ប្រទេសអាស៊ានទាំង១០ ពិភាក្សាស្តីពីស្តង់ដានិងគុណភាពទំនិញ

AKP ភ្នំពេញថ្ងៃទី ៣១ ខែ ឧសភា ២០១២—–

កិច្ចប្រជុំលើកទី១៣ របស់​គណៈកម្មការចម្រុះអាស៊ាន​ផ្នែក​​ឧបករណ៍​អគ្គីសនី និងអេឡិច​ត្រូ​និចនៃ​ គណៈ កម្មការក្រុមប្រឹក្សាយោបល់អាស៊ានស្តីពីស្តង់ដារ និងគុណភាព ដោយ​ផ្តោត​សំខាន់ទៅលើការរៀប ចំ ឧបករណ៍អគ្គីសនី និងអេឡិចត្រូនិច ឲ្យត្រូវ​តាម​ស្តង់ដារ នៃ​ការ​ធ្វើ​ពាណិជ្ជ​​​កម្ម​សេរី​ក្នុងតំបន់ឆ្ពោះទៅ​ឆ្នាំ ២០១៥​ ត្រូវបាន​ធ្វើឡើង​ក្នុងរាជ​ធានី​​ភ្នំពេញរយៈពេល​២ថ្ងៃ ដោយ​មានរដ្ឋជាសមាជិកអាស៊ានទាំង១០ ប្រ ទេសរួម​និងលេខាធិការដ្ឋាន​អាស៊ានមួយផង​ចូល​រួម។

លោក អ៊ុច បូរ៉ា ប្រធាន​វិទ្យាស្ថានស្តង់​ដារ​​កម្ពុជា នៃក្រសួងឧស្សាហកម្មរ៉ែ និង​ថាមពល ដែល បានដឹកនាំ កិច្ចពិភាក្សា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ ​នៅសណ្ឋា​គារ​កាំបូឌីយ៉ាណា ក្នុងរាជធា នីភ្នំពេញ បាន​ឲ្យដឹងថា នៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងឈានចូលមក​ដល់​​នៅ​​ឆ្នាំ ២០១៥ខាង​មុខនេះ គ្រប់ផលិតផលអគ្គីសនី និងអេឡិចត្រូនិច ចរាចរចូលទៅប្រទេស​នីមួយៗ​ក្នុង​តំបន់ នឹង​តម្រូវឲ្យ មានការត្រួតពិនិត្យនូវស្តង់ដារ និងគុណភាព ដើម្បីចេញជាអាជ្ញាប័ណ្ណ ឬវិញ្ញាបន​បត្រ​បញ្ជាក់​ឲ្យធ្វើអា ជីវ កម្មស្របច្បាប់។

លោក អ៊ុច បូរ៉ា បញ្ជាក់ដូច្នេះថា ជាទិសដៅនៅ​​ពេល​​ឧបករណ៍អគ្គីសនី និង​អេឡិច​ត្រូនិច នាំចូលក្នុងប្រ ទេសក្នុងសហគមន៍តែមួយ នឹងមានការត្រួត​ពិនិត្យ​ដោយ​អនុលោមតាម​ស្តង់ដារ ដែល មានការព្រម ព្រៀងគ្នារវាងប្រទេសជាសមាជិកទាំង១០​​របស់​អាស៊ាន។

សម្រាប់កម្ពុជា​វិញ នៅពេលមានភាពអនុលោមតាមស្តង់ដាររួមរួចហើយ នឹងមាន​​ចេញ​ជា​ស្តង់ដារ​ជាតិ​មួយ​របស់​ខ្លួន ទៅលើ បញ្ហាបរិក្ខាអគ្គីសនី និង​អេឡិច​ត្រូនិច ដើម្បីកំណត់ទៅលើ​​លក្ខខណ្ឌ​នៃ​​ការ​​នាំ​ចូល។

តាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំនេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏​មាន​សារ​​សំខាន់​មួយ ដើម្បីរៀបចំស្តង់ដារ បទបញ្ញត្តិ​បច្ចេក​ទេស និងនីតិវិធីវាយតម្លៃភាព​អនុលោម​​ផ្នែក​​ឧបករណ៍​​អគ្គីសនី និង អេឡិចត្រូនិច ឲ្យមាន​ភាព​​​ចុះ​សម្រុងគ្នាក្នុងសហគមន៍អាស៊ាន ដើម្បីសម្រួល​​​ដល់​​ការ​​ធ្វើ​​ពាណិជ្ជកម្ម​សេរី ក្នុងតំបន់។ មួយវិញ​ទៀត ក៏ក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅ​​ក្នុង​ចំណោម​រដ្ឋ ជាសមាជិកទាំង អស់ ដើម្បី​​ធានា​​​ដល់ការការពារសុខភាព និងសុវត្ថិភាព ការពារ​​ទ្រព្យ​សម្បត្តិមនុស្សជាតិ និងការ​​ថែរក្សា​​បរិស្ថាន សំដៅ​ឲ្យការប្រើ​ប្រាស់ផលិតផលអគ្គីសនី និង​​អេឡិច​​ត្រូនិច ប្រកបដោយភាព សុខដុមកម្ម។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះ ក៏បាន និងកំពុងរៀបចំមគ្គុទេស ក៏សំខាន់ៗ ក្នុង​ការ​​រៀបចំគោលការណ៍ណែនាំអំពីការ​​កំណត់​​ហានិភ័យ សញ្ញាបញ្ជាក់ភាពអនុលោម អាស៊ាន ការទទួល​​​ស្គាល់គ្នាទៅវិញទៅមកលើ​​លទ្ធផល​នៃ​ការធ្វើតេស្ត និងវិញ្ញាបនបត្របញ្ជាក់ភាពអនុ លោម ផលិត​ផលអគ្គី សនី និងអេឡិចត្រូនិច ដែល​ជាមូលដ្ឋានគ្រឹះក្នុងការលប់បំបាត់នូវរបាំងបច្ចេកទេស ចំពោះការធ្វើពាណិ ជ្ជ កម្មក្នុងតំបន់ និង​ប្រទេស​​ជាដៃគូរបស់អាស៊ាន ដែលសកម្មភាពទាំងនេះ ជាផលប្រ យោជន៍រួមរបស់អា ស៊ាន ក្នុងការសម្រេចឲ្យបានគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ាន​ឆ្នាំ២០១៥។

លោក Steven Tan Beng Chye ប្រធានគណៈកម្មការចម្រុះអាស៊ាន​ផ្នែក​​​ឧបករណ៍អគ្គីសនី និង អេឡិចត្រូ និច មានប្រសាសន៍ដែរថា បរិក្ខាអគ្គីសនី និង​អេឡិច​ត្រូនិច ត្រូវចាត់ទុកជាផលិតផលដ៏​សំខាន់​មួយនៅ​ក្នុង​​សហគមន៍​អាស៊ាន ក្នុងចំណោមវិស័យអាទិភាពទាំង១១ ដូច្នេះហើយទើបតម្រូវ​ឲ្យ​​ការ​​វិនិយោគ ​ទៅលើផ្នែក នេះ ត្រូវគោរពនូវស្តង់ដារ បច្ចេក​ទេស និង​បទប្បញ្ញត្តិ​នានា។ លោកបន្ត​ថា ផលិត​ផលបរិក្ខា អគ្គីសនី និង​អេឡិច​ត្រូនិច ត្រូវធ្វើយ៉ាងណា​ធានា​ដល់ផលប៉ះពាល់​​អាយុ​​​ជីវិត សុខ​ភាព បរិស្ថាន និងទ្រព្យ សម្បត្តិប្រជា ជននៅក្នុងសហគមន៍អាស៊ាន។ លោកបន្តទៀតថា សមា​ជិក​សហគមន៍​​អាស៊ាន ត្រូវតែធានា ឲ្យបាននូវ ភាព ចុះសម្រុងគ្នា នៃការធ្វើចរាចរទំនិញនេះនៅលើទី​ផ្សារ​​របស់អាស៊ាន៕

ដោយលោក ប៉ាល់ សុង

Share
    Download PDF

Comments are closed.