ហូឡេន-ម៉ាហ្គែល សន្យាធ្វើកិច្ចពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធ ស្តីពីវិបត្តិនៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣—-

ប្រធានាធិបតីបារាំងលោក ហ្វ្រង់ហ្វ័រ ហូឡេន និងអធិការបតីអាល្លឺម៉ង់ លោកស្រី អង់ហ្សេឡា ម៉ាហ្គែល កាលពីថ្ងៃព្រហ ស្បតិ៍ បាននិយាយចរចាគ្នាតាមទូរស័ព្ទថា ពួកគេ នឹង រក្សា នូវទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយសមភាគីអឺរ៉ុបទាំងអស់ ដើម្បីស្វែងរកការបញ្ចប់ជម្លោះ ដែល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សនៅក្នុងប្រទេសស៊ីរី ។

នៅក្នុង​សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយការិយាល័យ របស់លោក ហូឡេន មេដឹកនាំទាំងពីរបានព្រ មាន ចំពោះការប្រើបាស់អាវុធគីមីពុល ហើយបានយល់ព្រម ដើម្បីរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងធ្វើការងារជាមួយ សមភាគីអឺរ៉ុបទាំងអស់ ។

នៅឯសន្និសីទសារព័ត៌មានរួមគ្នាដោយសង្ខេបមួយ ជាមួយលោក អាម៉េត អាល់ហ្សាបា ប្រធានាធិបតីបង្រួបបង្រួមជាតិ ស៊ីរី ( SNC ) លោកប្រធានាធិបតីបារាំងបាននិយាយថា អ្វីៗទាំង អស់ចាំបាច់យើងត្រូវធ្វើដើម្បី ស្វែងរកដំណោះស្រាយ ខាង នយោបាយចំពោះវិបត្តិនៅក្នុងប្រទេស នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈសុទ្ធ

Share
    Download PDF

Comments are closed.