ទីទុកឯកសារ សំរាប់ ឧសភា, 2013


សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣– កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៣ សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកទេសរដ្ឋមន្រ្តី គុយ សុផល អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយ​ខេត្ត​កំពង់ ឆ្នាំង ព្រមទាំងសហការរីបាន អញ្ជើញ ជួបសំណេះជាមួយបងប្អួនប្រជាពលរដ្ឋ នៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្ត កំពង់ឆ្នាំងសរុបចំនួនជាង ១០០០ នាក់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ និងតម្រូវការ របស់ពួកគាត់ ផងដែរ។

អានបន្ត

សម្តេចហ៊ុន សែន ចែករំលែកបទពិសោធន៍ជីវិត ដល់យុវជនជំនាន់ក្រោយក្នុងអាស៊ី

AKPភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៣ នៅពេលដែលវេទិកាយុវជនអាស៊ី ឆ្នាំ ២០១៣ បាន ប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជូននូវបទពិសោធន៍ ដើម្បីចែកជូនវេទិកានោះ នូវការចំណាយ ពេលវេលាក្នុងមួយជីវិតរបស់លោក ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា តាំងពីនៅជាយុវវ័យរហូត មកដល់ពេលនេះ។

អានបន្ត

បើកយុទ្ធនាការផ្សព្ធផ្សាយពីការទប់ស្កាត់ការជួញដូរមនុស្ស រំលោភផ្លូវភេទនិងកម្រងសិទ្ធិកុមារទាំង៤ ក្នុងសហគមន៍

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– នៅភូមិចំនួន៤ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង  បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីលើក កម្ពស់ដល់សហគមន៍អំពីការ យល់ដឹង ករណីជួញដូរមនុស្ស ការទប់ស្កាត់អំពើរំលោភបំពានផ្លូវភេទ និងកម្រងសិទ្ធិកុមារទាំង៤ ដែលមានការចូលរួមដោយ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអ្នកទៀត។          

អានបន្ត

នាវាខ្នាតធំមួយគ្រឿងនាំភ្ញៀវទេសចរបរទេស ២០០០នាក់ ចូលចតកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ព្រឹកថ្ងៃ ៣១ឧសភានេះ

AKP ខេត្តព្រះសីហនុ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៣– នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣នេះ នាវាទេសចរណ៍ធុនយក្ស​មួយ​គ្រឿង​បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជិត ២.០០០នាក់ បានបោះយុទ្ធការ​នៅ​ក្នុងលំហរ​សមុទ្រ​ចម្ងាយប្រមាណជា​២ម៉ាយ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយបាននាំភ្ញៀវ​ទេស​ចរ ឡើងគោក តាមអូប័ររបស់នាវា​ DAWN PRINCESS ដើម្បីបំពេញ​ទស្សន​កិច្ចនៅ​ក្នុង​ប្រ​ទេស​កម្ពុជា រយៈពេលមួយថ្ងៃ ។

អានបន្ត

គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបើកកិច្ចពិភាក្សាលើរបៀបវារៈចំនួន៣

AKPភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– គណៈកម្មការកែទម្រង់ការគ្រប់​គ្រង​​ហិរញ្ញ​វត្ថុ​សាធារណៈ បានបើកកិច្ចប្រជុំពិភាក្សាលើ របៀបវារៈ ចំនួន ៣ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ទីស្តីការក្រ​សួង​សេដ្ឋកិច្ច​ និង​​​ហិរញ្ញ​​វត្ថុ ក្រោម​​អធិប​តី​​​​ភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​និង​​ជា​ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ ដោយ​​មានការ​អញ្ជើញ​​​ចូល​រួមពី សំណាក់អស់លោក​ លោកស្រីជាថ្នាក់​ដឹក​នាំ និងមន្ត្រីរាជការ​នៃ​ក្រ​​សួង​សេដ្ឋកិច្ច ​​និង​​ហិរញ្ញវត្ថុ ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញ​ជាច្រើនរូប​ទៀត ។​ របៀបវារៈទាំងបីដែលលើកយកមកពិភាក្សានាពេលនេះ រួមមាន ៖​​

អានបន្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី វេទិកាយុវជនអាស៊ី ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជា អធិបតី ​វេទិកាយុវជនអាស៊ី ឆ្នាំ២០១៣ ក្រោមប្រធានបទ យុវជន និងសន្តិភាព: ការពង្រឹង​សន្តិភាព

អានបន្ត

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធិផល​នានា​ក្នុងវត្តព្រីងច័ន្ទបារមី

 AKP ព្រះសីហនុ​ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ — លោកជំទាវ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា​ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតី ពិធី​សម្ពោធឧបដ្ឋានសាលា និង សមិទ្ធិផលនានា ក្នុងវត្តព្រីងច័ន្ទបារមី 

អានបន្ត

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ — ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី កិច្ច ប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣

អានបន្ត

កម្ពុជា-ប៉ូឡូញ ចុះកិច្ចព្រមព្រៀងស្តីពីការដោះស្រាយបំណុលរបស់ ព្រះរាជាណាចក្រកម្ពុជា ចំពោះសាធារណរដ្ឋប៉ូឡូញ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ — កម្ពុជា-ប៉ូឡូញ ចុះកិច្ចព្រមព្រៀងស្តីពីការដោះស្រាយបំណុល​ របស់ព្រះរាជាណាចក្រកម្ពុជា ចំពោះ សាធារណរដ្ឋប៉ូឡូញ ដែលចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួង

អានបន្ត

នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ២.០០០នាក់ ចូលចតកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ

