ប៉ូលីសអាហ្វានីស្ថាន សម្លាប់សកម្មប្រយុទ្ធប្រដាប់អាវុធ ២១ នាក់

AKPភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២——

ក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅទីក្រុងកា ប៊ុល នៅថ្ងៃ ពុធថា ប៉ូលីសអាហ្វានីស្ថានដែលបានគាំទ្រដោយទាហាន ដែលដឹកនាំដោយណាតូបាន សម្លាប់សកម្មប្រយុទ្ធ ប្រដាប់អាវុធ២១នាក់ និងបានចាប់អ្នកផ្សេងទៀត២៧នាក់ ទូទាំងប្រទេសអស់រយៈ ២៤ម៉ោងកន្លងទៅនេះ ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប៉ូលីសជាតិបានគាំទ្រកងទ័ព និងកងកម្លាំងបង្រួបបង្រួម ដែលដឹកនាំ ដោយណាតូ បានសម្លាប់សកម្មប្រយុទ្ធប្រដាប់អាវុធ២១នាក់ ៩នាក់រងរបួស និងបានចាប់ខ្លួន ជន២៧នាក់ ផ្សេងទៀត អស់រយៈពេល២៤កន្លងមក ។

សេចក្តីថ្លែងការណ៍បាននិយាយថា អាវុធ និងគ្រាប់រំសេវជាច្រើន រួមមានឧបករណ៍បំផ្ទុះចំនួន ២៧៧គីឡូក្រាម ហើយនិងគ្រាប់បែកដៃក៏ត្រូវបានគេរឹបអូសផងដែរ នៅក្នុងអំឡុងពេលប្រតិបត្តិការនេះ ។

ទោះបីជាយ៉ាងណាក្តី ហេតុការណ៍នេះ មិនទាន់បានលើកឡើងនៅឡើយទេ ថាតើមានការខូច ខាតណាមួយ ទៅលើកងទ័ពសន្តិសុខ ឬយ៉ាងណា ។ សកម្មប្រយុទ្ធតាលីបង់ ដែលវាយប្រហាររដ្ឋាភិបាល ពុំទាន់បានធ្វើការ អធិប្បាយណាមួយនៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈ ដាវី

Share
    Download PDF

Comments are closed.