ពួកអាវលឿងថៃធ្វើបាតុកម្មប្រឆាំងនឹងគម្រោងច្បាប់ផ្សះផ្សាគ្នាឡើងវិញ

AKPភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២——

កាលពីថ្ងៃពុធពួកអ្នកគាំទ្រអាវលឿងរាប់រយនាក់ បានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងច្បាប់ធ្វើការ ផ្សះផ្សាគ្នា ឡើងវិញ ដែលគេបានស្នើឡើងដែលគេជឿថា ដើម្បីបិទបាំងអតីតនាយករដ្ឋមន្រ្តីលោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា នៅមុខសភា ។

លោក សុនធី លីម ថោង គុល មេដឹកនាំសម្ព័ន្ធភាពប្រជាជន ដើម្បីលទ្ធិប្រជាធិបតេយ្យ ( PAD ) ស្និទ្ធពួកអ្នក កាន់អំណាច ដែលមិនគាំទ្រឲ្យមានការផ្លាស់ប្តូរ បានប្រកាសនៅឯការធ្វើបាតុកម្ម កាលពីរសៀលថ្ងៃពុធ ថា PAD នឹងបន្តធ្វើបាតុកម្មតវ៉ារបស់ខ្លួនតទៅទៀត រហូតទាល់តែពួកគេទទួលបានជោគ ជ័យនៅក្នុងការប្រ យុទ្ធ របស់ខ្លួន ប្រឆាំងនឹងគម្រោងច្បាប់ធ្វើការផ្សះផ្សាគ្នាឡើងវិញនេះ ដែលគេបានដាក់ ឲ្យសភាធ្វើការពិចារ ណានោះ ។

លោកបាននិយាយថា គម្រោងច្បាប់ផ្សះផ្សាគ្នាឡើងវិញនេះ គឺគេមានបំណងទុកជាមោឃ សាល ក្រមតុលា ការ នៅក្នុងករណីនយោបាយដែលបានចេញបន្ទាប់ ពីរដ្ឋប្រហារថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ដែលនឹងបាន ផល ប្រយោជន៍ដល់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងសម្ព័ន្ធមិត្ររបស់លោកនោះ ។

ពួកអ្នកគាំទ្រអាវលឿងរបស់ PAD បានចាប់ផ្តើមជួបជុំគ្នានៅឯ Royal Plaza នៅមុនថ្ងៃត្រង់ ហើយ បន្ទាប់មក ទៅកាន់កាប់ផ្លូវមួយនៅខាងមុខសភា នៅប្រហែលម៉ោង៣រសៀល ម៉ោងក្នុងស្រុក ។

ពួកមន្រ្តីរដ្ឋាភិបាលបាន ព្រមព្រៀងគ្នាស្នើឲ្យមានកិច្ចប្រជុំសភានៅថ្ងៃពុធ ដែលគម្រោងច្បាប់ការ ផ្សះផ្សាគ្នា ឡើងវិញ ត្រូវបានគេដាក់ឲ្យស្ថិតនៅលើរបៀបវារៈកំពូល ដើម្បីសភាអាចចាប់ផ្តើមធ្វើការ ជជែកដេញដោល គ្នាពីគម្រោងច្បាប់នេះ នៅថ្ងៃព្រហស្បតិ៍ ៕

( ប្រភពស៊ីនហួ , បកប្រែដោយ លោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

Share
    Download PDF

Comments are closed.