បេសកជនពិសេសរួម អ.ស.ប នឹងថ្លែងប្រាប់ក្រុម ប្រឹក្សាសន្តិសុខដោយត្រួតៗស្តីពីស្ថានការណ៍នៅស៊ីរី

AKPភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២—–

លោក ម៉ាក់ យ៉ាល ហ្រ្គេន តំណាងអចិន្រ្តៃយ៍របស់ប្រទេសអង់គ្លេស នៅ អ.ស.ប បាន និយាយ នៅអ.ស.ប ពីថ្ងៃពុធនេះថា លោក កូហ្វីអាណាន បេសកជនពិសេសរួម អ.ស.ប និងសម្ព័ន្ធអារ៉ាប់ សម្រាប់ ប្រទេសស៊ីរី នឹងថ្លែងដោយត្រួសៗ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ស្តីពីបញ្ហាប្រទេសស៊ីរី នៅថ្ងៃទី ៧ ខែមិថុនា ។

សេចក្តីថ្លែងការណ៍របស់ លោក យ៉ាល ហ្រ្គេន ធ្វើឡើងនៅពេលដែលលោក ថ្លែងទៅកាន់ ពួកអ្នកយកព័ត៌មាន នៅ អ.ស.ប បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយ ស្តីពីបេសកកម្មត្រួតពិនិត្យ អ.ស.ប ក្នុងប្រទេសស៊ីរី ( UNSMIS ) ។ ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារ ក្រុមប្រឹក្សាមាន១៥ប្រទេស បានស្តាប់ ការថ្លែងប្រាប់ដោយត្រួសៗ ពីលោកហែវ ឡាឌូស៊ូស អគ្គលេខាធិការរង អ.ស.ប សម្រាប់ប្រតិបត្តិការ រក្សាសន្តិភាព និងលោក ហ្សង-ម៉ារី ហ្គេហេនណូ អនុរបស់លោក អាណាន ។

លោកបាននិយាយថា លោក អាណាន ខ្លួនលោកផ្ទាល់ នឹងមកហើយធ្វើការថ្លែងប្រាប់ដោយ ត្រួសៗ ដល់ក្រុម ប្រឹក្សាជាបុគ្គលនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីប្រាប់យើងដោយសង្ខេបៗ ដែល ពិស្តារជាងលោក ហ្គេ ហេន ណូ ដែលអាចធ្វើនៅថ្ងៃនេះ ពីកិច្ចចរចាបស់លោកនៅក្រុងដាម៉ាស់ជាមួយ ពួកប្រឆាំង ជាមួយប្រធានា ធិបតីលោក បាសារអាសាដ ស្តីពីការបើកធ្វើការសន្ទនាគ្នាខាងនយោបាយ នោះ ។

ការបង្កើតឲ្យមានការសន្ទនាគ្នាខាងនយោបាយមួយ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាន ក្នុងប្រទេស ស៊ីរី រវាងប្រធានាធិបតី លោក បាសារ អាសាដ និងសមាជិកក្រុមប្រឆាំងនោះ គឺជាផ្នែកមួយ នៃផែនការមាន ៦ចំណុច របស់លោក អាណាន សម្រាប់សន្តិភាពក្នុងប្រទេសនេះ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

Share
    Download PDF

Comments are closed.