣លានដុល្លារអាម៉េរិក សម្រាប់ពង្រីកសាលា​អនុវិទ្យាល័យ​នៅរាជធានីភ្នំពេញ​​ និងឥណទានសម្បទាន

អានបន្ត

ការសម្ពោធផ្សារទំនើបជប៉ុនជាការវិនិយោគដ៏ធំ ពីសំណាក់អ្នកវិនិយោគមកពីប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤—នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤ នៅវិមានសន្តិភាព ឯកឧត្តម គីហ្សីដា ហ៊្វូមីអូ រដ្ឋមន្រ្តីក្រសួងការ បរទេសជប៉ុនបានមានប្រសាសន៍ថា ឯកឧត្តមមានការសប្បាយ រីករាយខ្លាំង ណាស់ដោយ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្សារទំនើប AEON ដែលវាជាការវិនិយោគដ៏ធំពីសំណាក់ អ្នកវិនិយោគមកពីប្រទេសជប៉ុននោះ។

អានបន្ត

សម្តេច ហេង សំរិន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតព្រុយណេទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០១៤ — សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Pengiran​ Kasmirhan ឯកអគ្គរដ្ឋទូត​ព្រុយណេទើបតែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរសម

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្សារទំនើប AEON

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបូណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប AEON ដែលជាការវិនិយោគរបស់ជប៉ុន នាព្រឹកថ្ងៃទី៣០

អានបន្ត

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ធ្វើសន្និសីទកាសែតក្រោយជំនួបពិភាក្សា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម FUMIO KHISIDA រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ធ្វើសន្និសីទកាសែតក្រោយជំនួបពិភាក្សា

អានបន្ត

មន្រ្តីឧទ្យានុរក្សនិងក្លាយជាមគ្គុទេ្ទសក៍ទេសចរណ៍តំបន់ការពារធម្មជាតិ

AKP ខេត្តសៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤—ថ្លែងនៅក្នុងពិធីបើវគ្គបណ្តុះបណ្តាល មន្រ្តីឧទ្យានុរក្ស ឲ្យក្លាយជា គ្រូបង្គោលសហគមន៍ ទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិនៅខេត្តសៀមរាប ដែលបាន ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤

អានបន្ត

សម្ដេចតេជោ និងរដ្ឋមន្ត្រីការបរទេសជប៉ុន សម្ពោធដាក់ឲ្យប្រើប្រាស់ផ្សារAEON

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤—ផ្សារទំនើប AEON ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ខណ្ឌចំការមន រាជ​ធានី​​ភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសជប៉ុនមានទឹកប្រាក់ជាង​ ២៥០ លាន​ដុ​ល្លារសហរដ្ឋអាមេរិក ហើយផ្ដល់ការងារដល់ ប្រជាពលរដ្ឋ កម្ពុជាចំនួនជាង ២ ៥០០ នាក់ នោះត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៤ ក្រោមអធិបតី ភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្ដម Fumio KISHIDA រដ្ឋមន្ត្រីការបរទេសជប៉ុន។

អានបន្ត

ឯកឧត្តម ហង់ ជួនណារ៉ុន ប្រគល់សៀវភៅ«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រ្តីទីមួយនៃកម្ពុជា» ជូនដល់វិទ្យាស្ថានជាតិអប់រំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សៀវភៅ«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តី្រទីមួយនៃកម្ពុជា» ជូនដល់វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ២០១៤ នៅភ្នំពេញ ។ រូបថតៈ​ អុក សុខខឿន

អានបន្ត

ឯកឧត្តម ឈិត សុខុន អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនពលករមកពីប្រទេសថៃ ចំនួន ៦៦នាក់ នៅក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូន ពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន៦៦នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៤ ។ រូបថត ងូ សុមុនី AKP-ខេត្តព្រះសីហនុ

អានបន្ត

ឯកឧត្តម ប៉ាក់ សុខុម អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តី ឧទ្យានុរក្សឲ្យក្លាយជាគ្រូបង្គោលសហគមន៍ទេសចរណ៍នៅក្នុងតំបន់ការពារ ធម្មជាតិ

AKP សៀមរាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ — ឯក​ឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍ អញ្ជើញជាអធិបតី ​ពិធី​បើកវគ្គបណ្តុះ​បណ្តាលមន្រ្តី​ ឧទ្យានុរក្ស ឲ្យក្លាយជា​គ្រូបង្គោល​សហគមន៍ទេសចរណ៍នៅក្នុង​​តំបន់ការពារធម្មជាតិ នៅ​ខេត្តសៀមរាប

អានបន្ត

ការបើកសម្ពាធប៉ុស្តិ៍ព្រំដែនអន្តរជាតិឡាឡាយ វៀតណាម- ឡាវ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤ — រដ្ឋាភិបាលវៀតណាម និងឡាវ បានរៀបចំកាលពីថ្ងៃទី២៥ មិថុនា នូវពិធីបើកសម្ពាធប៉ុស្តិ៍ ព្រំដែនអន្តរជាតិឡាឡាយដែលបែងចែក ក្វាងទ្រី ( វៀតណាម ) និងខេត្តសាឡាវ៉ាន់ ( ឡាវ ) ។

