ព័ត៌មានអន្តរជាតិ


ប៉ូលិសថៃ រឹបអូសយកបានគ្រាប់បែកបំពង់ ៤០ គ្រាប់ក្នុងតំបន់ភាគខាងត្បូងបំផុត

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –ប្រភពប៉ូលិសមួយបាននិយាយថា គ្រាប់បែកបំពង់ប្រហែល៤០គ្រាប់ ដែលគេជឿថា ត្រូវបានគេ រៀបចំឡើងសម្រាប់ការវាយប្រហារប៉ះបោរត្រូវគេរឹបអូស យកបាននៅក្នុងខេត្តព្រំដែន ភាគខាងត្បូងមួយ របស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍នេះ ។

អានបន្ត

ការប្រារព្ធខួបលើកទី៦០ឆ្នាំ នៃកិច្ចទំនាក់ទំនងថៃ-កូរ៉េខាងត្បូង នាខែតុលាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –ក្រុមមិត្តភាពទំនាក់ទំនងសភាថៃ-កូរ៉េខាងត្បូងបានចាប់ផ្តើមរៀបចំ សម្រាប់ការប្រារព្ធខួប៦ទសវត្ស នៃកិច្ចទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

អានបន្ត

នាយករដ្ឋមន្ត្រីបារាំងទស្សនកិច្ចនៅចិន

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –ការិយាល័យរបស់លោកបាននិយាយពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាត- ហ្វីលីប ( Edouard Philippe ) នឹងជិះយន្តហោះទៅកាន់ប្រទេសចិននៅថ្ងៃសុក្រនេះ ដើម្បីពង្រឹង ចំណងទាក់ ទងទ្វេភាគី ព្រមទាំងជំរុញភាពជាដៃគូពាណិជ្ជកម្មនៅក្នុងផ្នែកនានា ដែលបានសន្យា ។

អានបន្ត

កូរ៉េខាងជើងបានបំផ្លាញចោលកន្លែងសាកល្បងនុយក្លេអ៊ែរចំនួន៤កន្លែង

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើង បានបំផ្លាញចោលរួចរាល់ហើយនូវកន្លែងសាកល្បងនុយក្លេអ៊ែរដ៏ធំជាងគេរបស់ខ្លួន ចំនួន៤កន្លែងក្នុង ដំណើរឈានទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរទាំងស្រុង។

អានបន្ត

វិមានក្រឹមឡាំងបដិសេធមិនធ្វើអធិប្បាយអំពីទីកន្លែងនិងពេលវេលានៃការជួបប្រជុំរវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់ក្រុម អ្នកសារព័ត៌មានថា វិមាន ក្រឹមឡាំងនៅតែមិនធ្វើអត្ថាធិប្បាយអំពីទីកន្លែង និងនៅពេលវេលា ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីសហរដ្ឋអាមេរិក លោក Donald Trump អាចនឹងធ្វើកិច្ចប្រជុំ។

អានបន្ត

លោក ពូទីន និងប្រធាន អ.ស.ប ពិភាក្សាគ្នាអំពីការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់ក្រុម អ្នកសារព័ត៌មានថា ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន ពិភាក្សាគ្នានៅឯកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ស្តីពីស្ថានភាពនៃការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីក្រុម ប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ។

អានបន្ត

រុស្ស៊ីសង្ឃឹមថា ស.រ.អា នឹងគិតឡើងវិញពីការចាកចេញពីទីភ្នាក់ងារសិទ្ធមនុស្ស អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេឡាវរ៉ូវ ( Sergei Lavrov ) បាននិយាយ ពីថ្ងៃព្រហស្បតិ៍ថា ក្រុងមូស្គូសង្ឃឹមថា ស.រ.អា នឹងគិតឡើងវិញការសម្រេចចិត្តរបស់ខ្លួនដកខ្លួនចេញពីក្រុមប្រឹក្សា សិទ្ធិមនុស្ស អ.ស.ប ( UNHRC ) នេះ ។

