ព័ត៌មានកីឡា


សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសបើកទូលាយដល់មហាជនក្នុងទិវាហែលទឹក អន្តរជាតិលើកទី២

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសបើកទូលាយ ចំពោះមហាជនទូទៅឲ្យមកចូលរួម ក្នុងទិវាហែលទឹកអន្តរជាតិ លើកទី២ ដែលរៀបចំដោយសហព័ន្ធកីឡា ហែលទឹកអន្តរជាតិ FINA ដោយផ្តោតសំខាន់ទៅលើការហែលទឹក មិនមែនសម្រាប់តែកីឡាករ កីឡាការិនី ហែលទឹកប៉ុណ្ណោះទេ។

អានបន្ត

អ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៥ ឆ្នាំ២០១៨ នៅខេត្ដសៀមរាប បានជាង២.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–ទិវារត់ប្រណាំងសប្បុរសធម៌ ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៥ ដែលនឹងចូលរួមដល់ នាថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាពេលឆាប់ៗខាង មុខនេះ ទទួលបានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិជាង២.០០០ នាក់ហើយ។

អានបន្ត

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី១៥ ត្រូវលើក១ប្រកួត និង៥ប្រកួតដំណើរ ការជាធម្មតា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨–ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៨ សម្រាប់សប្តាហ៍ទី១៥ ដែលនឹងត្រូវដំណើរការ​ប្រកួត នាថ្ងៃសៅរ៍ និងថ្ងៃទីអាទិត្យ ទី២១ និងថ្ងៃទី២២ ខែកក្កដា ចុងសប្តាហ៍នេះ នឹងត្រូវ ប្រកួតត្រឹមតែ៥ប្រកួតប៉ុណ្ណោះ ខណៈ១ប្រកួតទៀតរវាងក្រុមណាហ្គាវើល និងភ្នំពេញក្រោន ត្រូវលើកពេលទៅប្រកួត នាថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ នាសប្តាហ៍ក្រោយវិញ។

អានបន្ត

ក្រុមភ្នំពេញក្រោនឡើងវគ្គ៨ក្រុម ក្រោយពីឈ្នះអគ្គិសនីកម្ពុជាទាំងពីរជើង ៦-១ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨–ក្រុមភ្នំពេញក្រោនបានឡើងទៅប្រកួតបន្តនៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះក្រុម អគ្គិសនីកម្ពុជាទាំងនៅក្រៅទឹកដី និងក្នុងទឹកដី ទាំងពីរជើងសរុប ៦ទល់១ ដោយជើងទី១ ឈ្នះ២ទល់១ និងជើង ទី២ ឈ្នះ៤ទល់០ កាលយប់ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៃព្រឹត្តិ ការណ៍កីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៨។

អានបន្ត

ក្រុម Khmer United បន្តយកឈ្នះឡើងវិញ ក្រោយស្មើ២ប្រកួត ជាប់ៗគ្នា ព្រឹត្តិការណ៍ Khmer Real Estate League 2018

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–ក្រុម Khmer United ដែលដឹកនាំដោយស្ថាបនិកព្រឹត្តិការណ៍ Khmer Real Estate League លោក គីម ហ៊ាង បានយកឈ្នះលើគូប្រកួតរបស់ខ្លួនឡើងវិញ នាជំនួបសប្តាហ៍ ទី១៣ ដោយក្រុមមិនដែលស្គាល់ចាញ់មួយនេះរក្សាបាននៅលើកំពូលតារាងដដែល ខណៈក្រុម ខ្លាំងៗមួយ ចំនួនកំពុងប្រដេញពិន្ទុគ្នាយ៉ាងស្វិតស្វាញ។

អានបន្ត

គ្រូបង្គោលក្រុមនគរបាលជាតិប្តេជ្ញាយកឈ្នះក្រុមគិរីវង់សុខសែនជ័យ នៅជើងទី២ ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–លោក សារ៉េត ស៊ីដន គ្រូបង្គោលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នៅជើងទី២ ថ្ងៃពុធ ទី១៨ កក្កដា ស្អែកនេះ នៃព្រឹត្តិការណ៍ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការ ប្រកួតដ៏សំខាន់ ដែលក្រុមរបស់លោកត្រូវការឈ្នះជាចាំបាច់ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ស្របពេលដែលក្លិបមានគោលដៅហោចណាស់ត្រូវឡើងឱ្យដល់ត្រឹមវគ្គ ៤ក្រុមចុងក្រោយ។