 AKP ព្រះសីហនុ​ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ — នាវាទេសចរណ៍ធុនយក្ស​មួយ​គ្រឿង​ឈ្មោះ DAWN PRINCESS​ បាននាំភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍ ចំនួន ២.០០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ដើម្បី

អានបន្ត

ប្រទេសប៉ូឡូញបានសម្រេចលុបបំណុលពាក់កណ្តាល និងនៅសល់ផ្ទេរមកជួយស្តារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– កម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពីការដោះស្រាយបំណុលជាមួយប្រទេសប៉ូឡូញ ដែលខ្លួនជំពាក់កាលពីអតីកាល មានទឹកប្រាក់ចំនួនជាង ១,៩លានដុល្លារអាមេរិក ដោយប៉ូឡូញបានសម្រេចលុប ចោលពាក់កណ្តាល និងនៅសល់ផ្ទេរមកជួយស្តារកម្ពុជា។

អានបន្ត

អនុគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម បើកកិច្ចពិភាក្សាជាមួយដៃគូពាក់ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– អនុគណៈកម្មការអភិវឌ្ឍពាណិជ្ជកម្ម និងអន្តរក្រសួង ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន បើកកិច្ចពិភាក្សាការវិនិយោគពាក់ព័ន្ធ វិស័យពាណិជ្ជកម្ម ប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការអភិវឌ្ឍន៍ពាណិជ្ជកម្ម ។

អានបន្ត

សមិទ្ធផល​នានា​ក្នុងវត្តព្រីងច័ន្ទបារមីត្រូវបានសម្ពោធក្រោមវត្តមមាន លោកជំទាវ ម៉ែន សំអន

AKP ខេត្តព្រះសីហនុ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៣ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និង​ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធិសភា និង អធិការកិច្ចបានអញ្ជើញចូលរួម​សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតក្នុង ភូមិទួលទទឹង ឃុំទួល​ទទឹង​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អានបន្ត

ក្រសួងសុខាភិបាល និងក្រុមហ៊ុន អេ ស៊ី ចនសាន់ បើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– ក្រសួងសុខាភិបាល និងក្រុមហ៊ុន អេ ស៊ី ចនសាន់ សហការគ្នារៀបចំជាក្បួនដង្ហែក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម ដោយ មានមនុស្សប្រមាណជាង ១ពាន់នាក់ ដែលជា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអង្គការ រួមទាំងមន្រ្តី ក្រសួងសុខាភិ

អានបន្ត

សិទ្ធិទទួលបានព័ត៌មាន​ត្រូវបានមតិទូទៅចាត់ទុកថាមានសារសំខាន់នៅក្នុងសង្គម

AKP ភ្នំពេញថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣– តំណាងគណបក្សនយោបាយ សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន បានចាត់ទុកថា សិទ្ធិទទួល បានព័ត៌មាន មានសារសំខាន់ណាស់ ក្នុងការជួយជំរុញដល់ដំណើរការអភិបាលកិច្ចល្អ និងកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គម ។

អានបន្ត

អត្រាប្តូរប្រាក់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៣

AKP ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣–

អានបន្ត

ក្រុងហ្សឺណែវ នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគីដើម្បីរៀបចំកិច្ចចរចាសន្តិភាពនៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣—- អ្នកនាំពាក្យ អ.ស.ប មួយរូបបានបញ្ជាក់អះអាងពីថ្ងៃព្រហស្បតិ៍នេះថា ពួកមន្ត្រីអាមេរិក រុស្ស៊ី និង អ.ស.ប នឹងជួគ្នានៅ ក្រុងហ្សឺណែវ នៅថ្ងៃទី៥ ខែមិថុនា ដើម្បីជំរុញការរៀបចំសម្រាប់ សន្និសីទអន្តរជាតិ ស្តីពីស៊ីរីដែលគាំទ្រដោយ អាមេរិក និង រុស្ស៊ី ។

អានបន្ត

ពួកសកម្មប្រយុទ្ធ ១៧នាក់ស្លាប់ក្នុងប្រតិបត្តិយោធានៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យ

AKPភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣—– ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ពួកឧទ្ទាមយ៉ាងហោចណាស់ ១៧នាក់បានស្លាប់ និង ជាច្រើនអ្នកទៀត របួស នៅពេលដែលយន្តហោះចម្បាំងកងយោធាបានវាយប្រហារលើកន្លែង លាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ដែលគេសង្ស័យ

អានបន្ត

បេសកជន អ.ស.ប ថ្កោលទោសការវាយប្រហារ ទៅលើកាកបាទក្រហមនៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន

AKPភ្នំពេញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣—– កាលពីថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យ អ.ស.ប បានប្រាប់អ្នកយកព័ត៌មាននៅ អ.ស.ប ថា ​អ.ស.បប្រចាំ​នៅប្រទេសអា ហ្វហ្គា នីស្ថានបានស្តីបន្ទោសការវាយប្រហារបណ្តាលឲ្យស្លាប់ ប្រឆាំង ទៅ​នឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)​

អានបន្ត

មន្ត្រីការពារប្រទេសនូវែលហ្សេឡង់ នឹងពិភាក្សា ពីសន្តិសុខ អាស៊ី-ប៉ាស៊ីហ្វិក ជាមួយសមភាគីបរទេស

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣—– រដ្ឋមន្ត្រីការពារប្រទេសនូវែលហ្សឡង់ លោក ហ្សូណាថាន កូឡេម៉ាន( Jonathan Cole man )នឹងធ្វើកិច្ចចរចា ស្តីពីបញ្ហា សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក ជាមួយរដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ឈូក ហាជេល ( Chuck Hagel ) នៅពេលដែល

អានបន្ត