អានបន្ត

ប៉ាគីស្ថានបញ្ជាក់ពីការស្លាប់មេដឹកនាំតាលីបង់ប៉ាគីស្ថានក្នុងការវាយប្រហារដោយ drone អាមេរិក

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ –កាលពីថ្ងៃព្រហស្បតិ៍ប្រទេសប៉ាគីស្ថាន បានបញ្ជាក់អះអាងជាផ្លូវការថា យន្តហោះdrone អាមេរិក បានសម្រាប់មេដឹកនាំតាលីបង់ប៉ាគីស្ថានលោក មូលឡា ហ្វាសលូឡា ( Mullah Fazlullah ) នៅក្នុងខេត្ត គូណារ ប្រទេសអាហ្វហ្កានីស្ថាន ភាគខាងកើត ។

អានបន្ត

លោក ស៊ី ជីន ពីង ជួបលោក គីម ជុង អ៊ុន នៅក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨​–លោក ស៊ី ជីនពីង ( Xi Jinping ) អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន (CPC ) នឹងជាប្រធានាធិបតីចិន បានជួបជាមួយលោក    គីម ជុងអ៊ុន ( Kim Jong Un ) ប្រធានបក្សពលករ កូរ៉េ ( WPK ) នឹងជាប្រធានគណៈកម្មាធិការ កិច្ចការ រដ្ឋរបស់កូរ៉េខាងជើង នៅឯផ្ទះភ្ញៀវរដ្ឋ Diaoyutai ក្នុងក្រុង ប៉េកាំងកាលពីថ្ងៃពុធ ។

អានបន្ត

កូរ៉េខាងត្បូងថា ចិននឹងដើរតួនាទីជាវិជ្ជមានក្នុងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ –វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយពីថ្ងៃពុធថា ប្រទេសចិននឹងដើរតួនាទីជាវិជ្ជមាន មួយនៅក្នុងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ដែលមិនផ្លាស់ប្តូរ នៅពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong Un ) ធ្វើទស្សនកិច្ចនៅក្រុង ប៉េកាំងជាលើកទី៣ ។

អានបន្ត

លោក មូន ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីជាមួយលោក ពូទីន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ –ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន បានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ីនាថ្ងៃព្រហស្បតិ៍ នេះ សម្រាប់កិច្ចប្រជុំកំពូលមួយជាសមភាគីរុស្ស៊ីរបស់លោក លោក វ្ល៉ាឌីមៀរ ពូទីន ដែលនឹងផ្តោតទៅ លើមធ្យោបាយនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ ប្រទេសទាំងពីរ ជាពិសេសលើកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលប់បំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាង ជើង។

អានបន្ត

រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជីម ម៉ាទីស បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងធ្វើ ទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាគ្សា គ្នាពីជំហានជាបន្តបន្ទាប់ បន្ទាប់ ពីការផ្អាកការធ្វើសមយុទ្ធយោធារួមគ្នារួចមក។

អានបន្ត

កងកម្លាំងសន្តិសុខ៤៥នាក់និងពួកសកម្មប្រយុទ្ធ១៦នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅអាហ្វហ្កានីស្ថានភាគខាងលិច

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ –ពួកអាជ្ញាធរបាននិយាយពីថ្ងៃពុធថា កងកម្លាំងសន្តិសុខ អាហ្វហ្កានីស្ថានយ៉ាងហោចណាស់ ៤៥ នាក់ នឹងពួកសកម្មប្រយុទ្ធ១៦នាក់បានស្លាប់ បន្ទាប់ពីពួកសកម្ម ប្រយុទ្ធតាលីបង់បានវាយប្រហារចំណុច ឆែកឆេរសន្តិសុខនៅក្នុងខេត្តសន្តិសុខអាហ្វហ្កានីស្ថាន ភាគខាងលិចចំនួន២ភ្លាមៗនោះ ។

អានបន្ត

អ៊ីស្រាអែលវាយប្រហារហ្គាហ្សាបន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបាញ់រ៉ុក្កែត

AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ –យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃពុធថា យន្តហោះរបស់ ខ្លួនបានវាយប្រហារនៅពេលយប់ទៅ លើកន្លែងក្រុមហាម៉ាស់ប្រហែល២៥ក្នុងហ្គាហ្សាបន្ទាប់ពីពួក សកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់រ៉ុក្កែត និងកាំភ្លើងត្បាល់ទៅលើអ៊ីស្រាអែលភាគខាងត្បូង ។

អានបន្ត

ឃាតករជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –ឃាតករជាបុរសម្នាក់ត្រូវបានគេប្រហារជីវិតតាមរយៈការ ចាក់ថ្នាំសម្លាប់ នៅក្នុងប្រទេសថៃភាគ កណ្តាលជាការប្រហារជីវិតលើកដំបូងក្នុងពេល៩ឆ្នាំនេះ ។

អានបន្ត

ប្រទេសចិនជួយដល់ប្រទេសឡាវក្នុងការបណ្តុះបណ្តាលពីផែនការអភិវឌ្ឍសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –សិក្ខាសាលាពីការបណ្តុះបណ្តាលពីយុទ្ធសាស្រ្ត និង ផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេស ឡាវឆ្នាំ២០១៨ បានប្រព្រឹត្តិទៅនៅទីក្រុងវៀងច័ន្ទ កាលពី ថ្ងៃអង្គារ។

អានបន្ត

មេដឹកនាំចិន និងកូរ៉េខាងជើងពិភាក្សាគ្នាពីការរំសាយនុយក្លេអ៊ែរ និងសន្យាពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅ ថ្ងៃពុធនេះថា ប្រធានាធិបតីចិនលោក ស៊ី- ជិនពីង បានអំពាវនាវពីការគាំទ្ររបស់លោកសម្រាប់ ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងរក្សាការដើរតួនាទីស្ថាបនាមួយនៅក្នុងដំណើរ ការនេះ។

អានបន្ត

កូរ៉េខាងត្បូងនិយាយថា ខ្លួននឹងចូលរួមចំណែកជាមួយចិន នូវគោលដៅជាយុទ្ធសាស្ត្រក្នុងការធ្វើឱ្យឧបទ្វីបនេះ គ្មាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –ក្រសួងការបរទេសរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃ អង្គារនេះថា កូរ៉េខាងត្បូងមានគោលដៅជា យុទ្ធសាស្ត្រដូចប្រទេសចិនដែរក្នុងការធ្វើឱ្យឧបទ្វីបកូរ៉េ គ្មាននុយក្លេអ៊ែរទាំងស្រុង ។

អានបន្ត

មេដឹកនាំរុស្ស៊ី និងកូរ៉េខាងត្បូងជួបប្រជុំពិភាក្សាគ្នា

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន និយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបប្រជុំពិភាក្សាជាមួយលោក Moon Jae-in សមភាគីកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ខាងមុខនេះ ដោយលោកមិនបានបញ្ជាក់ថា មេដឹកនាំទាំងពីរនឹងចូលរួម ទស្សនាការប្រកួតបាល់ទាត់ពាន រង្វាន់ពិភពលោកនោះទេ។

អានបន្ត

ខ្សែចង្វាក់ទីផ្សារអូស្ត្រាលីហាមប្រាមការប្រើប្រាស់ថង់ផ្លាស់ស្ទិកនៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ –នៅថ្ងៃពុធនេះ ខ្សែចង្វាក់ទីផ្សារអូស្រ្តាលី Woolworths បានហាមប្រាមការប្រើប្រាស់ថង់ផ្លាស់ ស្ទិកតែមួយ ចេញពីហាងលក់ទំនិញរបស់ខ្លួននៅទូទាំងប្រទេស នៅក្នុងការផ្លាស់ប្តូរមួយដែលត្រូវបានគេ គ្រោងធ្វើដើម្បីលប់បំបាត់នូវរបស់ប្រើប្រាស់បែបនេះជាង ៣.២ប៊ីលានថង់ចេញពីបរិស្ថានជារៀងរាល់ឆ្នាំ។

អានបន្ត