អានបន្ត

គ្រូបង្វឹកជម្រើសជាតិកីឡាប៉េតង់កម្ពុជាខកចិត្តក្រោយការពារ មេដាយមាសទ្វីបអាស៊ីមិនបាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨–លោក អ៊ុក យ៉ារី គ្រូបង្វឹកក្រុមយុវជនប៉េតង់កម្ពុជាបាន សម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលយុវជនរបស់ខ្លួនការពារមេដាយមាសចំនួន២យកមកជូនជាតិមិនបាន នៅក្នុងព្រឹត្តិការ ណ៍ជើងឯកកីឡាប៉េតង់ទ្វីបអាស៊ី ដោយក្រុមកម្ពុជាបានបញ្ចប់ការប្រកួតរបស់ខ្លួន កាលពីថ្ងៃ ១៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី។

អានបន្ត

ក្រុមបឹងកេតបន្តឈរលើកំពូលតារាង បន្ទាប់ពីឈ្នះនគរបាលជាតិ ១-០ នាសប្តាហ៍ទី១៤ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨–ក្រុមបឹងកេតបានបន្តដំណែងនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នដដែល នៅសប្តាហ៍ទី ១៤ ក្រោយពីបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ១ទល់០ នៅកីឡដ្ឋានជាតិ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា​ រដូវកាល២០១៨។

អានបន្ត

យុវជនកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយពីធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលB នៃព្រឹត្តិ ការណ៍ជើងឯកអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨–ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៩ឆ្នាំកម្ពុជា បានវិលត្រឡប់មកមាតុប្រទេស របស់ខ្លួនវិញហើយ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីបាន ធ្លាក់ចេញត្រឹម វគ្គជម្រុះក្នុងពូល ព្រឹត្តិការណ៍ពានរង្វាន់ AFF U19 Championship 2018 នៅប្រទេស ឥណ្ឌូណេស៊ី ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល B។

អានបន្ត

គ្រូបង្គោលក្លិបបឹងកេតនិយាយថា ចាន់ វឌ្ឍនាកា ត្រូវដាក់លេងជម្រើស១១នាក់ដំបូង ដើម្បីរក្សាខ្លួនលើកំពូល តារាង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ –គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត លោក ហៅ សុជាតិ បាននិយាយថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវដាក់ឱ្យនៅក្នុងជម្រើស១១នាក់ដំបូង មិនដូចប្រកួតមុនៗ   ឡើយ សម្រាប់ជំនួបជាមួយក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់សប្តាហ៍ទី១៤ នាថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ស្អែកនេះ ដើម្បីរក្សាខ្លួននៅលើកំពូលតារាងនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ នេះ។

អានបន្ត

អត្តពលិកប៉េតង់កម្ពុជាចេញដំណើរទៅប្រកួតជើងឯកទ្វីបអាស៊ី នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ –ប្រតិភូរួមទាំងកីឡាករកីឡាការិនី៨នាក់ បានចេញដំណើរ ហើយ កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួម ប្រកួត និងការពារម្ចាស់ មេដាយមាសនៃព្រឹត្តិការណ៍កីឡាប៊ូល និងប៉េតង់ជើងឯកទ្វីបអាស៊ី ដែលគ្រោង នឹងដំណើរការ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

អានបន្ត

គ្រូបង្គោលអគ្គិសនីកម្ពុជា៖ បើមិនអាចឆ្លងវគ្គ១៦ក្រុមនៃ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៨ នោះទេ កិច្ចការបាល់ទាត់របស់ក្លិបដើរថយក្រោយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨—គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី ថ្លែងប្រាប់នៅពេលហ្វឹកហាត់ថា ប្រសិនបើក្រុមអគ្គិសនីកម្ពុជាមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៨នេះទេ នោះកិច្ចការបាល់ទាត់របស់ក្លិបទាំងមូលបានដើរថយ ក្រោយហើយ ពីព្រោះថាក្រុមអគ្គិសនីកម្ពុជាគឺជាក្រុមចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាល ២០១៧ កន្លងទៅ។

អានបន្ត

គណៈកម្មការរៀបចំទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរលើកទី៥ ជឿជាក់ថានឹងទាក់ទាញបាន អ្នកចូលរួមរត់កើនឡើងច្រើនជាងឆ្នាំមុនៗ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨–ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃអាទិត្យទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតំបន់អង្គរ ខេត្តសៀមរាមនោះ នឹងទទួលបានអ្នក ចូលរួមរត់ទាំងជាតិ និងអន្តរជាតិកើនឡើងច្រើនជាងឆ្នាំមុនៗ ក្នុងចន្លោះពី១០ទៅ១៥ភាគរយ ខណៈអ្នកចុះឈ្មោះជាក់ស្តែងពេលនេះមានចំនួន១.៣០០នាក់។