អានបន្ត

ឡាវៈ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤ — ថ្នាំញៀនអំហ្វេតាមីនជាំង ៥,៤លានគ្រាប់ សារធាតុគ្រឿងញៀនម៉ារីជួណា ជាង៣.០០០ គីឡូក្រាមសារធាតុគ្រឿងញៀន ម៉េតំហ្វេតាមីនជាង​៤៩ក្រាម សារធាតុញៀនហេរ៉ូអ៊ីន ៣៣៤ ក្រាម និងសារធាតុញៀន អាមីភ្លូជាង៣២គ្រាម ដែលត្រូវរឹបអូសបាន នៅតាមបណ្តាខេត្ត របស់ ឡាវ

អានបន្ត

វៀតណាមៈ ការពង្រឹងទំនាក់ទំនងគ្នាដោយផ្អែកលើនយោបាយសាសនារបស់រដ្ឋ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤– គណៈកម្មធិការគ្រប់គ្រងតំបន់តាយង្វៀន ( ខ្ពង់រាបភាគកណ្តាល ) បានរៀបចំកាល ពីថ្ងៃ ព្រហស្បតិ៍ កន្លងមកនេះ នៅទីក្រុងបួនម៉ាធួត ខេត្ត ដាកឡាក បើកកិច្ចប្រជុំមួយ ជាមួយពួកអ្នក ទទួលខុសត្រូវរបស់បណ្តាខេត្តនៅក្នុងតំបន់តាយង្វៀន និង​ប៊ីញភឿក ដើម្បីបូកសរុបរយៈពេល ៣ឆ្នាំ នៃការប្រយុទ្ធប្រឆាំង នឹងសាសនាខុសច្បាប់។

អានបន្ត

ប្រទេសចិនផ្តើមចេញ​កម្មវិធីមួយស្តីពី «លំនៅដ្ឋាន ជាថ្នូរនឹងប្រាក់​សោធន»

AKP ភ្នំពេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៤– គណៈកមា្មការគ្រប់គ្រង​ការធានារ៉ាបរងរបស់ប្រទេសចិន (CCAC) បានប្រកាសឱ្យដឹងថា៖ នៅខែក្រោយ​នេះ ប្រទេសចិននឹងផ្តើមចេញ​កម្មវិធី​ពិភា ក្សាគ្នាមួយ ស្តីអំពី​​ «លំនៅដ្ឋាន ជាថ្នូរនឹង​ប្រាក់សោធន» សម្រាប់​មនុស្សចាស់ នៅក្នុង៤ទីក្រុង ដែលប្រទេសកំពុង​ស្វែងរក​ជម្រើសមួយ ដើម្បី សម្របទៅតាមសម្ពាធដែលចេះតែកើនឡើងនៃប្រជាជនចាស់ជរា។​

អានបន្ត

ផលិតផលវៀតណាមត្រូវបានវាយតម្លៃខ្ពស់ នៅក្នុងពិព័រណ៍ ពាណិជ្ជកម្ម SAITEX

AKP ភ្នំពេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤– ស្តង់ចំនួន៤ របស់១៥សហគ្រាសវៀតណាម​ ដែលបានចូលរួមក្នុងពិព័រណ៍ផ្សារណាត់ ពាណិជ្ជកម្ម​អន្តរ​ជាតិ SAITEX លើកទី២១ នៅទីក្រុង Johannesburg ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ទាក់ទាញបានភ្ញៀវចូលទស្សនាបរទេសជាច្រើនដែលមក​ ដើម្បីស្វែងរកឱកាស ធ្វើកិច្ចសហប្រតិ បត្តិការ និង​ការវិនិយោគទុន។​

អានបន្ត

ចិនៈ លោក ស៊ី ជីនពីង និងលោក លី កឺជាំង សន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤– ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងបទ ឧក្រឹដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ឱ្យបានខ្លាំងក្លាបំផុត និងបង្រ្កាប ការរីករាលដាលនៃគ្រឿងញៀន ។

អានបន្ត

កូរ៉េខាងជើងបាញ់មីស៊ីលរយៈខ្លី២គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤– កងយោធាកូរ៉េខាងត្បូងបាននិយាយថា កាលពីថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មី ស៊ីលផ្លោងរយៈខ្លី២គ្រាប់ចូលទៅក្នុងដែនទឹក នៅឯនាយឆ្នេរ សមុទ្រខាងកើតរបស់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ។

អានបន្ត

ការតាំងពិពណ៌ចិន-រស្ស៊ីលើកទី១

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤– ការតាំងពិពណ៌ចិន-រុស្ស៊ីលើកដំបូងដោយផ្តោតជាសំខាន់លើកិច្ច សហប្រតិបត្តិការខាង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ នៅហាប៉ិន ( Harbin ) រដ្ឋធានីខេត្តហៃឡុងជារបស់ប្រទេសចិនភាគឦសាន្ត។

អានបន្ត

ជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាង១០០០នាក់ភៀសខ្លួនចេញពីតំបន់រ៉ូស្តូវ ទៅកាន់តំបន់នានាផ្សេងទៀត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤– លោកស្រី ម៉ារីណា ចេនីយ៉ាហ្គាយ៉ា ស្ត្រីអ្នកនាំពាក្យក្រសួងគ្រាអាសន្ន និងការពារជនស៊ីវិល (EMERCOM) សាខាក្នុងតំបន់រ៉ូស្តូវ (Rostov)បានប្រាប់ អ៊ីតាតាស់ថា ចំនួនជនភៀសខ្លួន អ៊ុយក្រែន ដែលពួកគេត្រូវបានដឹកជម្លៀសដោយយន្តហោះរបស់ក្រសួងគ្រាអាសន្ន និងការពារជនស៊ីវិល(EMERCOM)

អានបន្ត