អានបន្ត

ក្រុម Khmer United ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមអ្នកច្បាប់សប្តាហ៍ទី១២ Khmer Real Estate League ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–ក្រុម Khmer United និងក្រុមអ្នកច្បាប់ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាបានលទ្ធផលត្រឹមស្មើគ្នា ៣ទល់៣ នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី១២ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីលានដុនបូស្កូ រាជធានីភ្នំពេញ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាល អាជីព Khmer Real Estate League លើកទី៧ រដូវកាល ២០១៨។

អានបន្ត

អត្តពលិកវ័យក្មេងកីឡាហែលទឹកកម្ពុជាបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី អាគ្នេយ៍ នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–កីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងអាយុក្រោម១២ឆ្នាំ៣ នាក់របស់កម្ពុជាបានបញ្ចប់បេស កកម្ម​របស់ខ្លួនហើយ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងព្រឹត្តិការណ៍ ជើងឯកយុវជនកម្រិតអាស៊ាន លើកទី៤២ SEA Age Group Swimming Championships 2018 នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

អានបន្ត

ក្រុមណាហ្គាវើលឈ្នះអគ្គិសនីកម្ពុជា២-០ ខណៈ៣ក្រុមលើកំពូល តារាងផ្សេងៗទៀត ក៏រកបាន៣ពិន្ទុដូចគ្នា នាសប្តាហ៍ទី១៣

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–ក្រុមណាហ្គាវើលរកបាន៣ពិន្ទុពីក្រុមលំដាប់បាតតារាង អគ្គិសនីកម្ពុជា ដោយលទ្ធផល បច្ចេកទេស ២ទល់០ នៅទីលានស្តាតចាស់ ខណៈ៣ក្រុមផ្សេងៗទៀត ដែល កំពុងឈរនៅ លើកំពូលតារាងក៏ធ្វើសម្រេចបាន៣ពិន្ទុបន្ថែមទៀតដូចៗគ្នា នាជំនួបសប្តាហ៍ទី១៣ ជើងទី២ កាលពីចុងសប្តាហ៍នេះ នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨។

អានបន្ត

លោក ប្រាក់ វុទ្ធី៖ ជំនួបសប្តាហ៍ទី១៣រវាងអគ្គិសនីជាមួយណាហ្គវើល គឺជាការប្រកួត ដ៏តឹងតែងក្នុងការទប់ស្មើ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨–លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជា EDC​ បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP ក្នុងពេលហ្វឹកហាត់ល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ជំនួប សប្តាហ៍ទី១៣ ជាមួយក្រុមណាហ្គាវើល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីលានស្តាតចាស់ នៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា រដូវកាល២០១៨ គឺជាការប្រកួតដ៏តឹងតែងបំផុត ក្នុងការទាម ទារស្មើគ្នា ពីព្រោះថាក្រុម ណាហ្គាវើលកំពុងតែស្រែកឃ្លាន៣ពិន្ទុ ដើម្បីឡើងទៅឈរនៅ ចំណាត់ថ្នាក់លេខ១ លើកំពូលតារាងវិញ។

អានបន្ត

កីឡាការិនី កែ ឡេង ប្តេជ្ញាប្រជែងមេដាយជើងឯកទ្វីបអាស៊ី នៅម៉ាឡេស៊ី ក្នុងឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨–ម្ចាស់មេដាយមាសជើងឯកកម្រិតពិភពលោក៣សម័យកាល វីរៈកីឡាការិនី កែ ឡេង បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រជែង មេដាយពីក្នុងព្រឹត្តិការណ៍កីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី២ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

អានបន្ត

ក្រុមយុវជនកម្ពុជាចាញ់ម៉ាឡេស៊ី ០-២ AFF U19 Championships 2018 នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨–ក្រុមបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ បានប្រកួតចាញ់ ក្រុម ម៉ាឡេស៊ី ដោយលទ្ធផល ០-២ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងវគ្គជម្រុះ ក្នុងពូលB ពានរង្វាន់ជើងឯកអាស៊ាន AFF U19 Cham- pionships 2018 នៅប្រទេស ឥណ្ឌូណេស៊ី។

អានបន្ត

សហព័ន្ធកីឡាប៊ូល និងប៉េតង់ បង្កើនការហ្វឹកហាត់ដល់អត្តពលិក ត្រៀមជើងឯកអាស៊ី នៅប្រទេសម៉ាឡេស៊ី នាពាក់កណ្តាល ខែកក្កដានេះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨–សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាកំពុងបង្កើនការហ្វឹកហាត់ ដល់កីឡាករ កីឡាការិនីចំនួន៨នាក់យ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ ដើម្បីបង្កើនកម្រិតបច្ចេកទេសឱ្យកាន់តែរឹងមាំ សម្រាប់ទៅចូលរួមប្រកួត និងការពារម្ចាស់មេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាប៊ូល និង ប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី២ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោង ដំណើរការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។

អានបន្ត